Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PHI0005
PHI0005
ឈ្មោះ :
ព្រឹម ជិន
Last Name :
Prim Chin
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
m
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Present age:68 years old
បច្ចុប្បន្នអាយុ៦៨ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
13040603 Kok Ker village, Srayang commune, Koulen
១៣០៤០៦០៣ ខេត្ដព្រះវិហារ ស្រុកគូលែន ឃុំស្រយ៉ង់ ភូមិ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer
ស្ម័គចិត្ដ
អង្គភាព DK 75-79 :
អង្គភាពកងឈ្លបប្រចាំភូមិកោះកែរ ឃុំស្រយ៉ង់។
តំបន់ DK 75-79 :
តំបន់១០៣ ស្រុកគូលែន ខេត្ដព្រះវិហារ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កងឈ្លប។
ថ្នាក់លើ :
ប្រធានកងឈ្លបឈ្មោះ ខុម។
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
PHI000520130514, Koh Ker Village,Srayang commune,Koulen district, Preah Vihear Province.Interviewed By Vannak Sok. Note: Interviewed with Prim Chin,male,68year-Old,No Biography.
ភីអេកអាយ០០០៥២០១៣០៥១៤ ភូមិកោះកែរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ សំភាសដោយៈសុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ឌឹម ឌឿន ភេទប្រុស អាយុ៦៨ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
ឈ្មោះ ព្រឹម ជិន អាយុ៦៨ឆ្នាំ ប្រពន្ធ ឈ្មោះ ឆែម ឡូ អាយុ៦២ ឆ្នាំ មានកូន៣នាក់។ ជិន មានស្រុកកំណើតនៅភូមិកោះកែរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្ដ ព្រះវិហារ។ កាលជំនាន់ដើម ភូមិកោះកែរ នៅក្នុងខេត្ដសៀមរាប។ ជិន មានឪពុកឈ្មោះ ព្រឹម ម្ដាយឈ្មោះ ស ស៊ឹម។ មិនបានរៀនសូត្រទេ ព្រោះរស់នៅ ទីជនបទដាច់ស្រយ៉ាលគ្មាន សាលា រៀន កាលពីដើមមានវត្ដមួយ នៅជិតប្រាសាទកោះកែរនេះ តែបាក់បែកអស់តាំងពីជំនាន់សង្គម រាស្រ្ដនិយម គ្មានរដ្ឋាភិបាលណាយកចិត្ដទុកដាក់ទេ។ ជិន ធំដឹងក្ដីកាលណាបានឃើញប្រាសាទនេះតែ ម្ដង ឪពុក ជីតា របស់ ជិន ក៏និយាយតៗគ្នាដូចនេះដែរ មិនបានដឹងថាប្រាសាទ នេះចាប់កសាង តាំង ពីពេលណាមកទេ។ ឪពុក ជិន ព្រមទាំងរូប ជិន បានធ្វើការឱ្យបារាំង កាលនោះបារាំងបានឱ្យ ជិន និងប្រជាជន មួយចំនួនបានស៊ីឈ្នួលដុះលាងរូបបរិមាករណ៍ឱ្យបារាំងនៅប្រា សាទកោះកែរនេះ រូបទាំង នោះពេលដុះស្អាតបានតមេ្រÃៈប គ្នាជាជួរ ហើយបារាំងបានយកម៉ាស៊ីនថតទុក និងក្រោយមក ឃើញ បារាំងជញ្ជូនយកទៅស្រុកវា ដោយសារថា ប្រជាជនខ្លាចបាត់បង់រូបទាំងនោះ ពេលបារាំងត្រឡប់ ទៅវិញនាំគ្នាផ្ដួលរូប ចម្លាក់ទាំងនោះទម្លាក់ចូលទៅក្នុងទឹកស្រះបានមួយចំនួន។ នៅឆ្នាំ ១៩៧០ ប្រទេស កើតមានរដ្ឋប្រហារទម្លាក់សមេ្ដច អ្នកស្រុកនៅ ភូមិកោះកែរមិនបានដឹងប៉ុន្មានទេ តែក្រោយមកនៅ ឆ្នាំ១៩៧២៧៣ ឃើញមានសង្គ្រាមនិងទម្លាក់គ្រាប់បែក តែមិនបានទម្លាក់ឱ្យចំភូមិទេ។ នៅឆ្នាំ១៩ ៧៣ បានស្ម្រ័គចិត្ដចូលយោធា តាម ការឃោសនារបស់ខែ្មរក្រហម។ នៅពេលដែលខែ្មរក្រហមទទួល ជ័យជំន្នះ នៅឆ្នាំ១៩៧៥ ជិន ត្រូវអង្គការចាត់តាំងឱ្យធ្វើឈ្លប ដើរសេុីបការណ៍ពីប្រជាជនណាដែល និយាយមិនល្អពីអង្គការ ពេលយប់ឡើងលបចូលក្រោមផ្ទះប្រជាជន។ នៅភូមិកោះកែរ មានប្រជាជន មកពីភ្នំពេញបានមករស់នៅទីនេះ។ ជិន ទទួលស្គាល់ថា ជំនាន់ខែ្មរក្រហមប្រជាជនធ្វើការងារធ្ងន់ ហើយហូបមិនឆែ្អត មានពេលខ្លះរបបអាហារបានតែកេ្មងៗទេ មនុស្សចាស់អត់ក៏មានដែរ។ ជិន ធ្លាប់បានចងប្រជាជន១៧ មេសាម្នាក់ គ្រាន់តែយកខ្សែអំបោះតែប្រាប់ថា កុំរើឱ្យដាច់ ជិន ទទួល ស្គាល់ថា ធ្លាប់ចងមនុស្សតែមិនដែលបានសម្លាប់ទេ។ ប្រធានឈ្លបឈ្មោះ ខុម។ ជិន នៅសម័យ ខែ្មរក្រហមបើមិន ធ្វើតាមអង្គការខ្លួនឯងក៏គ្មានជីវិតរស់ដែរ។ នៅជំនាន់ខែ្មរក្រហម ប្រាសាទកោះកែរ មិនដែលឃើញអង្គការចាត់តាំងឱ្យមើលថែឬបោលសម្អាតទេ។ ប្រជាជនដែលរស់នៅទីនេះមិនដែល ហ៊ានចូល ក្នុងប្រាសាទ។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមចូលមកដល់ ប្រជាជនបានរស់រានមាន ជីវិតឡើងវិញ។ ក្រោយឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានសង់បន្ទាយនៅក្បែរប្រាសាទកោះកែរ តែប្រជាជនមិនហ៊ានចូលទៅជិតនោះទេ។ នៅឆ្នាំ១៩៨៣ បុរសដែលគ្រប់វ័យទាំងចាស់ទាំងកេ្មង រស់ នៅទាំងភ័យខ្លាចជា រៀងរាល់ថៃ្ង ព្រោះកងទ័ពវៀតណាមចេះតែមកចាប់ចងយក ទៅដាក់គុកនិងធ្វើ ទារុណកម្ម។ ព្រោះតែកងទ័ពវៀតណាមចោទ អ្នកភូមិកោះកែរថាបានចូលដៃជើងជាមួយ ប៉ុល ពត។ ដូចនេះធ្វើឱ្យយុវជននិងបុរសជាមនុស្សចាស់មាន ប្រពន្ធកូនហើយមិនហ៊ាន រស់នៅត្រូវបង្ខំចិត្ដចូលទៅជា មួយខែ្មរក្រហមខាងស្រុកអន្លង់ វែងភ្នំដងរែក ជា មួយ តា ម៉ុក មួយចំនួនទៀតរត់ភាសខ្លួន ទៅនៅខាង ស្រុកស្វាយលើខេត្ដ សៀមរាប។ នៅឆ្នាំ១៩៨៦ នៅភូមិកោះកែរកងទ័ពវៀតណាមបានបន្ធូរ បន្ថយវិញ ប្រជាជន ក៏នាំគ្នាមករស់នៅវិញ។ តែ ក្រោយមកបានរត់ភាសខ្លួនវិញ ដោយសារតែ សង្គ្រាមរវាងខែ្មរក្រហមនិងកងទ័ពរដ្ឋាភិបាល។ នៅឆ្នាំ១៩៩២៩៣ ប្រជាជនបានរស់នៅវិញ និង បានបោះឆ្នោតពេលបោះឆ្នោតហើយកម្លាំងខាងទាហានប៉ារាបានវាយ ចូលភូមិកោះកែរវិញទៀត។ ប្រជាជនរត់ម្ដងទៀតដល់ឆ្នាំ១៩៩៩ ទើបមានសន្ដិភាព លែងមានច្បំាងទើបជាប្រជាជននៅភូមិកោះ កែររស់នៅបានសុខសប្បាយ។ ប្រាសាទកោះកែរវត្ថុ បុរាណមានតមៃ្លដូចជារូបបរិមាករណ៍ត្រូវបាត់ បង់គ្មានសល់ សព្វថៃ្ងយើងឃើញនៅសេសសល់តែទួលប្រាសាទទេ។ នៅភូមិកោះកែរនេះ សព្វថៃ្ង គ្មានវត្ដសម្រាប់ធ្វើបុណ្យទេ បើចង់ធ្វើវត្ដលុះ ត្រាតែនៅ ឃុំស្រយ៉ង មានចម្ងាយជាង ១០គីឡូម៉ែត្រ បើប្រជាជនក្រគ្មានម៉ូតូជិះមិនអាចទៅធ្វើបុណ្យបានទេ។
សកម្មភាពដែលបានឃើញ :
ជំនាន់ខែ្មរក្រហមធ្លាប់ឃើញការសម្លាប់មនុស្សមែន និងប្រជាជន គ្មានអាហារហូបចុកគ្រប់គ្រាន់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា