Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
SVI0086
SVI0086
ឈ្មោះ :
ប្រាក់ ជឿន
Last Name :
Prakk
First Name :
Choeun
Status :
Alive
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៧ឆ្នាំ។
ភូមិកំណើត/ទីលំនៅ :
២០០៧០២០១ ខេត្ដស្វាយរៀង ស្រុកស្វាយទាប ឃុំគគីរសោម ភូ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
VOlunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធាភូមិភាគបូព៌ា។
តំបន់ DK 75-79 :
ភូមិភាគបូព៌ា«២០៣» ស្វាយរៀង។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
ថ្នាក់លើ :
សោ ភឹម
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
អេសវីអាយ០០៨៦២០១៥០៧១០ ភូមិសង្គម ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សេចក្ដីសង្ខេប :
ប្រាក់ ជឿន ភេទប្រុស អាយុ៥៧ឆ្នាំ ជាសាម៉ីខ្លួន។ ជឿន មានប្រពន្ធឈ្មោះ សុខាន មានកូនចំនួន ៤នាក់ សព្វថៃ្ងប្រកបមុខ របរធ្វើស្រែចម្ការ មានស្រុកកំណើតនៅភូមិសង្គម ឃុំគគីរសោម ស្រុក ស្វាយទាប ខេត្ដស្វាយរៀង។ ជឿន មានឪពុកឈ្មោះ ប្រាក់ ទួន ម្ដាយឈ្មោះ ស៊ិន អ៊ុត មានបង ប្អូន៧នាក់។ ជឿន ធ្លាប់បានរៀនសូត្រនៅសាលាបឋមសិក្សាសង្គមបានត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយវិញ ដោយសារប្រទេសជាតិកើតមានសង្គ្រាម។ នៅឆ្នាំ ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការបានចាត់តាំង ឱ្យធ្វើការងារនៅតាមកងចល័ត លើកទំនប់ជីកប្រឡាយហូប បាយរួមតាមអង្គភាព គ្មានអាហារហូបចុកគ្រប់គ្រាន់។ នៅដើមខែ៦ ឆ្នាំ ១៩៧៥ ពេលនោះតាសោ ភឹម គាត់បានមក លេងស្រុកកំណើតហើយបានសួរបងប្អូនកូនក្មួយដែល មានអាយុ ជាង១០ឡើងទៅឱ្យទៅធ្វើអង្គរក្សរបស់គាត់។ ជឿន បានធ្វើជាយោធាខែ្មរក្រហមក្នុងនាម ជាអង្គរក្សតាសោ ភឹម ពេលនោះមានអាហារហូបចុកគ្រប់គ្រាន់និងទៅណាមកណាជិះឡានទៅជាមួយ គាត់ជានិច្ច។ មន្ទីរភូមិភាគបូព៌ាមានទីតាំង នៅទួលព្រាប ស្រុកសួង ខេត្ដកំពង់ចាម។ មន្ទីរនេះមានយោ ធានិង និរសារាប់រយនាក់ហើយមានរថយន្ដទាំងធំទាំងតូចចំនួន៤០គ្រៀង។ ជឿន ធ្លាប់បានជូនតាសោ ភឹម មកប្រជុំនៅភ្នំពេញ ជាញឹកញាប់ ហើយការប្រជុំភាគច្រើននៅក្នុងវាំង ដឹងថា មានលោកប៉ុល ពត តានួន ជា តាខៀវ សំផន។ សោ ភឹម គាត់បានធ្វើដន្លងជាតារស់ ញឹម ប្រធានភូមិភាគពា យ័ព្យ។ នៅឆ្នាំ១៩៧៧៧៨ មានរឿងរ៉ាវជាច្រើននៅភូមិភាគបូព៌ា ត្រូវខាងមជ្ឈិមចុះមកចាប់យក កម្មាភិបាលខែ្មរក្រហមអស់ជា ច្រើននាក់ សេ្ទីរតែទាំងអស់ឱ្យតែមានឋានៈធំ លើកលែងតែរត់រួច។ នៅឆ្នាំ១៩៧៨ អង្គការបានតាមចាប់សោ ភឹម ពេលមាន អង្គរក្សមួយចំនួនតូចស្លាប់ជាមួយគាត់ តែ មានអង្គរក្សខ្លះនិង អ្នកបើកឡានបានរត់រួចខ្លួនដែរ។ ជឿន បានរត់ចេញពីសោ ភឹម រស់នៅក្នុងពៃ្រ មួយរយៈក៏បានរត់ទៅដល់ព្រំដែនវៀតណាមទៀត តែខាងកងទ័ពវៀតណាមមិនឱ្យចូលដេញបាញ់បន្ដ ទៀតក៏សុខ ចិត្ដដោះខោអាវចោលត្រឡប់មកស្រុកកំណើត ក៏មានដំណឹងថា ឪពុកម្ដាយបងប្អូនអង្គការ ចាប់ខ្លួនដាក់គុកនៅម្ដុំក្រោលគោ។ ជឿន ពិបាកចិត្ដខ្លាំងណាស់ តែទទួលកងទ័ពវៀតណាមវាយចូល មួយប្រាវ អង្គការខាងភូមិភាគនិរតីចូលមកជម្លៀស ប្រជាជនតាមព្រំដែនឱ្យចេញមកខាងលិចភ្នំពេញ វិញ។ ជឿន បានប្រឡំជាប្រជាជនដែរ ហើយបានដូរឈ្មោះ ជឿន មកសឿនវិញ ពេលមកដល់អ្នក លឿង មានកម្មាភិបាលខែ្មរក្រហមប្រកាសថា បើមានបងប្អូនណាជាសាច់ញាាតិសោ ភឹម ឬជាអង្គ រក្សសោ ភឹម សូមមកប្រាប់អង្គការ អង្គការអនុញ្ញាតឱ្យចូលធ្វើការងារវិញ។ ពេលនោះ ជឿន គិត ថា ជាលិ្បចទេ មិនហ៊ាននិយាយអីទាំង អស់ក៏ឡើងឡានបន្ដមករស់នៅស្រុកស្អាង ខេត្ដកណ្ដាល។ នៅឆ្នាំ១៩៧៩ បានរត់ត្រឡប់មកស្រុកកំណើតវិញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា