Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0315
Name :
ឈ្មោះ :
ចាន់ ស៊ាន់
Last Name :
នាមត្រកូល :
Chann Soan
Other Name :
ឈ្មោះផ្សេង :
Sam
សាម
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present age:68]
«បច្ចុប្បន្នអាយុ៦៨ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
០៧០៤០៤០៥ ខេត្ដកំពត ស្រុកជុំគិរី ឃុំត្រពាំងរាំង ភូម
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៥០២ ធ្វើព្រលានយន្ដហោះ ខេត្ដកំពង់ឆ្នាំង។
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគបស្ចឹម(៤០៥) តំបន់៣៣ ខេត្ដកំពង់ឆ្នាំង។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អនុសេនាធំ
Superiors :
ថ្នាក់លើ :
ប្រធានកងពល ស៊ូ ម៉េត តារវៃ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
អូអ៊ឹមអាយ០៣១៥២០១៣១១២៣ ភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សំភាសដោយៈសុខ វណ្ណៈ និង ឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ចាន់ ស៊ាន់ ហៅ សាម ភេទប្រុស អាយុ៦៨ឆ្នាំ។ ក្រៅប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
Chann Soan alias Sam, male, 68 years old and lives in Trapeang Prasat village, Trapeang Prasat commune, Trapeang Prasat district, Oddar Meanchey province. Saon៌s wife៌s name is Chin Nay alias Khuoy. Soan has four daughters and two sons. Currently, Soan is a member of Trapeang Prasat district council.

Soan was born in Sre Cheng village, Trapeang Raing commune, Chumkiri district, Kampot province. Soan៌s father៌s name is Pinh Sok and his mother, Chea Phlong. Soan has 7 brothers and two sisters. Soan studied grade 7 (old system) when he was young. Soan quit from the school in 1961 and helped his parents in rice field. In 1964, Soan married to his first wife and worked in rice field.

In 1971, Soan joined the KR movement in Kampong Speu province, because King Sihanouk appealed from Beijing. Many young people entered forest and joined the KR. Moreover, peasants had angry with Lon Nol regime after the coup d៌état in 1970.

First, Soan was in regiment 35. Nget Kin was a chief of the regiment. There were around 300 soldiers at the regiment. Lam was a chief of Battalion.

In 1972, Soan was in Division 1st . Soeung, Chhan, Seng were the Division៌s leaders. At that time, Soan was a chief of a platoon. His unit was along National Road 3# and to Phnom Penh.

In 1975, Soan had injured. Soan did not enter Phnom Penh when the KR gained victory in April 1975. He was in a hospital for three days. However, Soan saw people walked out from Phnom Penh indifferent directions. After 1975 Soan was assigned to Division 502. Soan was a chief of a company. Sou Met was a chief of Division 502. There were three regiments include Regiment 51, Regiment 52; and Regiment 53 within the Division.

In 1978, the KR sent Soan to supervise soldiers in Kampong Chhnang៌s Airport worksite. Soan was promoted to be a deputy chief of a regiment and Ta La-vey was chief at the worksite. There were tens thousands soldiers of Eastern and Northern Zone. Those soldiers were suspected or connected betraying activities of cadres who were arrested and killed by the Angkar Khmer Rouge.

There were hundreds of Chinese experts for the Airport construction and there were many constructions including roads and buildings inside the airport compound. The Chinese planned to bring and set up aircrafts inside the compound.

In late 1978, the KR sent Soan back to supervise Railroad department in Phnom Penh until the KR collapse in January 1979. Soan separated from his family when the Vietnamese arrived in Phnom Penh. Soan fled to Cambodia €“Thailand border alone. Soan reunited with his family when they arrived in the KR military base [808] and Mom bei (Tonle Ropeou). There, the KR reorganized as divisions and fought against with the Vietnamese and PRK soldiers. Soan was in Division 612. Soan was assigned as a deputy chief of a regiment. Soan operated and convinced local people around Tonle Sap area to join the KR. Soan added that a lot local people supported his forces. They also reported about Vietnamese activities and provided rice to the KR.

In 1988, Soan injured and returned Anlong Veng area. There, he was assigned to supervise people. In 1990, Ta Mok paved a road from top Dangrek Mountain down to Anlong Veng and he also paved another road along Cambodia €“Thailand border. After then, People went down and lived in Anlong Veng area. In 1993, the KR boycotted first general election. However, the KR supported and voted for Funsinpec. In 1994, the Royal Government of Cambodia forces came to fight against the KR in Anlong Veng area. In particular, Nhek Bun Chhay៌s forces of Funsinpec and the KR families fled to O-Trao refugee camp within Thailand territory. Also in 1994, the KR returned Anlong Veng area. At that time, Ta Mok created as two districts of Anlong Veng and Trapeang Prasat. He also assigned Khoem Ngon as a chief of Anlong Veng district and Chann Soan was a chief of Trapeang Prasat district. In 1997,Son Sen was killed including several of his family members. After then the KR had internal conflict between Pol Pot and Ta Mok forces. Ta Mok arrested Pol Pot and sentenced him in house arrest. Moreover, Ta Mok killed several division leaders including 05, 06, Ta Khorn, Khamara.... Ta Mok suspected that those divisions made a plan to integrate with the Cambodian government. Aftermath, the KR forces was divided into two parts, Anlong Veng was loyalty Ta Mok and Trapeang Prasat including Division 417, 801, 920, 802, 612; and 616 were faithfulness Pol Pot. In late 1998, Ta Mok also arrested and detained more commanders including Chum Cheat, Chea Keo, Sary Say, Ray Pin; and Vann Kosal in office 19 in Anlong Veng. Khoem Ngon was a chief of the office. Chum Cheat and other commanders fled from the office and went to Preah Vihear province. There, Cheat integrated with the government. The Government took Cheat and other to Phnom Penh and the government dropped leaflets within Anlong Veng area about Chum Cheat information joined with the government and it also appealed the KR to follow Chum Cheat and other commanders and upraise against Ta Mok. After then some Anlong Veng forces led by Yin Phanna, Yim Pim, Yim San...integrated with the government Sre Noy, Siem Reap province. Other who followed Ta Mok and climbed Dangrek Mountain again.
ចាន់ ស៊ាន់ ហៅ សាម អាយុ៦៨ឆ្នាំ មានប្រពន្ធឈ្មោះ ជិន ណៃ ហៅ ឃួយ មានកូន ៦នាក់ ក្នុងនោះមានស្រី២នាក់។ ស៊ាន់ មានស្រុកកំណើតនៅភូមិស្រែចែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្ដកំពត។ ស៊ាន់ សព្វថៃ្ងមានតួនាទីជាក្រុមប្រឹក្សាស្រុកត្រពាំង ប្រាសាទ រស់នៅភូមិ ត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ។ ស៊ាន់ មានឪពុក ឈ្មោះ ប៉ិញ សុខ ម្ដាយឈ្មោះ ជា ផ្លុង មានបងប្អូនបង្កើត ចំនួន១០នាក់ ក្នុងនោះមានស្រី២នាក់។ ស៊ាន់ កាលពីតូចរៀនបានត្រឹមថ្នាក់ទី៧ឪចាស់ឱ ឈប់នៅឆ្នាំ១៩៦១ មកជួយធ្វើស្រែ ចម្ការឪពុក ម្ដាយ។ នៅឆ្នាំ១៩៦៤ បានរៀបអាពាហ៍ ពិពាហ៍តាមប្រពៃណីខែ្មរ ក្រោយពីរៀបការប្រកបរបរធ្វើ ស្រែចម្ការ។ នៅឆ្នាំ១៩៧០ មានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិមានការផ្លាស់ផ្ដូរបប នយោបាយ ធ្វើឱ្យប្រជាជន នៅតាមស្រុកស្រែចម្ការនៅតាមតំបន់ដាច់ស្រយាលមានកំហឹង និងរបប លោកសេនាប្រមុខ លន់ នល់ ដោយមានការឃោសនាពី ថ្នាក់ភូមិឃុំនិងបានស្ដាប់ការប្រកាស របស់ សមេ្ដចសីហនុតាម វិទ្យុពីប៉េកាំងប្រទេសចិនឱ្យកូនចៅចូលពៃ្រម៉ាគីដើម្បីរំដោះជាតិ។ នៅឆ្នាំ១៩៧១ ស៊ាន់ និងយុវជនជាច្រើននាក់បាននាំគ្នាចូល ពៃ្រម៉ាគី ចូលដំបូងទៅជួបជុំគ្នានៅក្នុងខេត្ដកំពង់ស្ពឺ។ អ្នកចូលរួមចលនានៅពេលនោះមានគ្នាប្រហែលជា៣០០នាក់ មិនទាន់រៀបចំជាកងពលទេ មានតែវរ សេនាធំលេខ៣៥ ប្រធានវរៈឈ្មោះ ង៉ែត គីន ប្រធានវរសេនាតូចឈ្មោះ ឡាំ នៅក្នុងភូមិភាគនិរតី ដែរ។ នៅឆ្នាំ១៩៧២ ស៊ាន់ នៅក្នុងកងពលទី១ ប្រធានកងពលឈ្មោះ សឿង ឈ្មោះ ឆន ឈ្មោះ សេង ពេលនោះ ស៊ាន់ មានឋានៈត្រឹមតែប្រធានកងធំ មានមុខសញ្ញាវាយចូលទីក្រុងភ្នំពេញ តាមផ្លូវជាតិលេខ៣។ នៅឆ្នាំ ១៩៧៥ ស៊ាន់ ត្រូវរបួសបន្ដិចបន្ដួចមិនបានវាយ ចូលទីក្រុងភ្នំពេញទេ សម្រាកបានបីថៃ្ងបានធ្វើដំណើរបន្ដចូល មកដល់ភ្នំពេញ ពេលនោះឃើញប្រជាជនកំពង់តែនាំគ្នាចាក ចេញពីទីក្រុងទៅរស់នៅតំបន់ផេ្សងៗ។ ក្រោយឆ្នាំ១៩៧៥ ស៊ាន់ បានចូលនៅក្នុងកងពល៥០២ ប្រធានកងពលឈ្មោះ ស៊ូ ម៉េត ហើយ ស៊ាន់ មានឋានៈជាប្រធានអនុសេនាធំ គ្រប់គ្រង យោធា ចំនួន៥០០នាក់ នៅក្នុងកងពល ៥០២ មានបីវរសេនាធំ វរសេនាធំទី៥១៥២៥៣។ នៅឆ្នាំ ១៩៧៨ ស៊ាន់ អង្គការ ចាត់តាំងឱ្យព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង មានឋានៈជាអនុ វរសេនាធំ នៅក្នុងកងពល៥០២ មាន ឈ្មោះ តា រវៃ ជាប្រធានកងពល យោធានៅទីនោះមានគ្នារាប់មុឺននាក់ សុទ្ធតែអ្នកជាប់និន្នាការក្បត់អង្គការមានយោធាភូមិភាគបូព៌ា យោធាភូមិភាគឧត្ដរនិងមានភូមិផេ្សងៗ ទៀតមកធ្វើការលុត ដុំនៅទីនោះ និងមានជំនាញការជាជនជាតិចិនរាប់រយនាក់ ព្រោះមានគំរោងសាង សង់ជាច្រើននៅទីនោះ ខ្លះធ្វើផ្លូវខ្លះ សាងសង់ព្រលានយន្ដហោះ ខ្លះទៀតសាងសង់សំណង់អាគារជា ច្រើនកនែ្លងនិងបាននាំគ្រៀងយន្ដហោះពីប្រទេសចិនបានមួយចំនួន ហើយបម្រុងយកមកតម្លើងនៅទីនោះ សម្រាប់ប្រើប្រាស់នៅ ក្នុងប្រទេសកម្ពុជា។ នៅឆ្នាំ១៩៧៨ ស៊ាន់ ត្រូវអង្គការចាត់តាំងឱ្យមក ភ្នំពេញវិញនៅកនែ្លងរថភ្លើង។ នៅឆ្នាំ១៩៧៩ ស៊ាន់ បានរត់ភាសខ្លួនទៅជាយដែនថៃ បែកចេញពី ប្រពន្ធកូនក្រោយ មកបានជួបប្រពន្ធវិញទៅព្រំដែនខែ្មរថៃ នៅម្ដុំមុំបីនៅ៨០៨ ក្រោយមកកម្លាំងខែ្មរ ក្រហមបានរៀបចំកងទ័ព ឡើងវិញ ដើម្បីប្រឆាំងជាកងទ័ពវៀតណាមនិងខាងកងទ័ពរដ្ឋាភិបាលលោក ហេងសំរិន។ កាលនោះ យោធាខែ្មរក្រហមបានទទួលជំនួយ ពីប្រទេសចិនទាំងសំភារៈនិងគ្រៀងអាវុធ គ្រប់បែបយ៉ាងហើយ ស៊ាន់ នៅក្នុងកងពល៦១២ ហើយមានឋានៈជាអនុវរសេនាធំដឹក នាំយោធា ចំនួន១៥០នាក់ ចុះមកធ្វើការវាយប្រយុទ្ធជាមួយ កម្លាំងរដ្ឋាភិបាល និងមានឧិកាសអូសទាញប្រជាជន ឱ្យយល់ពី គោលនយោបាយខែ្មរក្រហមដើម្បីដេញយួនឱ្យចេញពីប្រទេស កម្ពុជា ពេលនោះប្រជាជនភាគ ច្រើនមានការគាំទ្រកម្លាំងខែ្មរ ក្រហមនិងជួយផ្ដល់ស្បៀងនិងឱ្យរបាយការណ៍។ នៅឆ្នាំ១៩ ៨៨ បាន ឡើងមកអន្លង់វែងវិញ ហើយបានដឹកនាំប្រជាជន នៅសមរភូមិក្រោយវិញ ដោយសារពិការមានរបួស មានអំបែងគ្រាប់នៅក្នុងខ្លួន។ នៅឆ្នាំ១៩៩០ តា ម៉ុក បានធ្វើផ្លូវ ចុះពីលើភ្នំដងរែកនិងបន្ដធ្វើផ្លូវ តាមព្រំដែនខែ្មរថៃជាច្រើន ខ្សែទៀតរហូតដល់ប្រាសាទព្រះវិហារ និងនាំប្រជាជនចុះ មករស់នៅខាង ក្រោមខ្លះនៅស្រុកអន្លង់វែង ខ្លះនៅស្រុក ត្រពាំងប្រាសាទ។ នៅឆ្នាំ១៩៩៣ កម្លាំងខាងខែ្មរក្រហមមិន បានចូលរួមបោះឆ្នោតទេ តែកម្លាំងខែ្មរក្រហមបានជួយបោះឆ្នោតឱ្យខាងគណបក្សហ្វុនស៊ិនប៉ិច ក្រោយ មកកើតមានរឿងរ៉ាវជា ច្រើនទៀតរហូតកម្លាំងរបស់ហ្វុនស៊ិនប៉ិចដឹកនាំដោយលោក ញឹក ប៊ុនឆៃ សហ ការជាមួយកម្លាំងរដ្ឋាភិបាលមកវាយបកកម្លាំង ខែ្មរក្រហមបន្ដទៀត ធ្វើឱ្យប្រជាជនរត់ទៅរស់នៅជំរំអូរ ត្រាវនិងតំបន់មួយចំនួនទៀតជាប់ប្រទេសថៃ។ នៅ ឆ្នាំ១៩៩៤ កម្លាំងខែ្មរក្រហមបានវិលមករស់នៅ កនែ្លងដើមវិញ ស៊ាន់ ត្រូវ តា ម៉ុក ចាត់តាំងឱ្យធ្វើ ជាហ្វាយស្រុកត្រពាំងប្រាសាទ ពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ១៩៩៨។ ក្រោយមកទៀតកម្លាំងខែ្មរ ក្រហមមានរឿងរ៉ាវជាច្រើនទៀត រហូតតា ម៉ុក ហ៊ាន កាត់ ទោសលោក ប៉ុល ពត ដែលត្រូវជាចៅហ្វាយកាលពីអតីតកាល បន្ទាប់មកចេះតែរឿង រ៉ាវជាបន្ដទៀតឈានដល់មានការ សម្លាប់គ្រួសារលោក សុន សេន ទាំងគ្រួសារទាំងអស់។ ក្រោយ មកទៀត តា ម៉ុក បានបញ្ជាឱ្យចាប់ប្រធានកងពលឈ្មោះ តា សារឿន ហៅ ០៥ ឈ្មោះ តា សាន ហៅ ០៦និង មានមនុស្សមួយចំនួនត្រូវស្លាប់នៅក្នុងរណ្ដៅតែមួយ។ ក្រោយមកទៀត តា ម៉ុក ចាប់ផេ្ដីមសង្ស័យ ប្រធានកងពលជា ច្រើនផេ្សងទៀតថា មានគំរោងងាកទៅរករដ្ឋាភិបាលភ្នំពេញ និងបានបែងចែកកម្លាំងជាពីរ ខាងស្រុកអន្លង់វែង ជាកម្លាំងរបស់ តា ម៉ុក ខាងស្រុកត្រពាំងប្រាសាទ ជាកម្លាំងគាំទ្រលោក ប៉ុល ពត ដែលមានបួនកងពល ដូចជាកងពល៦១២៦១៦៤១៧និង ៨០២។ នៅចុងឆ្នាំ១៩ ៩៨ តា ម៉ុក បានហៅ ឈ្មោះ កែវ ឈ្មោះ សារី សយ ឈ្មោះ ជុំ ជាតិ រ៉ាយ ពីន ឱ្យមករៀនសូត្រ នយោបាយនៅសាលាស្រុកអន្លង់វែង នៅម្ដុំធនាគារឪអេស៊ីលីដាឱ សព្វថៃ្ង។ កាលនោះដោយ សារជាខែ្មរក្រហមមានឋានៈដូចគ្នានិង ធ្លាប់ស្គាល់ ឈ្មោះ ខឹម ង៉ុន ជាប្រធានគ្រប់គ្រងនៅទីនោះក៏បាន សុំចេញមកខាងក្រៅដោយបានប្រាប់ថា មកច្រូតស្បូវដើម្បីធ្វើ កនែ្លងរស់នៅពេលនោះមានការអនុញាតិក៏មានឧិកាសល្អរកផ្លូវ មកជួបជាមួយកម្លាំងរដ្ឋាភិបាល ព្រោះ បានគិតក្នុងចិត្ដហើយថា បើនៅបន្ដ ទៀតពិតជាស្លាប់មិនខាន។ ដោយសារយល់ដូចនេះ លោក ជុំ ជាតិ បាននាំកម្លាំងមួយចំនួនធ្វើដំណើរ ឆ្លងកាត់ក្នុង ពៃ្រទាំងយប់ទាំងថៃ្ង ទើបដល់ខេត្ដព្រះវិហារ បាន ជួបលោកអភិបាលរងខេត្ដឈ្មោះ ឃួយ ឃុនហួរ បានយកចិត្ដទុកដាក់យ៉ាង កក់កេ្ដៅ បន្ទាប់មកទៀត លោកអភិបាលរងបានទាក់ទងនៅភ្នំពេញ ស្រាប់សែ្អកឡើងមានយន្ដហោះមកដឹកនាំយកគ្នាបួននាក់ទៅ ដោយទុកប្រពន្ធកូននិងប្រជាជនមួយចំនួននៅខេត្ដព្រះវិហារ។ ក្រោយមកស្រាប់តែមានយន្ដហោះ បោះត្រាក់នៅតំបន់ ខែ្មរក្រហមថា ឱ្យកម្លាំងខែ្មរក្រហមទាំងអស់ចុះចូលជាមួយរដ្ឋាភិបាលរដ្ឋាភិបាល មិនយកទោសពរៃ្ដិ៍ទេ បន្ទាប់មកទៀតដឹងថា ខាងអន្លង់វែងក៏មានគំរោងចុះចូលជាមួយរដ្ឋាភិបាល ដែល ដូចជាប្រធានកងពល លោក យឹម ផាន់ណា លោក យឹម ពឹម លោក យឹម សាន ដូចនេះ កម្លាំងទាំងអស់បានធ្វើការសមេ្រចចិត្ដធ្វើ សមាហរណ៍កម្មជាមួយរដ្ឋាភិបាលបាន សសេ្រចនៅឆ្នាំ១៩ ៩៨នេះផងដែរ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា មានយោធាខែ្មរក្រហមខាងភូមិភាគបូព៌ាមួយចំនួនបាត់ខ្លួន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា