Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0757
TKI0757
Name :
ឈ្មោះ :
ឈូក ឃីម
Last Name :
នាមត្រកូល :
Chhouk Khim
Status :
ស្ថានភាព :
Alive
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្ន អាយុ៦៤ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
២១០៤១០០៣ តាកែវ,គិរីវង្ស,រាមអណ្ដើក,ត្រពាំងរុន។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពពេទ្យ ឃុំ រាមអណ្ដើក។
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគនិរតី«៤០៥»ស្រុកគិរីវង្ស។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
ពេទ្យ
Superiors :
ថ្នាក់លើ :
រឿន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
ធីខេអាយ០៧៥៧២០១០០៧១៥ ភូមិត្រពាំងរុន ឃុំរាមអណ្ដើក ស្រុកគិរីវង្ស ខេត្តតាកែវ សំភាសដោយៈ គ្រី ស៊ុយហៀង កំណត់ សំគាល់ៈ ជួបជាមួយឈ្មោះ ឈូក ឃីម ភេទស្រី អាយុ៦៤ឆ្នាំ ក្រៅប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ឈូក ឃីម ភេទស្រី អាយុ៦៤ឆ្នាំ ក្រៅប្រវត្ដិរូប។ ឃីម មានប្ដីឈ្មោះ ឆែម មានកូន៦នាក់ សព្វថៃ្ងរស់នៅភូមិត្រពាំងរុន ឃុំរាមអណ្ដើក ស្រុកគិរីវង្ស ខេត្ដតាកែវ។ ឃីម កាលពីតូចរៀនសូត្រ មិនបានច្រើនទេ ព្រោះឪពុកម្ដាយមានជីវភាពខ្វះខាត។ នៅឆ្នាំ១៩៧០ ពេលកើតមានរដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុ មិនបានយូរប៉ុន្មានមានយន្ដហោះខាងទាហាន លន់ នល់ មកទម្លាក់តាមភូមិធ្វើឱ្យ ប្រជាជនរស់នៅមិនបានបន្ដិចរត់ទៅភូមិនេះបន្ដិចរត់ទៅភូមិនោះមិនបានប្រកបរបរធ្វើស្រែចម្ការ។ នៅ ឆ្នាំ១៩៧៣ ឃីម និងនារី៣៨ផេ្សងទៀតបានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហម មុនដំបូងអង្គការ បញ្ជូនទៅភ្នំដំរីរមាល ពេលរស់នៅទីនោះបានតែបីថៃ្ងយំត្រឡប់មកស្រុកកំណើតវិញ ដោយសារគ្មាន អាហារហូបគ្រប់គ្រាន់ហូបស្លឹកឈើនិងឃើញមានមនុស្សឈឺចាញ់ស្លាប់។ ពេលមកដល់ផ្ទះមិនបាន ប៉ុន្មានអង្គការមកហៅយកទៅវិញនិងបានប្រាប់ថា បើលួចរត់ទៀតអង្គការចោទថា ជាគិញរបស់លន់ នល់ ពេលនោះភ័យមិនហ៊ានរត់ទៀតសុខចិត្ដរស់នៅទាំងលំបាក។ នៅឆ្នាំ១៩៧៥ អង្គការបានបញ្ជូន ទៅព្រំដែនវៀតណាមខាងស្រុក១០៩គិរីវង្ស តែកងទ័ពកាលនោះនៅធ្វើស្រែ តែខាងវៀតណាមប្លោង ចូលមកម្ដងៗ។ ក្រោយមកទៀតអង្គការបានបញ្ជូនមកធ្វើការនៅសាលាស្រុកគិរីវង្សវិញ ជាអ្នកកាត់ ដេរខោអាវឱ្យយោធា។ នៅឆ្នាំ១៩៧៨ អង្គការបានរៀបប្ដីជាយោធា បន្ទាប់អង្គការបានបញ្ជូនមក ធ្វើការនៅតាមសហករណ៍រាមអណ្ដើកវិញ។ ឃីម អង្គការចាត់តាំងឱ្យចូលធ្វើការងារនៅមន្ទីរពេទ្យឃុំ កាលនោះឃើញមានមនុស្សឈឺច្រើន ភាគច្រើនហើមដោយសារខ្វះជាតិអាហារ ខ្លះអាប់សែមានខ្ទុះ ឈាមដោយសារចាក់ថ្នាំដែលគ្មានគុណភាព។ នៅឆ្នាំ១៩៧៩ ឃីម បានរត់ឡើងចូលពៃ្រឡើងភ្នំគ្មាន អាហារហូបគ្រប់គ្រាន់សេ្ទីរតែដាច់ខ្យលស្លាប់ ទទួលរត់ទៅមុខទៀតមិនរួចបានជួបកងទ័ពវៀតណាមជួយ សេង្គ្រាះឱ្យថ្នាំនិងអាហារបានរស់ត្រឡប់មកស្រុកកំណើតវិញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា