PROMOTING ACCOUNTABILITY
Loch Ram
| Personal Info | |||||
| ID: | PHI0024 | ||||
|
Name
ឈ្មោះ
|
Loch Ram
ឡុច រ៉ាម
|
||||
|
Gender
|
M
|
||||
|
ភេទ
|
ប្រុស
|
||||
Status |
Alive |
||||
|
ស្ថានភាពគ្រួសារ
|
នៅរស់
|
||||
Source Interview |
PHI0024 20130516, Koh Ker village, Srayang commute, Koulen district, Preah Vihear province. Interviewed by Long Dany. Interviewed with Loch Ram, Male, 60 years old. None biography. |
||||
|
ប្រភពនៃឯកសារ/បទសម្ភាសន៍
|
ភីអេកអាយ០០២៤ ២០១៣០៥១៦ ភូមិកោះកេរ្តិ៍ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ សម្ភាសន៍ដោយៈ ឡុង ដានី។ សម្ភាសន៍ជាមួយ ឡុច រ៉ាម ភេទប្រុស អាយុ៦០ឆ្នាំ។ ក្រៅប្រវត្តិរូប។
|
||||
|
Date of Birth
|
[Present age 60 years old]
|
||||
|
ថ្ងៃ-ខែ-ឆ្នាំ កំណើត
|
«អាយុបច្ចុប្បន្ន៦០ឆ្នាំ»
|
||||
|
Home Village
|
13040603 Preh Vihear Province Koulen district Sray
|
||||
|
ទីកន្លែងកំណើត
|
១៣០៤០៦០៣ ខេត្ដព្រះវិហារ ស្រុកគូលែន ឃុំស្រយ៉ង់ ភូមិ
|
||||
|
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
១៩៧៥????
|
||||
|
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
ស័្មគ្រចិត្ដ
|
||||
|
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
|
អង្គភាពឈ្លប
|
||||
|
KR Rank(1975-79)
|
|
||||
|
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
|
កងឈ្លប និងនីរសា
|
||||
|
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
|
តំបន់១០៣ ខេត្ដព្រះវិហារ
|
||||
|
Superior
|
|
||||
|
អ្នកដឹកនាំ
|
ជា គណៈស្រុកគូលែន, រិន យោធាឃុំ។
|
||||
|
Associates
|
|
||||
|
អ្នកពាក់ព័ន្ធដទៃទៀត
|
|
||||
|
Summary
|
Loch Ram, male, 60, years old, lives in Koh ker village, Srayang commune, Koulen district, Preah Vihear province
Ram៌s wife៌s name is Vorn Khun. They have four daughters and two sons.
Ram៌s father៌s name is Loch and his mother៌s name is Phea. Ram has three sisters and four brothers and is first in his family. He did not go to school when he was young but helped his parents in rice field instead.
In 1975, Loch joined the KR and served as a militia man in his village. He also was a messenger of Rin who was the chief of the militiamen unit of Srayang commune. At that time, Rin told him to spy on people at night. If some people said that something was wrong with party they would be taken to kill. However, Ram never reported anything about people to Rin. Sometimes, Rin ordered Ram to massage him and boil water for him. Ram said that the KR cadres often ate very good food including chicken soup. It meant that the living conditions were very different between the cadres and ordinary people. The people just were given only thin rice porridge two times per day.
Ram knew that the KR killed one Lon Nol soldier in Koh Ker village. The KR also arrested and sent another 90 Lon Nol soldiers to a security office in Koulen district. He has not heard any information related the soldiers since that time. Ram married his wife, Vorn Khun in 1977.
When the Vietnamese arrived in Cambodia in early 1979, Ram returned to live with his family in Koh Ker village. There, he worked in the rice fields.
In 1983, Ram and other villagers fled to live in Trapeang Svay village, Svay Leu district, Siem Reap province because the Vietnamese and the KR soldiers often fired against each other in Koh Ker village.
In 1986, Ram and his family moved to live in Srayang village, and in 1987 he was in Srah Sneng Krabei village, Koulen district. Ram and others returned Koh Ker again when the KR integrated with the Cambodian government in 1999.
|
||||
|
សេចក្ដីសង្ខេបបទសម្ភាស៏
|
ឡុច រាម ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិកោះកែរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្ដព្រះវិហារ។ រាម មានប្រពន្ធឈ្មោះ វន ឃុន។ រាម មានកូនស្រី៤ និងប្រុស២ នាក់។
រាម មានឪពុកឈ្មោះ ឡុច និងម្ដាយឈ្មោះ ភា។ រាម មានបងប្អូន ស្រី៣ និងប្រុស៤នាក់។ រាម គឺជាបងទី១នៅក្នុងគ្រួសារ។ រាម មិនបានចូលរៀនទេ កាលពីនៅកេ្មង។ នៅពេលនោះ រាម បាន ជួយធ្វើការងារឪពុកម្ដាយនៅតាមវាលស្រែវិញ។
នៅឆ្នាំ១៩៧៥ រាមបានចូលរួមក្នុងចលនាខែ្មរក្រហម និងបានបម្រើ ជាកងឈ្លបនៅក្នុងភូមិ។ នៅក្នុង ពេលពេលធ្វើឈ្លបនោះ រាម ក៏ ជានិរសារបស់ រិន ដែលជាប្រធានឈ្លបឃុំស្រយ៉ងដែរ។ រិន បាន ប្រាប់ឱ្យរាមដើរយករាយណ៍ពីប្រជាជននៅពេលយប់។ ប្រសិនបើ ប្រជាជននិយាយអីមិនល្អពីខែ្មរក្រហមនោះ កងឈ្លបនឹងចាប់ ប្រជាជនទាំងនោះយកទៅសម្លាប់ចោល។ ទោះជាយ៉ាងក៏ណា រាម បាន និយាយថា រូបគាត់មិនដែលរាយការណ៍អ្វីមិនល្អពីប្រជាជន ប្រាប់ដល់ឈ្មោះ រិន ឡើយ។ មានពេលខ្លះ រិន បានប្រើ រាម ឱ្យធ្វើ សរសៃរ និងដាំទឹកកេ្ដៅឱ្យខ្លួន។ រាម និយាយថាកម្មាភិបាលបាន ហូបម្ហូបល្អៗដូចជាមាន់សេ្ងារជាដើម។ វាមានន័យថាការហូបចុក របស់កម្មាភិបាលខែ្មរក្រហម មានការខុសគ្នាឆ្ងាយបើបេ្រÃៈបធៀប ជាមួយប្រជាជនធម្មតា។ ប្រជាជនត្រូវផ្ដល់ឱ្យហូបតែបបររាវៗ ២ពេលក្នុងមួយថៃ្ង។
រាម បានដឹងថាខែ្មរក្រហមបានសម្លាប់ទាហាន លន់ នល់ ម្នាក់នៅក្នុង ភូមិកោះកែរ។ ខែ្មរក្រហមក៏បាន ចាប់ទាហានចំនួន៩០នាក់ផេ្សង ទៀតយកទៅដាក់នៅមន្ទីរសន្ដិសុខស្រុកគូលែន។ បន្ទាប់មក រាម មិនដែលបានឮពត៌មានអ្វីទាក់ទង់នឹងទាហានទាំងអស់នោះឡើយ។ រាម បានរៀបការជាមួយប្រពន្ធ របស់គាត់ឈ្មោះ វ៉ន ឃុន នៅក្នុង ឆ្នាំ ១៩៧៧។ នៅពេលដែលកងទ័ពវៀតណាមបានចូលមកដល់ ប្រទេសកម្ពុជានៅដើមឆ្នាំ១៩៧៩ រាម បានត្រឡប់មករបស់នៅ ជាមួយគ្រួសាររបស់គាត់នៅក្នុងភូមិកោះកែរវិញ។ រាម បាន ប្រកបរបបររកស៊ីធ្វើស្រែ ចំការ។
នៅឆ្នាំ១៩៨៣ រាម និងអ្នកភូមិផេ្សងៗទៀតបានភៀសខ្លួនទៅ រស់នៅភូមិត្រពាំងស្វាយ ក្នុងស្រុក ស្វាយលើ ខេត្ដសៀមរាប ពីព្រោះកងទ័ពវៀតណាម និងកងទ័ពខែ្មរក្រហមប្រយុទ្ធគ្នាជាញឹក ពា្ញាប់ នៅក្នុងភូមិកោះកែរ។
នៅក្នុងឆ្នាំ ១៩៨៦ រាម និងអ្នកភូមិមួយចំនួនបានផ្លាស់មក រស់នៅភូមិស្រយ៉ង ឃុំស្រយ៉ង និងនៅ ឆ្នាំ១៩៨៧ បានបន្ដ ផ្លាស់ទៅរស់នៅភូមិស្រះស្នែងក្របី ក្នុងស្រុកគូលែន។ រាម និង អ្នកភូមិទាំងអស់ បានត្រឡប់មករស់នៅភូមិកោះកែរវិញបន្ទាប់ពី ខែ្មរក្រហមបានធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងឆ្នាំ ១៩៩៩។
|
||||
|
Copyright
|
© DC-Cam
|
||||
|
រក្សាសិទ្ធិដោយ
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
||||
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”