Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PTI0055
PTI0055
Name :
ឈ្មោះ :
សឿន រ៉ៃ
Last Name :
នាមត្រកូល :
Soeun Ray
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៧ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
??????
??????ខេត្ដពោធិសាត់
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធា នៅមន្ទីរស២៤ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
ភីធីអាយ០០៥៥២០១១០៥១៩ ភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិសាត់។ សំភាសន៍ដោយៈ សោម ប៊ុនថន។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ សឿន រ៉ៃ ភេទប្រុស អាយុ៥៧ឆ្នាំ ក្រៅប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
សឿន រ៉ៃ ភេទប្រុស អាយុ៥៧ឆ្នាំ ក្រៅប្រវត្ដិរូប។ រ៉ៃ មានបងប្អូនចំនួន៥នាក់ប្រុស២ស្រី២ មានស្រុក កំណើតនៅភូមិវត្ដតាមឹម ឃុំវត្ដតាមឹម ស្រុកបាត់ដំបង ខេត្ដបាត់ដំបង។ សព្វថៃ្ង រ៉ៃ មានប្រពន្ធកូនប្រកបមុខ របរធ្វើស្រែចម្ការ រស់នៅភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្ដពោធិសាត់។ រ៉ៃ ធ្លាប់រៀន សូត្របាន ត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀនមកបួសជាព្រះសង្ឃ នៅវត្ដថ្វាក បានមួយវស្សាសឹកមកវិញដោយសារ ប្រទេសជាត ិកើតមានសង្គ្រាម មានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ។ នៅឆ្នាំ ១៩៧០ រ៉ៃ បានស្ម័គ្រចិត្ដចូលធ្វើ ជាយោធាខែ្មរក្រហម តាមការអំពាវ នាវឱ្យកូនចៅចូលពៃ្រម៉ាគីដើម្បីរំដោះជាតិឱ្យរួម ផុតពីរបបជិះជាន់។ រ៉ៃ ចូលទៅដំបូងក៏ឃើញវត្ដមានកងទ័ពយួន ខាងជើងមកជួយធ្វើគ្រូបង្រៀនផ្នែកយោធា។ កាលដំបូងឡើយខាង យោធាខែ្មរក្រហមមិនមានអាវុធគ្រប់គ្រាន់ទេ មានតែឪកាំភ្លើង សេកាសេឱបាញ់មួយដាក់គ្រាប់មួយ។ នៅពេល នោះដែលសង្គ្រាម កើតឡើងជាមួយទាហានលោកលន់ នល់ បាញ់គ្នាទៅវិញទៅមក មានយន្ដហោះទម្លាក់គ្រាប់ បែកទៀតធ្វើឱ្យកម្លាំងខែ្មរ ក្រហមពិបាកមែនទែន។ រ៉ៃ បានដឹងថា សង្គ្រាមកើតឡើងជា សង្គ្រាមនយោបាយខាង កម្លាំងយោធាខែ្មរក្រហមមាន កាំភ្លើងធម្មតា អាចយកឈ្នះទាហានលន់ នល់ បានដោយស្រួល។ នៅឆ្នាំ១៩ ៧៣ កងទ័ពយួនបានត្រឡប់ទៅស្រុកកំណើតវិញ ពេលនោះមានកាំភ្លើងល្អៗច្រើនប្រភេទជាជំនួយរបស់ប្រទេស ចិនបានផ្ដល់មកឱ្យក្រុមខែ្មរក្រហម។ រ៉ៃ បានឡើងសមរភូមិនៅ ម្ដុំភ្នំវាយចាប ម្ដុំស្រុកសំឡូត សុទ្ធតែពៃ្រទាំង អស់កាលនោះ។ រ៉ៃ បានស្គាល់កម្មាភិបាលមួយចំនួនដូចជា នួន ជា ខៀវ សំផន រស់ ញឹម កាលពីសម័យ តស៊ូ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច អង្គការបានចាត់តាំងឱ្យយាមការពារព្រំដែនថៃ ខាងខេត្ដបៃ៉លិន ឋិតនៅក្នុងភូមិភាគពាយ័ព្យតំបន់៤។ រ៉ៃ នៅក្នុងកងវរសេនាតូចលេខ១៧ ប្រធាន តាវ៉ន តា ហ៊ាប អង្គការចាប់ខ្លួនអស់ហើយ។ នៅឆ្នាំ១៩៧៧៧៨ ប្រធាន ភូមិភាគឈ្មោះ រស់ ញឹម និងកម្មាភិបាលជា ច្រើនទៀតត្រូវអង្គការ ចាប់ខ្លួនយកទៅអស់ ពេលនោះមានកម្មាភិបាលមកពីភូមិភាគនិរតី មកគ្រប់គ្រងវិញ។ នៅ ឆ្នាំ១៩៧៨ រ៉ៃ ត្រូវបានអង្គការហៅមក រៀនសូត្រ ពេលមកដល់ខេត្ដបាត់ដំបង អង្គការចាប់ដាក់ឡានមក ភ្នំពេញទាំងយប់ដោយរុំមុខជិតតាមផ្លូវមិនបានស្គាល់ថា ខេត្ដណាៗទេ។ ពេលស្រាយមុខចេញពេលព្រឹកបានដឹង ថាខ្លួនថា នៅទួលសែ្លង ពេលនោះ ឌុច ធ្លាប់ស្គាល់ រ៉ៃ ហើយបានប្រាប់ឱ្យយោធាបញ្ជូនឈ្មោះ រ៉ៃ នៅលត់ដំ នៅមន្ទីរស២៤ ពៃ្រសវិញ។ ពេលទៅដល់ពៃ្រស អង្គការចាត់តាំងឱ្យលើកទំនប់ ជីកប្រឡាយកាប់ដីធ្វើស្រែ ចម្ការ អត់មានអាហារគ្រប់គ្រាន់។ នៅឆ្នាំ១៩៧៩ បានរត់ទៅដល់ស្រុកកំណើតវិញ នៅមិនសុខក៏រត់ចូលពៃ្រ នៅខាងស្រុកសំឡូត ចូលធ្វើជា យោធាខែ្មរក្រហមបន្ដទៀត ជាមួយ មាស មុត ជាមួយ ស៊ូ ម៉េត ក្រោយមក ទៀតធ្វើជាយោធាខែ្មរក្រហមជាមួយឈ្មោះ អៀង ផាន ជាប្រធានកងពល។ នៅឆ្នាំ១៩៩៦ ខាងកម្លាំងខែ្មរ ក្រហមនៅ សំឡូតនិងបៃ៉លិនធ្វើសមាហរណ៍កម្មជាមួយរដ្ឋាភិបាលទើបបានបញ្ចប់សង្គ្រាម។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា