PROMOTING ACCOUNTABILITY
Mao Rann
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KSI0126
KSI0126
|
|
ឈ្មោះ :
|
ម៉ៅ រ៉ាន់
|
|
Last Name :
|
Mao
|
|
First Name :
|
Rann
|
|
Status :
|
Alive
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
ថ្ងៃខែឆ្នាំកំណើត :
|
ជំនាន់ខែ្មរក្រហមអាយុ៦១ឆ្នាំ។
|
|
ភូមិកំណើត/ទីលំនៅ :
|
០៥០១១០??ខេត្ដកំពង់ស្ពឺ,ស្រុកបរសេដ្ឋ,ឃុំស្វាយចចឹម ភ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពកងពល១៦៤ កំពង់សោម។
|
|
តំបន់ DK 75-79 :
|
«១៨» កំពង់សោម។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
យោធា
|
|
ថ្នាក់លើ :
|
មាស មុត,ចាយ
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
ខេអេសអាយ០១២៥ ២០០៧០៦០១, ភូមិកណ្តាល ឃុំស្វាយចចឹប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ ឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយ ម៉ៅ រ៉ាន អាយុ៦១ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
ម៉ៅ រ៉ាន់ ភេទប្រុស អាយុ៦១ឆ្នាំ ក្រៅប្រវត្ដិរូប។ រ៉ាន់ មានគ្រួសារឈ្មោះ លី មានកូនចំនួន៥នាក់ស្រី២ ប្រុស៣ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិកណ្ដាល ឃុំស្វាយចចឹប ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ។ រ៉ាន់ ធ្លាប់បានរៀន សូត្រនៅសាលាបឋមសិក្សាបរសេដ្ឋបានត្រឹមថ្នាក់ទី៨ឪចាស់ឱ ឈប់រៀនដោយសារកើតមាន រដ្ឋប្រហារឆ្នាំ១៩៧០ ពេលនោះ ប្រទេសជាតិចាប់មានសង្គ្រាម មានយន្ដហោះមកទម្លាក់គ្រាប់ បែកធ្វើឱ្យប្រជា ជនរស់នៅក្នុងត្រង់សេ គ្មានពេលវេលា សម្រាប់រកស៊ី។ នៅឆ្នាំ១៩៧២ រ៉ាន់ ដោយមានការឈឺចាប់ពេកក៏ ស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម។ មុនដំបូងអង្គការចាត់ តាំងឱ្យធ្វើការងារជាកងឈ្លបឃុំសម្រាប់ការប្រជា ជន នៅក្នុងភូមិឃុំកុំឱ្យទាហានលន់ នល់ ចូលមកអុកឡុក។ រ៉ាន់ ធ្វើជាកងឈ្លបឃុំបានប្រហែលជា៥ខែ អង្គការ បញ្ជូនឱ្យ ធ្វើជាយោធាស្រុក។ នៅឆ្នាំ១៩៧៣ អង្គការបញ្ជូនឱ្យ ទៅធ្វើជាយោធាតំបន់៣៣ ដែលមានទីតាំងនៅ ខេត្ដកំពង់ស្ពឺ តាមបណេ្ដាយផ្លូវជាតិលេខ៤។ រ៉ាន់ នៅក្នុងកងពលទី៣ វរសេនាធំលេខ៤ វរសេនាតូចលេខ៤ ១០ ប្រធានវរសេនាធំ ឈ្មោះ ហ៊ម។ រ៉ាន់ បានចូលសមរភូមិជាមួយទាហានលន់ នល់ តាមផ្លូវជាតិលេខ៤ រហូតបានទទួលជ័យជម្នះនៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥។ រ៉ាន់ មិនវាយចូលដល់ទីក្រុងភ្នំពេញទេ បានឈប់ ត្រឹមអង្គស្នួលបែកចានបានប្រហែលជាពីរថៃ្ង អង្គការបាន ជ្រើសរើសប្រវត្ដិរូបហៅឡើងឡានដឹកទៅក្រុងកំពង់ សោម បានបង្កើតជាកងពលថ្មី កងពល១៦៤ ដឹកនាំដោយលោក មាស មុត។ កងពល១៦៤ មានតួនាទី ការពារកោះ ដូចជាកោះពស់ កោះថ្មី កោះពូលូវៃចាស់ កោះពូលូវៃថ្មី កោះតាង កោះព្រីង កោះឫស្សី កោះ ក្រចកសេះនិងកោះជាច្រើនទៀតដែលជា របស់ខែ្មរ។ យោធាការពារកោះបានចាប់បានកប៉ាល់ជំនួញរបស់ ប្រទេសអាមេរិចធ្វើដំណើរតាមផ្លូវអន្ដរជាតិ តែខាងខែ្មរក្រហម ស្មានថា បើករំលោភដែនសមុទ្រក៏នាំគ្នាបាញ់ ស្ទាក់យកមកខាង កំពង់សោម តែកប៉ាល់ធំមិនអាចចូលខាងបានទេ។ បន្ទាប់ពីចាប់ កប៉ាល់ម៉ាយ៉ាហេ្គសបានទំរាំ បានដោះលែងអាមេរិកកាំងយកយន្ដ ហោះមកទម្លាក់នៅក្រុងកំពង់សោម ធ្វើឱ្យខូចខាតទ្រព្យសម្បត្ដិ មួយចំនួនធំ។ បន្ទាប់ពីចាប់កប៉ាល់នៅមានចាប់ទូកនេសាទថៃ ទូកនេសាទយួនបើកឆ្លងកាត់បានមួយចំនួនធំបញ្ជូនយកមកឱ្យកង ខាងកងពលដោះស្រាយ។ ជនជាតិថៃ មួយចំនួនតូចបាន ត្រឡប់ទៅវិញ បើជនជាតិយួនមិនងាយបានត្រឡប់ទៅ ស្រុកកំណើតវិញទេ។ យោធាខែ្មរក្រហមមានកប៉ាល់ចម្បាំងសេស សល់ពីទាហានលន់ នល់ មួយចំនួន មួយ ចំនួនទៀតបានមកពីប្រទេស ចិន។ នៅឆ្នាំ១៩៧៧ កម្លាំងយោធាខែ្មរក្រហមបានប៉ះជា មួយកងទ័ពយួនបណ្ដើរៗ ហើយវាយគ្នាផ្លោងដាក់គ្នាតាមតំបន់កោះ កាលនោះប្រធានរ៉ាដា ឈ្មោះ ចាយ ឈ្មោះ ណង ធ្វើសកម្មភាព វាយជាមួយទាហានយួន។ នៅឆ្នាំ១៩៧៧៧៨ យោធា ខែ្មរក្រហមមួយចំនួនជាប់និន្នាការក្បត់មានខ្សែរយៈពី ភ្នំពេញ អង្គការបានហៅយកទៅបាត់មិនឃើញត្រឡប់មកវិញ។ នៅឆ្នាំ១៩៧៩ យោធាខែ្មរក្រហមចុះខ្សោយ វាយចាញ់កម្លាំង កងទ័ពយួន បានរត់ភាសខ្លួនទៅខេត្ដកោះកុងជាដើម។ រ៉ាន់ បានរត់បន្ដចូលពៃ្រមិនបានត្រឡប់ មកស្រុកកំណើតវិញ ដោយសារថា ខ្លាចវត្ដមានកងទ័ពយួនចាប់បានយកទៅ សម្លាប់ចោល។ រ៉ាន់ បានវិល ត្រឡប់មកស្រុកកំណើតវិញនៅឆ្នាំ២០០១។
|
|
សកម្មភាពដែលបានឃើញ :
|
ដឹងថា នៅក្នុងកងពល១៦៤ មានចាប់ជនជាតិបរទេស ជនជាតិថៃ ជនជាតិយួននិងពួកស្បែកសយកបញ្ចុនឱ្យខាងកងពល។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”