PROMOTING ACCOUNTABILITY
Tuy Tha
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
TKI0755
TKI0755
|
|
Name :
ឈ្មោះ :
|
ទុយ ថា
|
|
Last Name :
នាមត្រកូល :
|
Tuy Tha
|
|
Status :
ស្ថានភាព :
|
Alive
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Present age:54
បច្ចុប្បន្ន អាយុ៥៤ឆ្នាំ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
២១០៤០៤១១ តាកែវ,គិរីវង្ស,ឃុំកំពែង,ភូមិប្រាសាទ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1970????
១៩៧០????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល២១០
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
ភូមិភាគនិរតី«៤០៥» ស្រុកគិរីវង្ស។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធាឪប្រធានវរសេនាធំ១៣ឱ
|
|
Superiors :
ថ្នាក់លើ :
|
តាម៉ុក, សំ ប៊ិត។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
ធីខេអាយ០៧៥៥២០១០០៧១៥ ភូមិប្រាសាទ ឃុំកំពែង ស្រុក គិរីវង្ស ខេត្តតាកែវ សំភាសដោយៈ ស សេងគា កំណត់សំគាល់ៈ ទុយ ថា ភេទប្រុស អាយុ៥៤ឆ្នាំ ក្រៅប្រវត្តរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ទុយ ថា ភេទប្រុស អាយុ៥៤ឆ្នាំ ក្រៅប្រវត្ដិរូប។ ជួបជាមួយ ឈ្មោះ ថា ប្រពន្ធឈ្មោះ ជ្រិន មាន កូនចំនួន៣នាក់ សព្វថៃ្ងរស់នៅ ភូមិប្រាសាទ ឃុំកំពែង ស្រុកគិរីវង្ស ខេត្ដតាកែវ។ ថា មានឪពុក ឈ្មោះ ម៉ូញ យ៉ង ម្ដាយឈ្មោះ ខ្យង ហ៊ិន មានស្រុកកំណើតនៅ ភូមិអង្គកែវ ឃុំអង្គកែវ ស្រុកទ្រាំង។ ថា កាលពីតូចឪពុកម្ដាយ
បញ្ជូនឱ្យទៅបម្រើព្រះសង្បនៅវត្ដបារាយណ៍ ហើយបានរៀន សូត្រត្រឹម ថ្នាក់ទី៩ឪចាស់ឱ ឈប់រៀននៅពេលមានរដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុនៅឆ្នាំ១៩៧០។ ថា ឈប់ រៀនត្រឡប់ មកផ្ទះវិញ ក៏ស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហមនៅជាយោធា នៅឆ្នាំ១៩៧០។ មុន ដំបូងអង្គការបញ្ជូនឱ្យទៅធ្វើជាយោធា ស្រុកហាត់រៀនក្បូនយោធាចប់ ចូលសមរភូមិវាយជាមួយទាហាន លន់ នល់ នៅជុំវិញស្រុកទ្រាំង។ នៅឆ្នាំ១៩៧២ ថា អង្គការ បញ្ជូនឡើងមកយោធាតំបន់១៣ ប្រធានវរសេនាធំឈ្មោះ សឿន ប្រធានកងពលលេខ២ឈ្មោះ សំ ប៊ិត។ ពេលមកដល់យោធាតំបន់ ថា បានចូលគ្រប់សមរភូមិវាយជាមួយទាហាន លន់ នល់ មានខេត្ដតាកែវ ចល័តទៅដល់ខេត្ដកំពត ខេត្ដកំពង់ស្ពឺ ខេត្ដ កណ្ដាល។ នៅឆ្នាំ១៩៧៥ អង្គការបញ្ជូនឱ្យមកធ្វើស្រែនៅកំពង់ ក្រសាំង ក្រោយ មក ក្រោយមកអង្គការបានធ្វើប្រវត្ដិរូប យោធាណាដែលមានជាប់និន្នាការដូចជាមានបងប្អូនធ្វើទាហាន លន់ នល់ និងបងប្អូនជាមន្រ្ដីរាជការអង្គការដកុកទៅបាត់មិនដឹងជា យកទៅណាទេ តែដឹងថា នៅឆ្នាំ១៩ ៧៦ មានសម្លាប់មនុស្ស ចោលខ្លះហើយ។ នៅឆ្នាំ១៩៧៧ អង្គការបានរៀបការប្រពន្ធឱ្យ និងបាន បញ្ជូនទៅការពារព្រំដែនកម្ពុជាវៀតណាម ខាងស្រុក ភ្នំដិន។ មុនដំបូងការពារព្រំដែនផងនិងធ្វើស្រែ សម្រាប់ផ្គត់ផ្គង់ អង្គភាពយោធា។ នៅឆ្នាំ១៩៧៧ ហ្នឹងដែរ សង្គ្រាមបានចាប់ ផេ្ដីមវាយជាមួយ ប្រទេសវៀតណាម ថា បានឡើងឋានៈជាប្រធាន វរសេនាធំ១៣ កងពងលេខ២១០។ សង្គ្រាមចាប់ ផេ្ដីមម្ដងទៀត ធ្វើឱ្យប្រជាជននិងយោធារងគ្រោះដល់អាយុជីវិតម្ដងទៀត។ នៅឆ្នាំ១៩៧៩ កងទ័ព វៀតណាមបានវាយចូលដល់ប្រទេស កម្ពុជា កម្លាំងខែ្មរក្រហមនាំគ្នារត់ចែកផ្លូវគ្នា ថា បានរត់ទៅដល់ ភ្នំដំរីរមាល ក្រោយមកបានរកផ្លូវត្រឡប់មកស្រុកកំណើតវិញ នៅឆ្នាំ១៩៧៩។ |
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ធ្លាប់ដឹងថា មានការសម្លាប់មនុស្ស។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”