PROMOTING ACCOUNTABILITY
Cheang Bori
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0328
|
|
Name :
ឈ្មោះ :
|
ជាង បូរី
|
|
Last Name :
នាមត្រកូល :
|
Cheang Bori
|
|
Other Name :
ឈ្មោះផ្សេង :
|
Chann Maly
ចាន់ ម៉ាលី
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
????
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពកងចល័ត តំបន់ ខេត្ដស្ទឹងត្រែង។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
ភូមិភាគឥសាន(១០៨) ខេត្ដស្ទឹងត្រែង។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
ប្រធានកងចល័ត។
|
|
Superiors :
ថ្នាក់លើ :
|
គណៈភូមិភាគឈ្មោះ យ៉ា ឈ្មោះ វ៉ង់ ឈ្មោះ ប៊ុត ឈ្មោះ វឿន។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០៣២៨២០១៣១១២៥ ភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សំភាសដោយៈ ឌី ខាំបូលី។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ជាង បូរី ហៅ ចាន់ ម៉ាលី ភេទស្រី អាយុ....។ ក្រៅប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ជាង បូរី ហៅ ចាន់ ម៉ាលី ភេទស្រី មានស្រុកកំណើតនៅទីរួមខេត្ដ ស្ទឹងត្រែង។ សព្វថៃ្ងរស់នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្ដឧត្ដរមានជ័យ។ បូរី បានចូល បដិវត្ដនៅឆ្នាំ១៩៧២ តាមការឃោសនាអប់រំរបស់ខែ្មរក្រហម មានយុវជន យុវនារីជាច្រើនបានចូលដោយផុសផល។ បូរី ត្រូវម្ដាយហាមឃាត់មិនចង់ឱ្យចូលបដិវត្ដទេ ព្រោះខ្លួនជាស្រីហើយ មានកម្លាំងខ្សោយ។ បូរី ចូលដំបូងរស់នៅក្នុងមន្ទីរក្នុងពៃ្រ ក្រោយ មកកម្លាំងចលនាខែ្មរក្រហមកាន់តែមានកម្លាំងខ្លាំងឡើង រហូតចូលមកដល់ជិតទីរួមខេត្ដនៅក្នុងតំបន់។ នៅឆ្នាំ១៩៧៥ ខែ្មរក្រហមបានទទួលជ័យជំន្នះ បូរី ត្រូវអង្គការចាត់តាំងឱ្យនៅធ្វើ ការងារនៅស្រុកសៀមប៉ាងខេត្ដស្ទឹងត្រែង។ បូរី បានឡើង ជាប្រធានកងចល័តតំបន់គ្រប់គ្រងមនុស្សជាង១០០នាក់ ដឹកនាំ កម្លាំងឱ្យជីកប្រឡាយ លើកទំនប់ រ៉ែកដីជាដើម ហើយការហូបចុក មិនគ្រប់គ្រាន់ប៉ុន្មានទេ។ កាលនោះគណៈតំបន់ឈ្មោះ តា ប៊ុត អនុឈ្មោះ តា វន គណៈភូមិភាគឈ្មោះ តា យ៉ា អនុឈ្មោះ វ៉ង៉។ ក្រោយមកអង្គការបានចាប់ខ្លួនគណៈតំបន់គណៈភូមិភាគមួយចំនួន ដូចជាតាយ៉ាជាដើម។ ក្រោយមកបានឃើញឈ្មោះ វឿន មកកាន់ជំនួសវិញ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមចូល មកដល់ប្រទេសកម្ពុជា កម្លាំងខែ្មរក្រហមសេ្ទីរតែទាំងអស់នាំគ្នារត់ ចូលពៃ្រមិនហ៊ានត្រឡប់ទៅស្រុកកំណើតវិញទេ ព្រោះប្រជាជន ស្អប់ខែ្មរក្រហម។ ពេលរត់ដល់ក្នុងពៃ្រជ្រៅជួបបពា្ហាជាច្រើន ដូចជាស្បៀអាហារ កនែ្លងសម្រាក ធ្វើឱ្យប្រជាជនដែលរត់មានជំងឺ ឈឺគ្រុនចាញ់ស្លាប់តាមផ្លូវ។ បូរី មានសំណាងបានរត់ដល់ព្រំដែន ថនៃិងចូលដល់ដីថៃ មានខាងអង្គការអន្ដរជាតិជាផ្ដល់ចំណីអាហារ សម្លៀកបំពាក់ និងជួយព្យាបាល។ ក្រោយមកទៀតកម្មាភិបាល ខែ្មរក្រហមបានបង្កាកម្លាំងឡើងវិញ ដើម្បីធ្វើសង្គ្រាមជាមួយវៀត ណាមនិងកម្លាំងខាងរដ្ឋាភិបាលលោក ហេង សំរិន។ សង្គ្រាមចេះតែ បន្ដរហូតដល់ឆ្នាំ១៩៩៣ ទើបមានកម្លាំងអ៊ុនតាក់ចូលមកក្នុង ប្រទេសកម្ពុជា ពេលនោះកម្លាំងខែ្មរក្រហមសេ្ទីរតែទាំងអស់បានចុះ ពីលើភ្នំដងរែកមករស់នៅតាមជើងភ្នំ ក្រោមការគ្រប់គ្រងរបស់ តាម៉ុក ហើយបាននាំគ្នាបង្កើតឈ្មោះ ភូមិនាំគ្នារស់នៅ តែកាល នោះកនែ្លងណាក៏សម្បូរពៃ្រក្រាស់ដែរ។ នៅឆ្នាំ១៩៩៦៩៧ កម្លាំងខែ្មរក្រហមមិនទុក្ខចិត្ដគ្នារហូតឈានដល់សម្លាប់កម្មាភិបាល ជាន់ខ្ពស់ទាំងគ្រួសារ ដូចជា លោក សុន សេន និងសម្លាប់ប្រធានកង ពលដូចជាឈ្មោះ សូរ សារឿន តា សាន និងមានមនុស្សមួយចំនួនផេ្សងទៀត។ នៅឆ្នាំ១៩៩៨ ទើបមាន សមាហរណ៍កម្មឈប់បាញ់គ្នា ទើបសព្វថៃ្ងនេះប្រជាជនរស់នៅបានសុខលែងភ័យខ្លាចរឿងសង្គ្រាម បានវិលទៅជួបជុំបងប្អូនចង់ ទៅណាក៏បានឱ្យតែមានលុយធ្វើដំណើរ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា មានមនុស្សបាត់ខ្លួនច្រើន។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”