Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0373
OMI0373
ឈ្មោះ :
សុខ ហាក់
Last Name :
Sok
First Name :
Hakk
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Present age:57 years old
«បច្ចុប្បន្នអាយុ៥៧ឆ្នាំ»
ភូមិកំណើត/ទីលំនៅ :
០៨១០១៤០៣ ខេត្ដកណ្ដាល ស្រុកស្អាង ឃុំទឹកវិល ភូមិចុងក
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
មូលហេតុចូល KR :
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៨០១ ខេត្ដរតនគិរី។
តំបន់ DK 75-79 :
ភូមិភាគឥសាន(១០៨) ខេត្ដមណ្គលគិរី។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
ថ្នាក់លើ :
ឈ្មោះ សូរ សារឿន។
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
អូអ៊ឹមអាយ០៣៧៣២០១៣១២២២ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សំភាសដោយៈ ចាន ប្រុញ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ សុខ ហាក់ ភេទប្រុស អាយុ៥៧ឆ្នាំ។ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
សុខ ហាក់ ភេទប្រុស អាយុ៥៧ឆ្នាំ មានស្រុកកំណើតនៅភូមិចុង កោះ ឃុំទឹកវិល ស្រុកស្អាង ខេត្ដកណ្ដាល។ សព្វថៃ្ងរស់នៅភូមិអូរ ស្វាយ ឃុំអូរស្វាយ ខេត្ដកណ្ដាល។ ហាក់ បានស្ម័គ្រចិត្ដចូលបដិវត្ដ នៅឆ្នាំ១៩៧២ រួមទាំងឈ្មោះ ថុល ទៅជាមួយដែរ។ កាលនោះ ដោយសារមានការឈឺចាប់និងទាហាន លន់ នល់ ទម្លាក់គ្រាប់បែក ធ្វើឱ្យឆេះផ្ទះសំបែង ស្រែចម្ការ ស្លាប់មនុស្សនិងសត្វគោក្របី។ ពេលចូលដំបូងជាយោធាស្រុកស្អាង បានធ្វើជានិរសាឱ្យឈ្មោះ គក ជាមេញ្ជាការស្រុក។ ក្រោយមកបានចូលធ្វើជាយោធាភូមិភាគ និរតី វាយចូលទីក្រុងភ្នំពេញនៅថៃ្ងទី១៧មេសាឆ្នាំ១៩៧៥។ កាលនោះស្នាក់នៅភ្នំពេញ មិនបានមួយខែផង អង្គការបានចាត់តាំង ឱ្យទៅខេត្ដរតនគិរី ការពារព្រំដែន។ ដោយសារហាក់ ធ្លាប់រកត្រី អង្គការបានចាត់តាំងឱ្យចូលខាងនេសាទត្រី ដើម្បីយក មកដោះស្រាយម្ហូបឱ្យកងទ័ពនៅក្នុងពល៨០១ ប្រធានកងពល ឈ្មោះ សូរ សារឿន។ ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ យោធាកង ពល៨០១ រស់នៅក្នុងពៃ្រជ្រៅហើយមានជំងឺគ្រុនចាញ់ស្លាប់ជា ច្រើននាក់។ នៅឆ្នាំ១៩៧៩ ពេលវៀតណាមវាយចូលមកដល់ ប្រទេសកម្ពុជា កម្លាំងយោធាខែ្មរក្រហមការពារព្រំដែន លាវ ថៃ វៀតណាម មិនបាននាំគ្នារត់ទៅស្រុកកំណើតវិញទេ គឺរត់ចូលពៃ្រ បន្ដទៀត។ ហាក់នៅឆ្នាំ១៩៨០ បានរត់ទៅដល់មុំ៣ ហើយបាន ប្រមូលកម្លាំងឡើងវិញ ដើម្បីធ្វើសង្គ្រាមជាមួយកងទ័ពវៀតណាម និងកម្លាំងខាងរដ្ឋាភិបាល។ នៅឆ្នាំ១៩៩៣ កម្លាំងខែ្មរក្រហមនៅ តាមជួរភ្នំដងរែកបានចុះមករស់នៅខាងស្រុកអន្លង់វែង ដែលមាន តាម៉ុក ជាអ្នកគ្រប់គ្រង។ នៅឆ្នាំ១៩៩៨ ទើបមានចលនាចុះចូល ជាមួយរដ្ឋាភិបាលដើម្បីឱ្យប្រទេសមានសុខសន្ដិភាព ឈប់ធ្វើ សង្គ្រាមជាមួយខែ្មរដូចគ្នា។ សព្វថៃ្ងនេះ ហាក់ រស់នៅជួបជុំប្រពន្ធ កូននៅស្រុកត្រពាំងប្រាសាទ ប្រកបរបរធ្វើ ស្រែចម្ការ និងបានទៅលេងស្រុកកំណើតវិញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា