Document thumbnail
Personal Info
ID: PHI0017
Gender
m
ភេទ
ប្រុស
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
Source Interview
PHI001720130515, Koh Ker Village,Srayang commune,Koulen district, Preah Vihear Province.Interviewed By Vannak Sok. Note: Interviewed with Run Ry,male,54year-Old,No Biography.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ភីអេកអាយ០០១៧២០១៣០៥១៥ ភូមិរំចេក ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ សំភាសដោយៈ សុខ វណ្ណៈ។ កំណត់ សម្គាល់ៈ ជួបជាមួយឈ្មោះ រុន រី ភេទប្រុស អាយុ៥៤ឆ្នាំ ក្រៅប្រវត្តិរូប។
Date of Birth
Present age:54 years old
ថ្ងៃ-ខែ-ឆ្នាំ កំណើត
បច្ចុប្បន្នអាយុ៥៤ឆ្នាំ
Home Village
13040603 Koh Ker village,Srayang commune, Koulen d
ទីកន្លែងកំណើត
១៣០៤០៦០៣ ខេត្ដព្រះវិហារ ស្រុកគូលែន ឃុំស្រយ៉ង់ ភូមិ
Join KR
1975????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៥????
Reason to Join KR
Forced
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
បង្ខំ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពកងចល័តស្រុកគូលែន ខេត្ដព្រះវិហារ។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
កងចល័ត
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
តំបន់១០៣ ខេត្ដព្រះវិហារ ស្រុកគូលែន។
Superior
អ្នកដឹកនាំ
ប្រធានកងចល័តឈ្មោះ ណូ គណៈស្រុកឈ្មោះ សល់។
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
ឈ្មោះ រុន រី អាយុ៥៤ឆ្នាំ ប្រពន្ធ ឈ្មោះ យឹង សារ៉ន អាយុ៤៥ មានកូន ៤នាក់។ រី មានស្រុកកំណើតនៅភូមិកោះកែរ ឃុំស្រយ៉ង ស្រុកគូលែន ខេត្ដព្រះវិហារ។ រី មាន ឪពុកឈ្មោះ រុន ម្ដាយឈ្មោះ គាំ មានបងប្អូន៦នាក់។ រី មិនបានរៀនសូត្រទេ ព្រោះ រស់នៅ ទីជនបទដាច់ស្រយ៉ាលគ្មានសាលារៀន។ នៅឆ្នាំ១៩៧០ ប្រទេសកើតមានរដ្ឋប្រហារទម្លាក់សមេ្ដច អ្នកស្រុកនៅភូមិកោះកែរមិនបានដឹងប៉ុន្មានទេ តែក្រោយ មកនៅឆ្នាំ១៩៧២ ឃើញមានសង្គ្រាម និង ទម្លាក់គ្រាប់បែកតែ មិនបានទម្លាក់ឱ្យចំភូមិទេ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហម ទទួលជ័យជំន្នះ ប្រជា ជននៅភូមិកោះកែរ អង្គការឱ្យប្រមូល ទ្រព្យសម្បតិ្ដដាក់រួមហូបបាយរួម។ រី ត្រូវអង្គការបំបែក ចេញពីឪពុកម្ដាយចូលអង្គភាពកុមារ ដើរបិតភ្លឺស្រែលើកទំនប់ ហូបតែបបរមិនបានឆែ្អតទេ។ នៅឆ្នាំ ១៩៧៦ អង្គការចាត់តាំងឱ្យទៅធ្វើការនៅកងចល័តស្រុកគូលែន មានគ្នាប្រហែលជា ៥០០នាក់ ទាំងប្រុសទាំងស្រី ប្រធានកងចល័តឈ្មោះ នូ គណៈស្រុកឈ្មោះ សល់។ នៅជំនាន់ខែ្មរក្រហម ប្រាសាទ កោះកែរមិនដែលឃើញ អង្គការចាត់តាំងឱ្យមើលថែឬបោល សម្អាតទេ។ ប្រជាជនដែលរស់ នៅទីនេះមិនដែលហ៊ានចូលក្នុងប្រាសាទទេ ព្រោះមានសត្វខ្លាសត្វពៃ្រធំៗរស់នៅទីនោះ។ នៅឆ្នាំ១៩ ៧៩កងទ័ពវៀតណាមចូលមកដល់ប្រជាជនបាន រស់រានមានជីវិតឡើងវិញ និងប្រកបរបរធ្វើស្រែ ចម្ការបាន សុខសប្បាយ។ ក្រោយឆ្នាំ១៩៧៩ កងទ័ពវៀតណាមបាន ធ្វើបន្ទាយនៅជិតប្រាសាទ កោះកែរតែប្រជាជនមិនហ៊ានចូល ទៅជិតនោះទេ។ នៅឆ្នាំ១៩៨៣បុរសដែលមានអាយុ ១៨ទៅអាយុ ៥០៦០ឆ្នាំរស់នៅទាំងភ័យខ្លាចជារៀងរាល់ថៃ្ង ព្រោះកងទ័ពវៀតណាមចេះតែមកចាប់ចងយកទៅ ដាក់គុក។ ព្រោះតែកងទ័ពវៀតណាម ចោទអ្នកភូមិកោះកែរថា បានចូល ដៃជើងជាមួយ ប៉ុល ពត។ ដូចនេះធ្វើឱ្យយុវជននិងបុរសជា មនុស្សចាស់មានប្រពន្ធកូនហើយមិនហ៊ានរស់នៅត្រូវបង្ខំចិត្ដចូលទៅជា មួយខែ្មរក្រហមខាងស្រុកអន្លង់វែងភ្នំដងរែកជាមួយ តា ម៉ុក មួយចំនួន ទៀតរត់ភាសខ្លួនទៅនៅខាង ស្រុកស្វាយលើ ខេត្ដសៀមរាប។ នៅឆ្នាំ១៩៨៦ នៅភូមិកោះកែរកងទ័ព វៀតណាមបានបន្ធូរបន្ថយ វិញប្រជាជនក៏នាំគ្នាមករស់នៅវិញ។ តែក្រោយមកបានរត់ភាសខ្លួនវិញ ដោយសារតែសង្គ្រាមរវាង ខែ្មរក្រហមនិងកង ទ័ពរដ្ឋាភិបាល។ នៅឆ្នាំ១៩៩៣ ប្រជាជនបានរស់នៅ វិញនិងបានបោះឆ្នោត ពេលបោះឆ្នោត ហើយកម្លាំងខាងទាហានប៉ារាបានវាយចូលភូមិកោះកែរវិញទៀត ប្រជាជនរត់ម្ដងទៀត ដល់ឆ្នាំ១៩៩៩ ទើបមានសន្ដិភាពលែង មានច្បំាងទើបជាប្រជាជននៅភូមិកោះ កែររស់នៅបានសុខ សប្បាយ។
សកម្មភាពពាក់ព័ន្ធភស្តុតាង
ធ្លាប់ឃើញ កងឈ្លបសម្លាប់មនុស្សយកកប់នៅក្រោមដើមដូងនិង មានប្រជាជនរស់នៅលំបាកវេទនាដោយសារតែខ្វះអាហារ។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា