Document thumbnail
Personal Info
ID: PHI0026
Gender
m
ភេទ
ប្រុស
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
Source Interview
PHI002620130516, Koh Ker Village,Srayang commune,Koulen district, Preah Vihear Province.Interviewed By Vannak Sok. Note: Interviewed with Yin saratt,male,34year-Old,No Biography.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ភីអេកអាយ០០២៦២០១៣០៥១៦ ភូមិកោះកែរ ឃុំស្រយ៉ង់ ស្រុកគូលែន ព្រះវិហារ។ សំភាសដោយៈ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ យិន សារ៉ាត់ ភេទប្រុស អាយុ៣៤ឆ្នាំ ក្រៅប្រវត្តិរូប។
Date of Birth
Present age:34 years old
ថ្ងៃ-ខែ-ឆ្នាំ កំណើត
បច្ចុប្បន្នអាយុ៣៤ឆ្នាំ
ទីកន្លែងកំណើត
១៧០៨????ខេត្ដសៀមរាប ស្រុកអន្លង់វែង ឃុំអន្លង់វែង ភូ
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
Superior
អ្នកដឹកនាំ
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
ឈ្មោះ យិន សារ៉ាត់ អាយុ៣៤ឆ្នាំ ប្រពន្ធ ឈ្មោះ លេម យ៉េត អាយុ៣៦ឆ្នាំ មានកូន៤នាក់។ សារ៉ាត មានស្រុកកំណើតនៅ ភូមិលើភ្នំដងរែក ស្រុកអន្លង់វែង ខេត្ដឧត្ដរមាន ជ័យ។ សារ៉ាត់ សព្វថៃ្ងរស់នៅភូមិចេក ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្ដព្រះវិហារ។ សារ៉ាត់ មានឪពុកឈ្មោះ មាស សារិទ្ធ ម្ដាយឈ្មោះ ចេក កោន មានបងប្អូន៨នាក់។ សារ៉ាត់ បានរៀនសូត្រនៅសាលា បឋមសិក្សាអន្លង់វែងត្រឹមថ្នាក់ទី៤ រៀននៅឆ្នាំ១៩៩០។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមចូលមកដល់ប្រទេសកម្ពុជា ឪពុក សារ៉ាត់ ធ្វើជាយោធាខែ្មរក្រហម ហើយបាន រៀបការជា មួយម្ដាយ របស់ សារ៉ាត់ នៅលើភ្នំដងរែក តំបន់១០០៣ ក្រោមការគ្រប់គ្រងរបស់ តា ម៉ុក។ នៅឆ្នាំ១៩៩៦ ក្រុមគ្រួសារ របស់ សារ៉ាត់ មានគំនិតចង់មករស់នៅស្រុកកំណើតវិញ តែចៃ ដន្យអាក្រក់ ឪពុករបស់ សារ៉ាត់ បានជាន់មីនស្លាប់តាមផ្លូវ ពេលកប់សពឪពុកហើយក៏បាននាំម្ដាយ បងប្អូនធ្វើដំណើរមកដល់ ស្រុកកំណើតវិញ។ សព្វថៃ្ងនេះ សារ៉ាត់ រស់នៅបានសុខសប្បាយ ជាមួយ ប្រពន្ធកូនប្រកបរបរធ្វើស្រែចម្ការនិងជួយការងារ ភូមិខ្លះៗជាអនុប្រធានភូមិ។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា