PROMOTING ACCOUNTABILITY
Norng Kou
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
TKI0754
TKI0754
|
|
Name :
ឈ្មោះ :
|
នង គូ
|
|
Last Name :
នាមត្រកូល :
|
Norng Kou
|
|
Status :
ស្ថានភាព :
|
Alive
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Present age:62
បច្ចុប្បន្ន អាយុ៦២ឆ្នាំ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
២១០៤០៤១១ តាកែវ,ស្រុកគិរីវង្ស,ឃុំកំពែង,ភូមិប្រាសាទ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
បង្ខំ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពកងចល័តស្រុកគិរីវង្ស។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
ភូមិភាគនិរតី«៤០៥» ស្រុកគិរីវង្ស។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
កងចល័ត
|
|
Superiors :
ថ្នាក់លើ :
|
ឈ្មោះ ជ្រន និង ខឿន។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
ធីខេអាយ០៧៥៤២០១០០៧១៥ ភូមិប្រាសាទ ឃុំកំពែង ស្រុក គិរីវង្ស ខេត្តតាកែវ សំភាសដោយៈផេង ពង្សរ៉ាស៊ី កំណត់សំគាល់ៈ នង គូ នៅរស់។ ជួបជាមួយឈ្មោះ នង គូ ភេទស្រី អាយុ៦២ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
នង គូ ភេទស្រី អាយុ៦២ឆ្នាំ ក្រៅប្រវត្ដិរូប។ ជួបជាមួយឈ្មោះ គូ មានប្ដីមានកូន មានស្រុក កំណើតនៅភូមិប្រាសាទ ឃុំកំពែង ស្រុកគិរីវង្ស ខេត្ដតាកែវ។ គូ មានឪពុកឈ្មោះ នង សួន ម្ដាយ ឈ្មោះ សែ កាន មានបងប្អូន៤នាក់ស្រី២ប្រុស២។ គូ កាលពីតូច រៀននៅសាលាបឋមសិក្សាវត្ដ កំពែងត្រឹមថ្នាក់ទី១១ឪចាស់ឱ។ ឈប់រៀននៅពេលកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុនៅឆ្នាំ១៩ ៧០ ឈប់នៅផ្ទះជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ ១៩៧១៧២ មានយន្ដហោះមកទម្លាក់ គ្រាប់បែកនៅទីនេះ ប្រជាជនក្នុងភូមិម្ដងរត់ទៅភូមិនេះម្ដងរត់ទៅភូមិនោះគ្មានពេលវេលាសម្រាប់រកស៊ី ទេ។ នៅឆ្នាំ១៩៧២ ឃើញមានកងទ័ពវៀត ណាមសហការជាយោធាខែ្មរក្រហមចូលមករស់នៅតាម ក្រោមផ្ទះ ប្រជាជននិងរស់នៅលាក់ខ្លួនក្នុងពៃ្រដើម្បីវាយបកទៅលើទាហាន លន់ នល់។ នៅពេលនោះ ទាហានវៀតណាមដែលមករស់នៅក្នុង ភូមិមានវៀតណាមមួយចំនួនចាប់រំលោភកូនអ្នកភូមិ។ នៅឆ្នាំ ១៩៧៥ ពេលខែ្មរក្រហមទទួលជ័យជម្នះ អង្គការបានចាត់តាំង គូ ឱ្យទៅធ្វើការនៅកងចល័តឃុំចែក ចេញពីឪពុកម្ដាយបងប្អូន។ ក្រោយមកទៀតអង្គការបញ្ជូនទៅធ្វើការនៅកងចល័តស្រុកគិរី វង្សមាន មនុស្សរាប់រយនាក់ធ្វើការនៅទីនោះ។ គូ អង្គការឱ្យរែកដី ជីកប្រឡាយ លើកទំនប់និងដាំបនែ្លសម្រាប់ ផ្គត់ផ្គង់អង្គភាពកង ចល័ត របបអាហារមិនបានគ្រប់គ្រាន់ទេ។ នៅឆ្នាំពាក់កណ្ដាល ឆ្នាំ១៩៧៧ អង្គការ បានរៀបការឱ្យនារីកងចល័តម្ដង៥៥គូរ នារីភាគច្រើនបានប្ដីជាយោធា ពេលរៀបការបានត្រឹមបេ្ដជ្ញា ចិត្ដចំពោះមុខអង្គការចប់ក៏នាំគ្នាទៅសម្រាកជាមួយគ្នាបានតែ ពីរថៃ្ងក៏ទៅធ្វើការតាមអង្គភាពរៀងខ្លួន ប្រធានកងចល័តស្រុក ឈ្មោះ ជ្រន និងឈ្មោះ ខៀន។ ពេលរៀបការហើយ គូ ត្រូវបានអង្គការ បញ្ជូនមករស់នៅតាមសហករណ៍វិញ នៅភូមិរាម អណ្ដើក។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាម វាយចូល មកដល់រត់ចូលពៃ្របានមួយរយៈខ្លីក៏ត្រឡប់មករស់នៅក្នុងភូមិ វិញ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”