Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PHI0021
PHI0021
ឈ្មោះ :
រឿង ឡត
Last Name :
Roeung Lat
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
f
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Present age:44 years old
«បច្ចុប្បន្នអាយុ៤៤ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
13040603 Koh Ker village,Srayang commune,Koulen di
១៣០៤០៦០៣ ខេត្ដព្រះវិហារ ស្រុកគូលែន ឃុំស្រយ៉ង់ ភូមិ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
Forced
បង្ខំ
អង្គភាព DK 75-79 :
អង្គភាព ចុងភៅនៅភូមិរំចេក ឃុំស្រយ៉ង់។
តំបន់ DK 75-79 :
តំបន់១០៣ ខេត្ដព្រះវិហារ ស្រុកគូលែន។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
ចុងភៅ។
ថ្នាក់លើ :
ប្រធានសកហករណ៍ឈ្មោះ ភឿង។
Current Information
Current Occupation :
No
Current Attribute :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
PHI002120130516 Kok ker Village,Srayang commune,Koulen district, Preah Vihear Province.Interviewed By Vannak Sok. Note: Interviewed with Roeung Lat,Fimal 44 year-old, No Biography.
ភីអេកអាយ០០២១២០១៣០៥១៦ ភូមិកោះកែរ ឃុំស្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារ។ សំភាសដោយៈ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ រឿង ឡត ភេទស្រី អាយុ៤៤ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
ឈ្មោះ រឿង ឡត អាយុ៤៤ឆ្នាំ ប្ដី ឈ្មោះ ហេង គឿន មានកូន ៥នាក់។ រឿង មានស្រុកកំណើតនៅភូមិកោះកែរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្ដព្រះវិហារ។ ឡត មានឪពុកឈ្មោះ ច្រាត់ ម្ដាយ ឈ្មោះ ឡាយ មានបងប្អូន៦នាក់។ ឡត មិនបានរៀនសូត្រទេ ព្រោះធំដឹងក្ដី ពេល ស្រុកទេសកើតសង្គ្រាម។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមទទួលជ័យជំន្នះ ប្រជាជននៅភូមិកោះ កែរ អង្គការឱ្យប្រមូលទ្រព្យសម្បតិ្ដដាក់រួមហូបបាយរួម។ ឡត ត្រូវអង្គការ ចាត់តាំងឱ្យមើលកុមារ តូចៗចំនួន២០នាក់ កុមារទាំងនោះមិនឱ្យរស់នៅជាមួយឪពុកម្ដាយទេ គឺឱ្យរស់ នៅតាមមណ្គលកុមារ តូចៗដែលឪពុកម្ដាយទៅធ្វើការងារនៅកងចល័ត។ នៅឆ្នាំ១៩៧៦ ឡត ត្រូវអង្គការជម្លៀសឱ្យទៅ ភូមិរំចេក ជាមួយឪពុកម្ដាយ។ កាលនោះឪពុកកាន់ខាសេដ្ឋកិច្ច ម្ដាយនៅ ខាងចុងភៅសកហរណ៍ ប្រធានសហករណ៍ឈ្មោះ ខៀវ និងឈ្មោះ ភឿង។ ឡត ត្រូវបានធ្វើការងារដាំ ស្លជាមួយម្ដាយ រហូតដល់ ឆ្នាំ១៩៧៩។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមចូលមកដល់ ប្រជាជនបាន រស់រានមាន ជីវិតឡើងវិញនិងប្រកបរបរ ធ្វើស្រែចម្ការបានសុខសប្បាយ។ ក្រោយឆ្នាំ១៩៧៩ កងទ័ពវៀតណាម បានធ្វើបន្ទាយ នៅជិតប្រាសាទកោះកែរ តែប្រជាជនមិនហ៊ានចូលទៅជិតនោះទេ។ នៅឆ្នាំ១៩៨៣ បុរសដែលមានអាយុ១៨ឆ្នាំឡើងទៅ រស់នៅទាំងភ័យខ្លាច ជារៀងរាល់ថៃ្ង ព្រោះកងទ័ពវៀតណាមចេះ តែមកចាប់ចងយក ទៅដាក់គុក។ ព្រោះតែកងទ័ពវៀតណាមចោទអ្នកភូមិកោះកែរថាបានចូលដៃជើង ជាមួយ ប៉ុល ពត។ ឡត ដោយសារមានការ ភ័យខ្លាចខ្លាំងពេក ទោះបីខ្លួនជាស្រីក៏រត់ទៅរស់នៅលើ ភ្នំជាមួយខែ្មរក្រហម ជួយដឹកជញ្ជូនគ្រាប់ចុះពីលើភ្នំលំបាកវេទនា ណាស់ តែអ្នកធំចេះតែពន្យល់ថា យើងធ្វើនេះគឺដើម្បីរំដោះទឹកដីកុំឱ្យយួនវាយកទឹកដីរបស់យើង ដូចនេះចេះតែខំធ្វើការងារជញ្ជូនគ្រាប់ យកទៅឱ្យកងទ័ពនៅសមរភូមិមុន ទោះបីមាន គ្រោះថ្នាក់យ៉ាងណាក៏ដោយមិនអាចប្រកែកបានដែរ ឱ្យ តែអង្គការតាំង។ ក្រោយមក ឡត សមេ្រចចិត្ដប្ដីជា យោធាខែ្មរក្រហម ទើបរួចផុតពីការជញ្ជូនគ្រាប់ តែនៅ សមរភូមិក្រោយជួយបិតចំរូង រីឯប្រុសៗទោះបីមាន ប្រពន្ធក៏ត្រូវតែនៅសមរភូមិមុខដែរ ជួន កាលមួយឆ្នាំឬពីរឆ្នាំបានមកជួបប្រពន្ធកូនម្ដង។ សំណាងល្អ នៅឆ្នាំ១៩៩៩ ខាងរដ្ឋាភិបាលបានធ្វើ សមាហរណ៍កម្មជាមួយខែ្មរក្រហម ទើបប្រជាជនរស់នៅបានសុខសប្បាយ។ សព្វថៃ្ងនេះប្រជាជនរស់ នៅតំបន់ប្រាសាទកោះកែរ មិនបានសប្បាយចិត្ដដោយសារ អាជ្ញាធរអប្សរាតឹងតែងមិនឱ្យប្រជាជន ធ្វើផ្ទះធំ មិនឱ្យកាប់ គាស់ដីថ្មី ដើម្បីធ្វើស្រែ ព្រោះមានកូនចៅកាន់តែច្រើន បើមិនឱ្យកាប់គាស់ដី តើកូនចៅជំនាន់ក្រោយបានដីស្រែណាធ្វើ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា