Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0756
TKI0756
Name :
ឈ្មោះ :
ផាន់ សុខន
Last Name :
នាមត្រកូល :
Phann Sokhorn
Status :
ស្ថានភាព :
Alive
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Present age:54
បច្ចុប្បន្ន អាយុ៥៤ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
២១០៤០៤០៦ តាកែវ,ស្រុកគិរីវង្ស,ឃុំកំពែង, ភូមិហាន់ទា។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាភូមិភាគបូព៌ា។
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគបូព៌ា«២០៣» ខេត្ដស្វាយរៀង។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
ធីខេអាយ០៧៥៦២០១០០៧១៥ ភូមិហាន់ទា ឃុំកំពែង ស្រុកគិរីវង្ស ខេត្តតាកែវ សំភាសដោយៈ សេង គន្ធី និង វិសាល កំណត់សំគាល់ៈ ជួបជាមួយឈ្មោះ ផាន់ សុខន អាយុ៥៤ឆ្នាំ ក្រៅ ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ផាន់ សុខន ភេទប្រុស អាយុ៥៣ឆ្នាំ ក្រៅប្រវត្ដិរូប។ ជួបជាមួយ ឈ្មោះ សុខន មានប្រពន្ធនិងកូន ចំនួនពីរនាក់ សព្វថៃ្ងរស់នៅភូមិ ហាន់ទា ឃុំកំពែង ស្រុកគិរីវង្ស ខេត្ដតាកែវ។ សុខន កាលពីតូច រៀន នៅសាលាបឋមសិក្សាវត្ដកំពែងត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀននៅពេលកើតមានរដ្ឋប្រហារឆ្នាំ១៩ ៧០ ពេលនោះគ្មាន លោកគ្រូអ្នកគ្រូបង្រៀនទេ ព្រោះមានយន្ដហោះទម្លាក់គ្រាប់បែក សេ្ទីររាល់ថៃ្ង។ កាលនោះ សុខន ទើបមានអាយុត្រឹម១៥ឆ្នាំ
បានឃើញទាហានយួនចូលមកដល់ក្នុងភូមិនៅតាមក្រោម ផ្ទះប្រជាជនសហការណ៍ជាមួយយោធាខែ្មរក្រហមវាយទាហាន លន់ នល់។ នៅឆ្នាំ១៩៧៣ សុខន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរ ក្រហម មុនដំបូងធ្វើជាកងឈ្លបការពារតាមភូមិ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមទទួលជ័យជម្នះអង្គការចាត់តាំងឱ្យធ្វើស្រែវិញ។ នៅឆ្នាំ១៩៧៦ បានអង្គការចាត់តាំង ឱ្យទៅធ្វើយោធាស្រុក គិរីវង្ស រួចហើយបានបញ្ជូនឱ្យទៅការពារព្រំដែនវៀតណាម នៅកងពល២៥០។ នៅឆ្នាំ១៩៧៧ អង្គការបានបញ្ជូនទៅ ភូមិភាគបូព៌ាធ្វើសង្គ្រាមជាមួយប្រទេសវៀតណាម កាលនោះ មានមនុស្សរបួសនិងស្លាប់ជាច្រើននាក់។ នៅចុងឆ្នាំ១៩៧៨ សុខន ត្រូវរបួសជើងពេលចូលដោះមីន នៅព្រំដែនវៀតណាម។ ពេលត្រូវរបួសអង្គការបានបញ្ជូនមកព្យាបាលនៅមន្ទីរអ្នកលឿង តែរបួស រៀងធ្ងន់អង្គការបញ្ជូនមកដល់ពេទ្យ៦មករានៅភ្នំពេញ។ សុខន ឃើញមានយោធាជាច្រើនមកដេក សម្រាកព្យាបាលរបួស រកតែកនែ្លងសម្រាកមិនបានផង។ សុខន មិនទាន់ជាសះមែនទែនទេ ទទួលកង ទ័ពវៀតណាមចូលមកដល់ប្រទេសកម្ពុជា សុខន បានរត់ តាមកម្មាភិបាលខែ្មរក្រហមចូលដល់ពៃ្រភ្នំតែ មិនស្គាល់ភូមិសាស្រ្ដ ទេ ដោយទ្រំារស់នៅក្នុងពៃ្រពិបាកពេកគ្មានបាយទឹកហូប គ្រប់គ្រាន់ជួនដាច់ពេលពីរ ថៃ្ងក៏សមេ្រចចិត្ដត្រឡប់មកស្រុក កំណើតវិញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា