Document thumbnail
Personal Info
ID: PHI0025
Gender
f
ភេទ
ស្រី
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
Source Interview
PHI002520130516, Koh Ker Village,Srayang commune,Koulen district, Preah Vihear Province.Interviewed By Vannak Sok. Note: Interviewed with Soth Tham,Fimale,53year-Old,No Biography.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ភីអេកអាយ០០២៥២០១៣០៥១៦ ភូមិកោះកែរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ សំភាសដោយៈសុខ វណ្ណៈ។ កំណត់ សម្គាល់ៈ ជួបជាមួយឈ្មោះ សុទ្ធ ថាំ ភេទស្រី អាយុ៥៣ឆ្នាំ ក្រៅប្រវត្តិរូប។
Date of Birth
Present age:53 years old
ថ្ងៃ-ខែ-ឆ្នាំ កំណើត
បច្ចុប្បន្នអាយុ៥៣ឆ្នាំ
Home Village
13040603 Koh Ker village,Srayang commune,Koulen di
ទីកន្លែងកំណើត
១៣០៤០៦០៣ ខេត្ដព្រះវិហារ ស្រុកគូលែន ឃុំស្រយ៉ង់ ភូមិ
Join KR
1975????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៥????
Reason to Join KR
Forced
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
បង្ខំ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពកងចល័តស្រុកគូលែន។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
កងចល័ត។
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
តំបន់១០៣ ខេត្ដព្រះវិហារ ស្រុកគូលែន។
Superior
អ្នកដឹកនាំ
ប្រធានកងចល័តឈ្មោះ ផេង។
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
ឈ្មោះ សុទ្ធ ថាំ អាយុ៥៣ឆ្នាំ ប្ដី ឈ្មោះ ពុធ សារឿន មានកូន ៧នាក់។ ថាំ មានស្រុកកំណើតនៅភូមិកោះកែរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្ដព្រះវិហារ។ ថាំ មានឪពុកឈ្មោះ ស សុទ្ធ ម្ដាយឈ្មោះ ស្រី ហ៊ិន។ ថាំ មិនបានរៀនសូត្រទេ ព្រោះរស់នៅ ទីជន បទដាច់ ស្រយ៉ាលគ្មានសាលារៀន។ នៅឆ្នាំ១៩៧០ ប្រទេសកើតមានរដ្ឋប្រហារទម្លាក់សមេ្ដច អ្នក ស្រុកនៅភូមិកោះ កែរមិនបានដឹងប៉ុន្មានទេ តែក្រោយមកនៅឆ្នាំ១៩៧២ ឃើញមានសង្គ្រាមនិងទម្លាក់ គ្រាប់បែកតែមិនបានទម្លាក់ឱ្យចំភូមិទេ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមទទួលជ័យជំន្នះ ប្រជា ជននៅភូមិកោះកែរ អង្គការឱ្យប្រមូលទ្រព្យសម្បតិ្ដដាក់រួម ហូបបាយរួម។ ថាំ ត្រូវអង្គការចាត់តាំងឱ្យ ចូលកងចល័តស្រុក គូលែន។ ការងារកងចល័តស្រុកដើររែកដី ជីកប្រឡាយ លើកទំនប់ លំបាកណាស់ ហូបតែបបរមិនគ្រប់គ្រាន់ទេ បើហ៊ានខុសត្រូវអង្គ ការយកទៅកសាងឬយកទៅសម្លាប់ចោល ជំនាន់ ខែ្មរក្រហម ធ្លាប់ឃើញ យោធាចាប់យុវជននិងយុវនារីដែលខុស សីលធម៌យកទៅសម្លាប់ យុវជននោះ ឈ្មោះ សា អ៊ំ កាលនោះប្រធានកងចល័តឈ្មោះ ផេង។ នៅជំនាន់ខែ្មរក្រហមប្រាសាទកោះកែរ មិនឃើញពីណាយកចិត្ដទុកដាក់ទេ។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមចូលមកដល់ប្រជាជនបានរស់ រានមានជីវិតឡើងវិញ និងប្រកបរបរធ្វើស្រែចម្ការបានសុខ សប្បាយ។ ក្រោយឆ្នាំ១៩៧៩ កងទ័ព វៀតណាមបានធ្វើបន្ទាយ នៅជិតប្រាសាទកោះកែរ តែប្រជាជនមិនហ៊ានចូលទៅជិត នោះទេ។ នៅឆ្នាំ ១៩៨៣ បុរសដែលមានអាយុ១៨ឆ្នាំឡើង ទៅរស់នៅទាំងភ័យខ្លាចជារៀងរាល់ថៃ្ង ព្រោះកងទ័ព វៀតណាមចេះតែ មកចាប់ចងយកទៅដាក់គុក។ ព្រោះតែកងទ័ព វៀតណាមចោទអ្នកភូមិកោះកែរថា បានចូលដៃជើងជាមួយ ប៉ុល ពត។ ដូចនេះយុវជននិងមនុស្សមួយចំនួន បង្ខំចិត្ដចូលទៅ ជាមួយខែ្មរ ក្រហមខាងស្រុកអន្លង់វែងភ្នំដងរែកជាមួយ តា ម៉ុក មួយចំនួនទៀតរត់ភាសខ្លួនទៅនៅខាងស្រុក ស្វាយលើខេត្ដ សៀមរាប។ នៅឆ្នាំ១៩៨៦ នៅភូមិកោះកែរកងទ័ព វៀតណាមបានបន្ធូរបន្ថយវិញ ប្រជាជនក៏នាំគ្នាមករស់នៅវិញ។ តែក្រោយមកបានរត់ភាសខ្លួនវិញ ដោយសារតែសង្គ្រាមរវាងខែ្មរ ក្រហមនិងកងទ័ពរដ្ឋាភិបាល។ នៅឆ្នាំ១៩៩៣ ប្រជាជនបានរស់ នៅវិញនិងបានបោះឆ្នោត ពេល បោះឆ្នោតហើយកម្លាំងខាង ទាហានប៉ារាបានវាយចូលភូមិកោះកែរវិញ ទៀតប្រជាជនរត់ ទៀតដល់ឆ្នាំ ១៩៩៩ ទើបមានសន្ដិភាពលែងមានច្បំាងទើបជា ប្រជាជននៅភូមិកោះកែររស់នៅបានសុខសប្បាយ។
សកម្មភាពពាក់ព័ន្ធភស្តុតាង
ដឹងថា ជំនាន់ខែ្មរក្រហមមានសម្លាប់មនុស្សនិងគ្មានអាហារគ្រប់ គ្រាន់។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា