Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0352
Name :
ឈ្មោះ :
កុយ ស្រូយ
Last Name :
នាមត្រកូល :
Koy Sroy
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Present age:58 years old
បច្ចុប្បន្នអាយុ៥៨ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
០៨០១០៦០៥ ខេត្ដកណ្ដាល ស្រុកកណ្ដាលស្ទង ឃុំដើមឫស ភូមិ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៨០១ ខេត្ដរតនគិរី។
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគឥសាន(១០៨) ស្រុកវឺនសៃ ខេត្ដរតនគិរី។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
ប្រធានកងពល សូរ សារឿន។
Associates :
អ្នកពាក់ព័ន្ធ :
ឈ្មោះ យ៉ុន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
អូអ៊ឹមអាយ០៣៥២២០១៣១២១៩ ភូមិទួលប្រាសាទ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សំភាសដោយៈ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ កុយ ស្រូយ ភេទប្រុស អាយុ៥៨ឆ្នាំ។ ក្រៅប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
Koy Sroy, male, 58 years old and lives in Tuol Prasat village, Tomnop Dach commune, Trapeang Prasat district, Oddar Meanchey province. Sroy៌s wife is Khatt Soeun. Sroy has three daughters and three sons. Sroy is a farmer.

Sroy was born in Kraing Chek village, Daem Rus commune, Kandal Sting district, Kandal province. Sroy៌s father is Khuoy Bun and his mother, Koy Nay. Sroy has three sisters and five brothers. Sroy studied grade 12 (old system) when he was young. Sroy quitted from the school after the coup d៌état in 1970 because it had no teachers came to school.

In 1973, a commune៌s chief named [Ta] Yon forced Koy and other villagers to join the KR revolution. First, Koy served as a soldier of Military unit of Kandal Sting district. [Ta] Mon was a chief of the unit. In 1974, Koy joined a division of Special Zone. [Ta] Saroeun was a chief of the division. Koy and other operated on Phnom Penh direction.

Sroy was near Phsa Depo when the KR gained the power in April 1975. Sroy witnessed the KR forced people out the city. The KR assigned Sroy to clean streets and flats. In late 1975, the KR sent Sroy and other soldiers to Veun Sai, Ratanak Kiri. Sroy was in Division 801. So Saroeun was still a chief of the division.

Sroy was assigned to work in rice field and other soldiers were ordered to patrol along the border instead. There were many soldier died because malaria affection in the first year in the province.

When the Vietnamese arrived in Cambodia in 1979, Sroy fled along with other KR into forest. Aftermath, the KR reunited and fought against with Vietnamese. In 1981, Sroy climbed up Dangrek Mountain at the KR military base [1001] near Tonle Ropeou. Sroy was in Division 801. Son Sen was a chief of the base.

In 1990, Sroy and other people went down to live O-Svay [Village 89] when [Ta] Mok paved a road down to Anlong Veng and other roads to Siem Reap and Preah Vihear provinces. In 1993, the KR boycotted from first general election .However, the KR soldiers tried to vote for Funsinpec. In 1998, KR integrated with the Cambodian government, and then people got first time to enjoy their lives after the Cambodia fell into civil war since early 1970. The government has built more schools, hospitals for people. The people also have freedom to believe their religion.
កុយ ស្រូយ អាយុ៥៨ឆ្នាំ មានប្រពន្ធឈ្មោះ ខាត់ សឿន អាយុ៥៧ឆ្នាំ មានកូន៦នាក់ ស្រី៣ប្រុស៣នាក់ សព្វថៃ្ងរស់នៅ ភូមិទួលប្រាសាទ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរ មានជ័យ។ ស្រូយ មានស្រុកកំណើតនៅភូមិក្រាំងចេក ឃុំដើមឫស ស្រុកកណ្ដាលសឹ្ទង ខេត្ដ កណ្ដាល។ ស្រូយ មានឪពុកឈ្មោះ ឃួយ ប៊ុន ម្ដាយឈ្មោះ កុយ ណៃ មានបងប្អូន៩នាក់ ស្រី៣ប្រុស៦។ ស្រូយ កាលពីតូចរៀនបាន ត្រឹមថ្នាក់ទី១២ឪចាស់ឱ ឈប់នៅរៀននៅពេលកើតមាន រដ្ឋប្រហារនៅឆ្នាំ១៩៧០ដោយសារគ្មានលោកគ្រូមកបង្រៀន។ នៅឆ្នាំ១៩៧៣ មានមេឃុំឈ្មោះ តាយ៉ុន មកអូសទាញដូច ជាបង្ខំដែរ បើយើងនៅផ្ទះអង្គការរករឿងដូចនេះមានតែទៅ ធ្វើបដិវត្ដជាមួយ អ្នកភូមិជាច្រើននាក់ទៀត។ ចូលដំបូងធ្វើជា យោធាស្រុកកណ្ដាលស្ទឹង ប្រធានយោធាឈ្មោះ តាម៉ុន។ នៅឆ្នាំ១៩៧៤ បានចូលទៅក្នុងកងពលពិសេស ប្រធានកងពលឈ្មោះ តាសារឿន មុខព្រួញវាយ ចូលទីក្រុងភ្នំពេញ។ នៅពេលកម្លាំងខែ្មរក្រហមបានចូល ដល់ទីក្រុងភ្នំពេញដំបូងនៅថៃ្ងទី១៧មេសា ឆ្នាំ ១៩៧៥ បីថៃ្ងក្រោយមកស្រូយបានទៅដល់ទីក្រុងភ្នំពេញ ឃើញប្រជាជនកំពង់តែនាំគ្នាធ្វើដំណើរទៅ តំបន់ផេ្សងៗ។ ស្រូយ ចូលមកនៅម្ដុំផ្សារដេប៉ូ អង្គការចាត់តាំងឱ្យដើរបោស សម្អាតផ្ទះសំបែង។ នៅ ចុងឆ្នាំ១៩៧៥ អង្គការចាត់តាំងឱ្យទៅស្រុកវឺនសៃ ខេត្ដរតនគីរី នៅក្នុងកងពល៨០១ ប្រធានកង ពលឈ្មោះ សូរ សារឿន។ ពេលចេញពីភ្នំពេញជិះកាណូត ទៅដល់ខេត្ដក្រចេះ សម្រាកបានចំនួនកន្លះ ខែ អង្គការយកឡាន មកដឹកទៅខេត្ដស្ទឹងត្រែង ហើយក៏បន្ដដំណើរជិះកាណូតម្ដងទៀត ទើបដល់ស្រុកវឺន សៃ ដើម្បីការពារព្រំដែនខែ្មរឡាវវៀតណាម តែស្រូយអង្គការឱ្យនៅសមរភូមិក្រោយដើម្បីធ្វើ ស្រែ ពេលទៅដល់ដំបូងមានមនុស្សស្លាប់ច្រើនដោយសារជំងឺគ្រុនចាញ់។ នៅឆ្នាំ១៩៧៩ ស្រូយបាន រត់ទៅតាមអង្គភាពចូល ពៃ្របន្ដទៀត ដោយសារខ្លាចកងទ័ពវៀតណាមនិងក្រោយមក កម្លាំងខែ្មរក្រហម រៀបចំកម្លាំងវាយបកទៅលើកម្លាំងវៀត ណាមនិងកម្លាំងខាងរដ្ឋាភិបាលវិញ។ នៅឆ្នាំ១៩៨១ បាន មកដល់ច្រក១០០១ នៅម្ដុំទនេ្លរល្ពៅ នៅក្នុងកងពល៨០១ ពេលនោះឃើញមានវត្ដមានតា សុន សេន គ្រប់គ្រងលើ សូរ សារឿន ទៀត។ នៅឆ្នាំ១៩៩០ តាម៉ុក បានធ្វើផ្លូវចុះមក ពីលើភ្នំនិងផ្លូវ ជាច្រើនខ្សែទៀតរហូតទៅដល់ប្រាសាទព្រះវិហារ។ ស្រូយនិងប្រជាជនជាច្រើនមកចុះមកនៅតាមកង ពល ខ្លះនៅ អន្លង់វែង ខ្លះនៅត្រពាំងប្រាសាទ ដំបូងឡើយ ស្រូយមករស់ នៅភូមិអូរស្វាយហៅភូមិ ឪ៨៩ឱ។ នៅឆ្នាំ១៩៩៣ កម្លាំងខែ្មរក្រហមមិនបានចូលរួមបោះឆ្នោតទេ មានកនែ្លងបានបោះឆ្នោតក៏ បោះឱ្យគណបក្សហ្វុនស៊ីនប៉ិចដែរ។ ក្រោយមកទៀតនៅតំបន់ខែ្មរក្រហមអន្លង់វែងមានរឿងរ៉ាវជាច្រើន រហូតដល់មានសម្លាប់គ្រួសារលោក សុន សេន និងតាម៉ុក ហ៊ានចាប់លោក ប៉ុល ពត នៅកាត់ទោស ជាដើម និងតាម៉ុក ចាប់ប្រធានកងពលឈ្មោះ តា សារឿន តាសាន និងមនុស្ស មួយចំនួនទៀតយក ទៅសម្លាប់ចោល។ នៅឆ្នាំ១៩៩៨ កម្លាំងខែ្មរក្រហមបានធ្វើសមាហរណ៍កម្មជាមួយរដ្ឋាភិបាលទើប ប្រជាជនរស់នៅបានសុខសប្បាយ មានសាលារៀន មានផ្លូវល្អ មានមន្ទីរពេទ្យ មានវត្ដអារាម សម្រាប់គោរពតាមព្រះពុទ្ធសាសនា ដូចកាលជំនាន់ដើម លើកលែងតែជំនាន់ខែ្មរក្រហមប៉ុណេ្ណាះ ដែល បានគោរពព្រះពុទ្ធសាសនា។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា