PROMOTING ACCOUNTABILITY
Am Kun
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
TKI0758
TKI0758
|
|
Name :
ឈ្មោះ :
|
អំ គុណ
|
|
Last Name :
នាមត្រកូល :
|
Am Kun
|
|
Status :
ស្ថានភាព :
|
Alive
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Present age:58
បច្ចុប្បន្ន អាយុ៥៨ឆ្នាំ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
២១០៤០៤០៧ តាកែវ,គិរីវង្ស,កំពែង,អណ្ដូងជ្រុង។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
បង្ខំ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពស្រុក ជាងម៉ាស៊ីន។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
ភូមិភាគនិរតី«៤០៥» ស្រុកគិរីវង្ស។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
ជាងម៉ាស៊ីន
|
|
Superiors :
ថ្នាក់លើ :
|
តាតំ,តាទិត,យាយបូ។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
ធីខេអាយ០៧៥៨២០១០០៧១៦ ភូមិអណ្តូជ្រុង ឃុំកំពែង ស្រុក គិរីវង្ស ខេតតាកែវ សំភាសដោយៈ ហ៊ិន សុធានីនិងរី លក្ខិណា កំណត់សំគាល់ៈ ជួបជាមួយឈ្មោះ អំ គុណ ភេទប្រុស អាយុ៥៨ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
អំ គុណ ភេទប្រុស អាយុ៥៨ឆ្នាំ ក្រៅប្រវត្ដិរូប។ ជួបជាមួយ ឈ្មោះ គុណ មានប្រពន្ធឈ្មោះ សេ្រម មានកូន៦នាក់ស្រី៥ប្រុស១ សព្វថៃ្ងរស់នៅភូមិអណ្ដូងជ្រុង ឃុំកំពែង ស្រុកគិរីវង្ស ខេត្ដតា កែវ។ គុណ មានឪពុកឈ្មោះ អំ ពិន ម្ដាយឈ្មោះ ណុប ណុន។ គុណ កាលពីតូចរៀនទៅរហូត ដល់អនុវិទ្យាល័យគិរីវង្សត្រឹម ថ្នាក់ទី៣ឪចាស់ឱ។ ឈប់រៀននៅពេលកើតមានរដ្ឋប្រហារ នៅឆ្នាំ១៩៧០ គ្មានលោកគ្រូអ្នកគ្រូមកបង្រៀនទេ រត់ទៅស្រុក កំណើតគាត់វិញអស់ ព្រោះពេលនោះប្រទេសជាតិបាន បែងចែក ចេញជាពីរក្រុម ម្ខាងទាហាន លន់ នល់ ម្ខាងចលនាក្នុងពៃ្រមាន សមេ្ដចសីហនុជាអ្នកដឹកនាំ។ គុណ បានត្រឡប់មកដល់ផ្ទះវិញ កាលនោះឪពុកម្ដាយមិនចង់ឱ្យកូនចូលធ្វើជាទាហានទេ ខាងលន់ នល់ ក៏មិនធ្វើខាងចលនាខែ្មរក្រហមក៏មិនធ្វើខ្លាចកូនស្លាប់ពេល ធ្វើសង្គ្រាម។ គុណ ត្រូវឪពុកម្ដាយឱ្យទៅបួស ជាព្រះសង្ឃនៅ វត្ដកំពែងរហូតដល់ឆ្នាំ១៩៧៤ បានសឹកមកវិញ ព្រោះកម្លាំង ខែ្មរក្រហមចូលកាន់កាប់ ទាំងស្រុង កាលនោះមានលោកសង្ឃមួយ ចំនួន ត្រូវយោធាខែ្មរក្រហមចាប់យកទៅសម្លាប់ចោល។ នៅឆ្នាំ១៩៧៥ គុណ ត្រូវបានអង្គការបង្ខំឱ្យទៅធ្វើការងារ នៅខាងស្រុកគិរីវង្ស ទៅដល់មុខដំបូងអង្គ ការឱ្យចឹញ្ចឹមជ្រូក កាលនោះចៅហ្វាយស្រុកមានយាយបូ តាតុំ។ នៅឆ្នាំ១៩៧៦ អង្គការចាត់តាំងឱ្យ ធ្វើជាងម៉ាស៊ីន ជាងដែកចាក់ឆ្នាំងជាដើម។ នៅឆ្នាំ១៩៧៧ ឃើញតាទិត នៅគ្រប់គ្រងស្រុកគិរីវង្ស កាលនោះ គុណ បានដើរធ្វើជាងជាច្រើនកនែ្លងនិងបានដឹងថា មានគុកនៅ គោកព្រិចនិងនៅប្រធាតុ ហើយដឹងថា មានមនុស្សស្លាប់ច្រើន។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវាយចូលដល់ប្រទេសកម្ពុជា គុណ
បានរត់តាមកម្មាភិបាលចូលពៃ្របានមករយៈក៏ត្រឡប់មក ស្រុកកំណើតវិញ។ |
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ធ្លាប់ឃើញគុកនិងដឹងថា យោធាខែ្មរក្រហមយកមនុស្សទៅសម្លាប់ ចោលនៅវត្ដប្រធាតុ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”