Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PHI0019
PHI0019
ឈ្មោះ :
សេន ទិត
Last Name :
Sen Tit
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
m
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Present age:52 years old
«បច្ចុប្បន្នអាយុ៥២ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
13040603 Koh Ker village,Srayang commune, Koulen d
១៣០៤០៦០៣ ខេត្ដព្រះវិហារ ស្រុកគូលែន ឃុំស្រយ៉ង់ ភូមិ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
Forced
បង្ខំ
អង្គភាព DK 75-79 :
អង្គភាពកងចល័តកុមារស្រុកគូលែន។
តំបន់ DK 75-79 :
តំបន់១០៣ ខេត្ដព្រះវិហារ ស្រុកគូលែន។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
ប្រធានកងចល័តកុមារ។
ថ្នាក់លើ :
ប្រធានឃុំឈ្មោះ ថោង ភួយ។
Current Information
Current Occupation :
No
Current Attribute :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
PHI001920130515, Koh Ker Village,Srayang commune,Koulen district, Preah Vihear Province.Interviewed By Vannak Sok. Note: Interviewed with Sen Tit,male,68year-Old,No Biography.
ភីអេកអាយ០០១៩២០១៣០៥១៥ ភូមិកោះកែរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ សំភាសដោយៈ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ សេន ទិត ភេទប្រុស អាយុ៥២ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
ឈ្មោះ សេន ទិត អាយុ៥២ឆ្នាំ ប្រពន្ធ ឈ្មោះ ជូ សី មានកូន២ នាក់។ ទិត មានស្រុក កំណើតនៅភូមិកោះកែរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្ដព្រះវិហារ។ ទិត មានឪពុកឈ្មោះ ព្រំ ម្ដាយ ឈ្មោះ គង់ ហ៊ីង មានបងប្អូន៤នាក់។ ទិត មិនបានរៀនសូត្រទេ ព្រោះរស់នៅទីជន បទដាច់ស្រយ៉ាលគ្មានសាលារៀន។ នៅឆ្នាំ ១៩៧០ ប្រទេសកើតមានរដ្ឋប្រហារទម្លាក់សមេ្ដច អ្នក ស្រុកនៅ ភូមិកោះកែរមិនបានដឹងប៉ុន្មានទេ តែក្រោយមកនៅឆ្នាំ១៩៧២ ឃើញមានសង្គ្រាមនិងទម្លាក់ គ្រាប់បែក តែមិនបានទម្លាក់ឱ្យចំភូមិទេ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមទទួលជ័យជំន្នះ ប្រជា ជននៅភូមិកោះកែរ អង្គការឱ្យប្រមូលទ្រព្យសម្បតិ្ដដាក់រួម ហូបបាយរួម។ ទិត ត្រូវអង្គការ ចាត់តាំងឱ្យមើលកុមារតូចៗ ចំនួន៦០នាក់ កុមារទាំងនោះមិនឱ្យរស់នៅជាមួយឪពុកម្ដាយទេ គឺឱ្យរស់ នៅតាមមណ្គលកុមារ ព្រឹកឡើងនាំឱ្យដើរបិតភ្លឺស្រែនិង ពេលថៃ្ងត្រង់ឮសូរ្យជួងនាំឡើងហូបបានឬបបរ។ ជំនាន់ខែ្មរក្រហម កុមារអាចរស់នៅបានស្រួលជាងចាស់ៗ បើអត់មានបបរទេ ចាស់ៗអត់សិន បើកេ្មង បានហូប កាលនោះគណៈឃុំឈ្មោះ ថោង ភួយ។ នៅជំនាន់ខែ្មរក្រហមប្រាសាទកោះកែរ មិនដែល ឃើញអង្គការចាត់តាំងឱ្យមើលថែឬបោលសម្អាតទេ។ ប្រជាជនដែលរស់នៅទីនេះមិនដែល ហ៊ានចូល ក្នុងប្រាសាទទេ ព្រោះខ្លាចអង្គការ។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមចូល មកដល់ប្រជាជនបានរស់ រានមានជីវិតឡើងវិញ និងប្រកបរបរ ធ្វើស្រែចម្ការបានសុខសប្បាយ។ ក្រោយឆ្នាំ១៩៧៩ កងទ័ព វៀតណាមបានធ្វើបន្ទាយនៅក្បែរប្រាសាទកោះកែរ តែប្រជាជន មិនហ៊ានចូលទៅជិតនោះទេ។ នៅឆ្នាំ ១៩៨៣ បុរសដែលមាន អាយុ១៨ឆ្នាំឡើងទៅ រស់នៅទាំងភ័យខ្លាចជារៀងរាល់ថៃ្ង ព្រោះកងទ័ព វៀតណាមចេះតែ មកចាប់ ចងយកទៅដាក់គុក។ ព្រោះតែកងទ័ពវៀតណាមចោទអ្នកភូមិកោះកែរថា បានចូល ដៃជើងជាមួយ ប៉ុល ពត។ ដូចនេះធ្វើឱ្យយុវជននិងបុរសជាមនុស្ស ចាស់មានប្រពន្ធកូន ហើយមិនហ៊ាន រស់នៅត្រូវបង្ខំចិត្ដចូលទៅ ជាមួយខែ្មរក្រហមខាងស្រុកអន្លង់វែងភ្នំដងរែកជាមួយ តា ម៉ុក មួយចំនួនទៀតរត់ភាសខ្លួនទៅនៅខាងស្រុកស្វាយលើខេត្ដសៀមរាប។ នៅឆ្នាំ១៩៨៦ នៅភូមិកោះកែរកងទ័ពវៀតណាមបានបន្ធូរបន្ថយវិញប្រជាជនក៏នាំគ្នាមករស់នៅវិញ។ តែក្រោយ មកបានរត់ភាសខ្លួនវិញ ដោយសារតែសង្គ្រាមរវាងខែ្មរក្រហម និងកងទ័ពរដ្ឋាភិបាល។ នៅឆ្នាំ១៩៩៣ ប្រជាជនបានរស់នៅវិញ និងបានបោះឆ្នោត ពេលបោះឆ្នោត ហើយកម្លាំងខាងទាហានប៉ារាបានវាយ ចូលភូមិកោះកែរវិញទៀតប្រជាជនរត់ម្ដងទៀត ដល់ឆ្នាំ១៩៩៩ ទើបមានសន្ដិភាពលែងមានច្បំាង ទើបជាប្រជាជន នៅភូមិកោះកែររស់នៅបានសុខសប្បាយ។ សព្វថៃ្ងនេះប្រជាជន រស់នៅតំបន់ប្រាសាទ កោះកែរ មិនបានសប្បាយចិត្ដដោយ សារអាជ្ញាធរអប្សរាតឹងតែង មិនឱ្យប្រជាជនធ្វើផ្ទះធំ មិនឱ្យ កាប់គាស់ដីថ្មី ដើម្បីធ្វើស្រែ ព្រោះមានកូនចៅកាន់តែច្រើន។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមពិតជាមានសម្លាប់មនុស្សមែន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា