Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI1182
KTI1182
ឈ្មោះ :
អ៊ឹម ប៉ុន
Last Name :
Im
First Name :
Pon
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
M
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
កើតឆ្នាំ១៩៥៤
ភូមិកំណើត/ទីលំនៅ :
០៦០៦០៨?? ខេត្ដកំពង់ធំ ស្រុកសណ្ដាន់ ឃុំសុចិត្ដ ភូមិ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធាតំបន់៤១ ខេត្ដកំពង់ចាម។
តំបន់ DK 75-79 :
ភូមិភាគឧត្ដរ«៣០៣» ខេត្ដកំពង់ចាម។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
ថ្នាក់លើ :
ឈ្មោះ អាន, អាំ, អូន។
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
ខេធីអាយ១១៨២ ២០១៦០៥២៥ ភូមិអន្សារ ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ សម្ភាសដោយ ឡុង ដានី។ កំណត់សំគាល់ៈ ជួបជាមួយ អ៊ឹម ប៉ុន ភេទប្រុស កើតឆ្នាំ១៩៥៤ ជាសាម៉ីខ្លួន។
សេចក្ដីសង្ខេប :
អ៊ឹម ប៉ុន ភេទប្រុស កើតឆ្នាំ១៩៥៤ ក្រៅប្រវត្ដិរូប។ ប៉ុន មានប្រពន្ធឈ្មោះ សិទ្ធ មានកូនចំនួន៤នាក់ស្រី២ ប្រុស២ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិអន្សារ ឃុំសុចិត្ដ ស្រុកសណ្ដាន់ ខេត្ដកំពង់ធំ។ ប៉ុន មានឪពុកឈ្មោះ អ៊ឹម គួច ម្ដាយឈ្មោះ អែម ញឹប មានបងប្អូន៧នាក់ ស្រី៤ប្រុស៣ មានស្រុកកំណើតនៅ ភូមិត្រពាំងគុយ ឃុំល្បើក ស្រុកឈូក ខេត្ដកំពត។ ប៉ុន ធ្លាប់បានរៀនបានត្រឹមថ្នាក់ទី៩ឪចាស់ឱ ឈប់រៀន ដោយសារតែកើតមានសង្គ្រាមរដ្ឋប្រហារឆ្នាំ១៩៧០។ ឈប់រៀនមកជួយធ្វើស្រែចម្ការនិងជួយឃ្វាលគោ។ នៅឆ្នាំ១៩៧៣ បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម មុនដំបូងអង្គការបញ្ជូនឱ្យទៅធ្វើការនៅមន្ទីរស្រុក ឈូក កាលនោះចៅហ្វាយស្រុកឈ្មោះ ញឹប។ ប៉ុន កាលហ្នឹងនៅតូច អង្គការមិនទាន់បញ្ជូនទៅសមរភូមិមុខវាយ ជាមួយទាហានលន់ នល់ ទេ។ ប៉ុន អង្គការចាប់តាំងឱ្យធ្វើជានិរសានៅមន្ទីរស្រុកកោះស្លា តំបន់៣៥។ បន្ទាប់ មករត់សំបុត្រឱ្យគណៈស្រុកឈ្មោះ ផែន បន្ទាប់មកទៀតឱ្យឈ្មោះ តាចាប តាអាន និងតារិន។ នៅឆ្នាំ១៩ ៧៤ អង្គការបញ្ជូនមកធ្វើការងារនៅតំបន់ខាងកាត់ដេរខោអាវ សឱ្យយោធានៅសមរភូមិមុខ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច អង្គការចាត់តាំងឱ្យមកនៅក្រុងកំពត តែទៅការពារចម្ការធូរេននិងចម្ការ សាវម៉ាវ។ នៅឆ្នាំ១៩៧៦ អង្គការចាត់តាំងឱ្យមកដាំកប្បាសនៅម្ដុំបឹងទូកខាងលិចខេត្ដកំពត។ បន្ទាប់មកទៀត អង្គការចាត់តាំងឱ្យមកការពារព្រលានយន្ដ ហោះភ្នំកកេះ ខេត្ដកំពត។ បន្ទាប់មកទៀត អង្គការដកមកនៅតំបន់ ជាអ្នកការពារគណៈតំបន់ឈ្មោះ ចាប។ នៅឆ្នាំ១៩៧៧ ប៉ុន អង្គការចាត់តាំងឱ្យមកនៅខេត្ដកំពង់ចាម ជាអ្នក ការពារនិងជា អ្នកបើកឡានឱ្យគណៈតំបន់៤១ឈ្មោះ អាន កាលនោះប្រធានកង ការពារឈ្មោះ អូន ដែលមាន ឈ្មោះ អាំ ជាប្រធានមន្ទីរចាំបម្រើការ ឱ្យតាអាន។ នៅក្នុងឆ្នាំ១៩៧៧៧៨ អង្គការចាប់តាចាប និងមាន និរសារបស់តាអាន ម្នាក់ទៀតជាអ្នកបើកឡានឱ្យតាអាន ស្រាប់តែ មានកំហុស តាអាន ឱ្យត្រឡប់ទៅខេត្ដកំពត វិញ តែមិនព្រមទៅ ពេលយោធានៅក្នុងក្រុមការពារឱ្យតាអាន ចាប់យកទៅវាយ ចោលបាត់ទៅ។ នៅឆ្នាំ១៩ ៧៩ ប៉ុន បានរត់បែកចេញពីតាអាន ចូលពៃ្រ ឡើងភ្នំចុះភ្នំជួបការលំបាកខ្លំាងណាស់ រត់ទៅដល់ស្រុក សណ្ដាន់ ខេត្ដកំពង់ធំ បានរៀនការប្រពន្ធរស់នៅទីនេះតែម្ដងមិន បានទៅត្រឡប់ទៅស្រុកកំណើតវិញទេ។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សយកទៅសម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា