PROMOTING ACCOUNTABILITY
Kuy Rith
| Personal Info | |||||
| ID: | OMI0334 | ||||
|
Gender
|
f
|
||||
|
ភេទ
|
ស្រី
|
||||
Status |
Alive |
||||
|
ស្ថានភាពគ្រួសារ
|
នៅរស់
|
||||
Source Interview |
|||||
|
ប្រភពនៃឯកសារ/បទសម្ភាសន៍
|
អូអ៊ឹមអាយ០៣៣៤២០១៣១២១៧ ភូមិពង្រ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សំភាសដោយៈ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ គុយ រិទ្ធ ភេទស្រី អាយុ៥៦ឆ្នាំ។ ក្រៅប្រវត្តិរូប។
|
||||
|
Date of Birth
|
Present age:56 years old
|
||||
|
ថ្ងៃ-ខែ-ឆ្នាំ កំណើត
|
«បច្ចុប្បន្នអាយុ៥៦ឆ្នាំ»
|
||||
|
ទីកន្លែងកំណើត
|
០៤០៤០៥០៤ ខេត្ដកំពង់ឆ្នាំង ស្រុកកំពង់លែង ឃុំពោធិ ភូ
|
||||
|
Join KR
|
1973????
|
||||
|
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
១៩៧៣????
|
||||
|
Reason to Join KR
|
Volunteer.
|
||||
|
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
ស្ម័គ្រចិត្ដ
|
||||
|
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
|
អង្គភាពយោធាកាន់ខាងបេ្រងឥន្ទនៈ ខេត្ដសៀមរាប។
|
||||
|
KR Rank(1975-79)
|
|
||||
|
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
|
យោធា
|
||||
|
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
|
តំបន់ស្វយ័ត(១០៦) ខេត្ដសៀមរាប។
|
||||
|
Superior
|
|
||||
|
អ្នកដឹកនាំ
|
ប្រធានកងពលឈ្មោះ តាសឿង
|
||||
|
Associates
|
|
||||
|
អ្នកពាក់ព័ន្ធដទៃទៀត
|
ឈ្មោះ រ៉ែម
|
||||
|
Summary
|
Kuy Rith, female, 56 years old and lives in Tuol Pongro village, Tomnop Dach commune, Trapeang Prasat district, Oddar Meanchey province. Rith៌s husband is Sek Saing, 59 years old. Rith has one son and two daughters. Rith is a member of Tomnop Dach commune council.
Rith was born in Thmei village, Po commune, Kampong Leng district, Kampong Chhnang province. Rith៌s father is Chap Sanh and her mother, Yin Mi. Rith had one sister and one brother. Rith studied grade 11 (old system) in Po Primary School when she was young. Rith quitted from the school when the coup d៌état in 1970, and then she helped her parents in rice field.
In 1973, Rith volunteered to join the KR movement through Rem. First, Rith served as a messenger and militiawoman in Po commune. Rith moved to join as a soldier of Region 31. [Yeay] Men was a member of the region committee. Aftermath, Rith joined Regiment 135 of Division 1 of Southwest Zone. Soeung was a chief of the Division. Her unit operated along National Road number 3 and reached Phnom Penh through Pochentong direction. Her unit entered the city on April 17, 1975 at 9 am. The KR assigned Rith to clean some flats inside the city and she found a lot of gold after people were chased out the city by the KR. However she could not to keep the gold as her personal property and she had to give all gold to the KR Angkar.
The KR sent Rith and Division 1 to Lungvek after Rith was in Phnom Penh for five months. There, Rith was assigned to work in rice field. In late 1976, the KR arrested and detained [Yeay] Men and other cadres in Lungvek for half of a month, and then the KR sent them to Phnom Penh. [Yeay] Men and others were disappeared until today.
In 1977, the KR sent Rith and other 200 cadres to Siem Reap province. Rith was assigned to supervise a petroleum station to provide gasoline for the cadres around Siem Reap province.
In 1979, Soeung and his six personal bodyguards were murdered when they were in a S.U.V. Rith did not return her home village when the Vietnamese entered Cambodia in 1979, because she was afraid the Vietnamese arrested and killed. Rith decided to flee into forest with other KR. Rith recalled her experience during that time that, she was very difficult situation include food and diseases. In particular they affected malaria disease.
In 1980, Rith climbed up Dangrek Mountain at the KR military base [1001]. Son Sen was a chief of the base. There, Rith was in Transportation Unit. In 1982, Rith married to her husband. After marriage, Rith still worked in the unit and the KR sent her husband to battlefield. Rith also helped to make 200 to 300 spikes ( sharpened bamboo) per day. Aftermath, Rith and her family joined Division 801. So Saroeun was a chief of the division.
In 1990, Ta Mok paved a road from top Dangrek Mountain down to Anlong Veng, and then he ordered people and soldiers to live at bottom of the Mountain. However, [Ta] Mok still organized soldier and their families to live in order of their divisions. In 1993, the KR boycotted first general election, and then the KR had internal conflict. Son Sen and his family members were killed by Pol Pot. Aftermath, Pol Pot; and KR commanders were arrested and killed by [Ta] Mok.
In 1998, the KR integrated with the Cambodian government. So, the KR can enjoy working on their farms and rice fields. Rith also can able to go monastery as usual. Rith believes that Buddhist would bring us harmony and prosperous society.
|
||||
|
សេចក្ដីសង្ខេបបទសម្ភាស៏
|
គុយ រិទ្ធ អាយុ៥៦ឆ្នាំ មានប្ដីឈ្មោះ សេក សាំង អាយុ៥៩ឆ្នាំ មានកូន៣នាក់ ប្រុស១ស្រី២។ រិទ្ធ មានស្រុកកំណើតនៅភូមិថ្មី ឃុំពោធិ ស្រុកកំពង់លែង ខេត្ដកំពង់ឆ្នាំង។ រិទ្ធ សព្វថៃ្ងប្រកបរបរធ្វើស្រែចម្ការ រស់នៅភូមិពង្រ ឃុំត្រពាំងទំនប់ ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរ មានជ័យ។ រិទ្ធ មានឪពុក ឈ្មោះ ចាប សាញ់ ម្ដាយឈ្មោះ យ៉ិន ម៉ិ មានបងប្អូនបង្កើត ចំនួន៣នាក់ ស្រី២ប្រុស១។ រិទ្ធ កាលពីតូចរៀនបានត្រឹមថ្នាក់ទី១១ឪចាស់ឱ សាលាបឋមសិក្សា ពោធិ ឈប់នៅឆ្នាំ១៩៧០ ដោយសារកើតមានរដ្ឋប្រហារ មកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៣ បានស័្មគ្រចិត្ដចូលបដិវត្ដតាមរយៈឈ្មោះ រ៉ែម មុនដំបូងធ្វើជានិរសានិងឈ្លបឃុំ។ នៅឆ្នាំ១៩៧៣៧៤ បានធ្វើជាយោធាតំបន់៣១ ខេត្ដកំពង់ស្ពឺ។ កាលនោះគណៈតំបន់ ឈ្មោះ យាយ ម៉ែន។ ក្រោយមកចូលទៅក្នុងកងពលទី១ វរសេនាធំលេខ១៣៥ ប្រធានកងពលឈ្មោះ សឿង ក្នុងភូមិភាគនិរតី មុខព្រួញវាយជាមួយទាហាន លន់ នល់ តាមផ្លូវជាតិលេខ៣ សំដៅចូលតាម ពោធិចិនតុងរហូតបានចូល ដល់ទីក្រុងភ្នំពេញ នៅម៉ោង៩ ព្រឹក ថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥។ រិទ្ធ ត្រូវអង្គការចាត់តាំងបោសសម្អាតទីក្រុង និងឃើញមានមាស ដែលនៅសេសសល់ពីប្រជាជនរត់ចេញ ជាច្រើនទូរលក់មាសតែ មិនហ៊ានយកជាកម្មសិទ្ធផ្ទាល់ខ្លួនទេ គឺប្រមូលឱ្យអង្គការទាំងអស់។ នៅភ្នំពេញ បានតែ៥ខែ អង្គការចាត់តាំងឱ្យនៅបន្ទាយលង្វែក ធ្វើស្រែនៅទីនោះ តែនៅក្នុងកងពលទី១ ឈ្មោះ សឿង ដដែល។ នៅឆ្នាំ១៩៧៦ បានឃើញអង្គការចាប់គណៈតំបន់ឈ្មោះ យាយ ម៉ែន និងមនុស្ស ផេ្សងទៀតជាច្រើនយកដាក់ឃុំនៅលង្វែក ប្រហែលជាកន្លះអង្គការបញ្ជូនទៅភ្នំពេញ បាត់ខ្លួនរហូតតែម្ដង។ នៅឆ្នាំ១៩៧៧ រិទ្ធ រួមទាំងកម្លាំង២០០នាក់ ត្រូវអង្គការបញ្ជូនឱ្យទៅធ្វើការនៅខេត្ដសៀមរាប។ ពេលទៅដល់អង្គការចាត់តាំងឱ្យកាន់ខាងស្ថានីយបេ្រងឥន្ទនៈ បេ្រងសាំងទាំងនេះចាក់សម្រាប់ បប្រើការ ងារក្នុងក្រសួងមន្ទីរ ជាពិសេសសម្រាប់កម្មាភិបាល ប្រើប្រាស់។ នៅឆ្នាំ១៩៧៩ ប្រធានកងពល ឈ្មោះ សឿង និងកងការពារ៦នាក់ផេ្សងទៀតត្រូវកម្លាំងផេ្សងបាញ់ស្លាប់ លើរថយន្ដទាំង៧នាក់។ រិទ្ធ មិនបានរត់នៅស្រុកកំណើតវិញទេ ដោយសារខែ្មរវៀតណាមសម្លាប់ចោល ក៏សមេ្រចចិត្ដរត់ចូលពៃ្រ តាមអង្គភាពរស់នៅពិបាកវេទនាទាំងរបបអាហារទាំងមានជំងឺគ្រុន ចាញ់សេ្ទីរស្លាប់និងមានមនុស្សផេ្សង ទៀតស្លាប់តាមផ្លូវដោយ សារអត់អាហារនិងគ្រុនចាញ់។ នៅឆ្នាំ១៩៨០ បានរត់មក ដល់១០០១ នៅកងដឹកជញ្ជូន ប្រធាននៅទីនោះឃើញមាន លោក សុន សេន។ នៅឆ្នាំ១៩៨២ អង្គការរៀបចំ គ្រួសារឱ្យតែមិនបានបង្ខំទេ យើងស្ម័គ្រចិត្ដយក ពេលរៀនការហើយ ប្ដីទៅនៅ សរមភូមិមុខ ប្រពន្ធ នៅសមរភូមិក្រោយជួយដឹកជញ្ជូន បើមានកូនច្រើននៅមូលដ្ឋានជួយបិតចំរូងក្នុងមួយថៃ្ងឱ្យបាន ២០០ ទៅ៣០០ចំរូង កាលនោះចំរូងយកដើមឫស្សីបិត មុនដំបូងពុះដើមឫស្សីជាចំរៀកៗតូចៗល្មមហើយ សម្រួចឱ្យស្រូចចុងស្រួចដើមប្រវែងប្រហែលជាពីរទៅបីតឹក។ ក្រោយមកទៀតបានមករស់នៅក្នុងកង ពល៨០១ ប្រធានកងពលឈ្មោះ តា សារឿន។ នៅឆ្នាំ១៩៩០ តាម៉ុក បានឈូសឆាយផ្លូវចុះមក ពីលើភ្នំហើយបានឱ្យប្រជាជនចុះមក រស់នៅខាងក្រោមវិញ ហើយបានបែងចែកការរស់នៅទៅ តាមកង ពលផេ្សងគ្នា។ នៅឆ្នាំ១៩៩៣ ខាងខែ្មរក្រហមមិនបានចូលរួមបោះឆ្នោតទេ ក្រោយមកទៀតកម្លាំង ខែ្មរក្រហម ខាងអន្លង់វែងនិងខាងត្រពាំងប្រាសាទមានគំនិតមិនសូវត្រូវគ្នារហូត ដល់មានរឿងរ៉ាវជាច្រើន មិនទុក្ខចិត្ដគ្នា ក្រោយមកលោក សុន សេន មិនដឹងជាអ្នកណាបាញ់សម្លាប់ បន្ទាប់មកឈ្មោះ តាសារឿន តាសាននិងមានមនុស្ស៥ទៅ៦នាក់ផេ្សងទៀត ត្រូវតាម៉ុកបញ្ជាឱ្យចាប់ខ្លួនហើយយកទៅ សម្លាប់ចោល។ នៅឆ្នាំ១៩៩៨ ទើបកម្លាំងខែ្មរក្រហមធ្វើសមាហរណ៍កម្មជាមួយរដ្ឋាភិបាលធ្វើឱ្យ ប្រជាជនរស់នៅបានសុខសប្បាយប្រកបរបរធ្វើស្រែចម្ការ។ រិទ្ធ សព្វថៃ្ងកាន់ព្រះពុទ្ធសាសនាឡើងវិញ កាលជំនាន់ខែ្មរក្រហមមិនបានគោរពព្រះពុទ្ធសាសនាទេ សាសនានាំយើងឱ្យធ្វើអំពើល្អ។ ចំពោះអ្នកជិត ខាងមានទំនាក់ទំនងគ្នាបានល្អ ធ្លាប់ចូលរួមនៅ តាមសហគមន៍ដើម្បីស្វែងយល់ពីការរស់នៅក្នុងសង្គម។ រិទ្ធ នៅពេលទំនេរតែងតែពិភាក្សារឿងធ្វើស្រែចម្ការ ថាឆ្នាំនេះ ធ្វើអី្វ? ឆ្នាំក្រោយធ្វើអ្វី?បពា្ហាបែប នេះតែងតែបិភាក្សា ជាញឹកញាប់។ ចំពោះជនជាតិមករស់នៅក្នុងភូមិជាមួយគ្នា រិទ្ធ ប្រាប់ថា មិន សប្បាយចិត្ដទេ បើខែ្មរដូចគ្នាមិនអីទេ។ រិទ្ធ បានប្រាប់ថា រឿងរ៉ាវដែលបានឆ្លងកាត់ក្នុងសម័យខែ្មរ ក្រហម គាត់តែងតែប្រាប់កូនឱ្យដឹង បើសិនជាមានសៀវភៅប្រវត្ដិសាស្រ្ដ បង្រៀនតាមសាលារៀនឱ្យ កូនចៅបានរៀនសូត្រ ពិតជាមានសារសំខាន់។
|
||||
|
សកម្មភាពពាក់ព័ន្ធភស្តុតាង
|
ធ្លាប់ឃើញខែ្មរក្រហមចាប់មនុស្សជាច្រើននាក់ដាក់គុកនៅបន្ទាយ លង្វែកក្រោយមកបាត់ខ្លួនអស់។
|
||||
|
Copyright
|
© DC-Cam
|
||||
|
រក្សាសិទ្ធិដោយ
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
||||
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”