PROMOTING ACCOUNTABILITY
Lim Sotr
| Personal Info | |||||
| ID: | PHI0023 | ||||
|
Gender
|
m
|
||||
|
ភេទ
|
ប្រុស
|
||||
Status |
Alive |
||||
|
ស្ថានភាពគ្រួសារ
|
នៅរស់
|
||||
Source Interview |
PHI002320130516, Koh Ker Village,Srayang commune,Koulen district, Preah Vihear Province.Interviewed By Vannak Sok. Note: Interviewed with Lim Sotr,male,51year-Old,No Biography. |
||||
|
ប្រភពនៃឯកសារ/បទសម្ភាសន៍
|
ភីអេកអាយ០០២៣២០១៣០៥១៦ ភូមិកោះកែរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ សំភាសដោយៈ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ លឹម សូត្រ ភេទប្រុស អាយុ៥១ឆ្នាំ ក្រៅប្រវត្តិរូប។
|
||||
|
Date of Birth
|
Present age:51 years old
|
||||
|
ថ្ងៃ-ខែ-ឆ្នាំ កំណើត
|
បច្ចុប្បន្នអាយុ៥១ឆ្នាំ
|
||||
|
Home Village
|
13040603 Koh Ker village,Srayang commune,Koulen di
|
||||
|
ទីកន្លែងកំណើត
|
១៣០៤០៦០៣ ខេត្ដព្រះវិហារ ស្រុកគូលែន ឃុំស្រយ៉ង់ ភូមិ
|
||||
|
Join KR
|
1975????
|
||||
|
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
១៩៧៥????
|
||||
|
Reason to Join KR
|
Forced
|
||||
|
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
បង្ខំ
|
||||
|
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
|
អង្គភាពកងចល័តស្រុកគូលែន។
|
||||
|
KR Rank(1975-79)
|
|
||||
|
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
|
កងចល័ត
|
||||
|
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
|
តំបន់១០៣ ខេត្ដព្រះវិហារ ស្រុកគូលែន។
|
||||
|
Superior
|
|
||||
|
អ្នកដឹកនាំ
|
គណៈស្រុកឈ្មោះ ថន គណៈតំបន់ឈ្មោះ ជាល។
|
||||
|
Associates
|
|
||||
|
អ្នកពាក់ព័ន្ធដទៃទៀត
|
|
||||
|
សេចក្ដីសង្ខេបបទសម្ភាស៏
|
ឈ្មោះ លឹម សូត្រ អាយុ៥១ឆ្នាំ ប្រពន្ធ ឈ្មោះ នាម រាំ មានកូន៨នាក់។ សូត្រ មានស្រុកកំណើតនៅភូមិកោះកែរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្ដព្រះវិហារ។ សូត្រ មានឪពុកឈ្មោះ ទុំ លឹម ម្ដាយឈ្មោះ រស់ នែក មានបងប្អូន៤នាក់។ សូត្រ មិនបានរៀនសូត្រទេ ព្រោះរស់នៅ ទីជនបទដាច់ ស្រយ៉ាលគ្មាន សាលារៀន។ នៅឆ្នាំ១៩៧០ ប្រទេសកើតមានរដ្ឋប្រហារ ទម្លាក់សមេ្ដច អ្នកស្រុកនៅភូមិកោះកែរមិនបានដឹងប៉ុន្មានទេ តែក្រោយមកនៅឆ្នាំ១៩៧២ ឃើញមានសង្គ្រាម និង ទម្លាក់គ្រាប់បែកតែមិនបានទម្លាក់ឱ្យចំភូមិទេ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមទទួលជ័យជំន្នះ ប្រជា ជននៅភូមិកោះកែរ អង្គការឱ្យប្រមូលទ្រព្យសម្បតិ្ដដាក់រួមហូបបាយរួម។ សូត្រត្រូវអង្គការ ចាត់តាំង ឱ្យចូលកងចល័តស្រុកគូលែន គណៈស្រុកឈ្មោះ ថន គណៈតំបន់ តា ជាល ក្រោយមកដឹង ថា មាន ការផ្លាស់គណៈ ស្រុកនិងដឹងថាអង្គការចាប់ខ្លួន។ នៅជំនាន់ខែ្មរក្រហមការងារកង ចល័ត ស្រុកមានការ ងារលំបាកណាស់ រែកដីលើកទំនប់ជីក ប្រឡាយ ហើយហូបតែបបរមិនដែលបានឆែ្អតទេ ធ្វើឱ្យយុវជន យុវនារីមួយចំនួនមានជំងឺស្លាប់គ្មានណាយកចិត្ដទុកដាក់។ ប្រាសាទ កោះកែរ សម័យខែ្មរក្រហមមិន ដែលឃើញអង្គការ ចាត់តាំងឱ្យមើលថែឬបោលសម្អាតទេ។ ប្រជាជនដែល រស់នៅទីនេះ មិនដែល ហ៊ានចូលក្នុងប្រាសាទទេ ព្រោះខ្លាច អង្គការ។ ប្រាសាទកោះកែរ កាលសម័យពីដើម ក៏មិនឃើញមាន ខាងរដ្ឋាភិបាលយកចិត្ដទុកដាក់ដែរ នៅក្នុងប្រាសាទឃើញ មានដើមឈើធំៗនិងសម្បូរ សត្វពៃ្រ។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមចូលមកដល់ប្រជាជនបានរស់រានមានជីវិត ឡើងវិញ និងប្រកបរបរ ធ្វើស្រែចម្ការបានសុខសប្បាយ។ ក្រោយឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានធ្វើបន្ទាយ នៅជិត ប្រាសាទកោះកែរ តែប្រជាជនមិនហ៊ានចូលទៅជិតនោះទេ។ នៅឆ្នាំ១៩៨៣ បុរសដែលមានអាយុ ១៨ឆ្នាំឡើងទៅ រស់នៅទាំងភ័យខ្លាចជារៀងរាល់ថៃ្ង ព្រោះកងទ័ពវៀតណាម ចេះតែ មកចាប់ចងយក ទៅដាក់គុក។ ព្រោះតែកងទ័ព វៀតណាមចោទអ្នកភូមិកោះកែរថា បានចូលដៃជើងជាមួយ ប៉ុល ពត។ ដូចនេះធ្វើឱ្យយុវជននិងមនុស្សមួយចំនួនមិន ហ៊ានរស់នៅត្រូវ បង្ខំចិត្ដចូលទៅជាមួយ ខែ្មរក្រហម ខាងស្រុកអន្លង់វែងភ្នំដងរែកជាមួយ តា ម៉ុក មួយចំនួន ទៀតរត់ ភាសខ្លួនទៅនៅខាងស្រុក ស្វាយ លើខេត្ដសៀមរាប។ នៅឆ្នាំ១៩៨៦ នៅភូមិកោះកែរកងទ័ព វៀតណាមបានបន្ធូរ បន្ថយវិញ ប្រជាជនក៏នាំគ្នាមករស់នៅវិញ។ តែក្រោយមកបានរត់ភាសខ្លួនវិញ ដោយសារតែសង្គ្រាមរវាងខែ្មរ ក្រហមនិង កងទ័ពរដ្ឋាភិបាល។ នៅឆ្នាំ១៩៩៣ ប្រជាជនបានរស់នៅ វិញនិងបានបោះឆ្នោត ពេល បោះឆ្នោត ហើយកម្លាំងខាង ទាហានប៉ារាបានវាយចូលភូមិកោះកែរវិញ ទៀតប្រជាជនរត់ទៀត ដល់ ឆ្នាំ១៩៩៩ ទើបមានសន្ដិភាពលែងមានច្បំាងទើបជា ប្រជាជននៅភូមិកោះ កែររស់នៅបានសុខ សប្បាយ។ សព្វថៃ្ងនេះប្រជាជនរស់នៅតំបន់ប្រាសាទកោះកែរ មិនបាន សប្បាយ ចិត្ដដោយសារ អាជ្ញាធរអប្សរាតឹងតែងមិនឱ្យប្រជា ជនធ្វើផ្ទះធំមិនឱ្យកាប់គាស់ដីថ្មី ដើម្បីធ្វើស្រែ ព្រោះមានកូន ចៅកាន់ តែច្រើន។
|
||||
|
សកម្មភាពពាក់ព័ន្ធភស្តុតាង
|
ដឹងថា ជំនាន់ខែ្មរក្រហមមានសម្លាប់មនុស្សពិតមែន។
|
||||
|
Copyright
|
© DC-Cam
|
||||
|
រក្សាសិទ្ធិដោយ
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
||||
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”