Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PTI0060
PTI0060
Name :
ឈ្មោះ :
ព្រំ ណៃ
Last Name :
នាមត្រកូល :
Prum Nay
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៧ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
??????
??????ខេត្ដពោធិសាត់
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរតំបន់ ខេត្ដកោះកុង
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគបស្ចឹម«៤០១» ខេត្ដកោះកុង
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
ពេទ្យ
Superiors :
ថ្នាក់លើ :
ជួន ជឿន, វ៉ាន់
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
ភីធីអាយ០០៦០២០១១០៥២០,ភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុក វាលវែង ខេត្តពោធិសាត់។ សំភាសន៍ដោយៈ ឡុង ដានី។ កំណត់ សម្គាល់ៈ ជួបជាមួយឈ្មោះ ព្រំ ណៃ ភេទស្រី អាយុ៥៧ឆ្នាំ ក្រៅប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ព្រំ ណៃ ភេទស្រី អាយុ៥៧ឆ្នាំ ក្រៅប្រវត្ដិរូប។ ណៃ មានប្ដីឈ្មោះ ភាព មានកូនចំនួន៨នាក់ស្រី៣ប្រុស៥ សព្វថៃ្ងប្រកបមុខរបរ ធ្វើស្រែចម្ការ រស់នៅភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្ដពោធិសាត់។ ណៃ មានឪពុកឈ្មោះ វ័រ សៀង ម្ដាយឈ្មោះ ព្រំ ឈាក។ ណៃ មានបងប្អូន៨នាក់ស្រី៥ប្រុស៣ មានស្រុក កំណើតនៅភូមិប្រាំង ឃុំដងពែង ខេត្ដកោះកុង។ ណៃ ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី១១ឪចាស់ឱ ឈប់រៀន ដោយសារកើតមានរដ្ឋប្រហារឆ្នាំ១៩៧០ ប្រទេសជាតិកើត មានសង្គ្រាម។ ពេលឈប់រៀនមកជួយធ្វើស្រែ ចម្ការឪពុកម្ដាយ វិញ ដោយសារយើងរស់នៅក្នុងតំបន់រំដោះ យើងមិនអាចគេច ផុតពីកាព្វកិច្ចយោធាបាន។ នៅឆ្នាំ១៩៧៣ ណៃ បានស្ម័គ្រចិត្ដ ចូលបម្រើចលនាខែ្មរក្រហម មុនដំបូង អង្គការចាត់តាំងឱ្យហាត់រៀន មុខវិជ្ជា ពេទ្យអស់មួយរយៈខ្លី អង្គការឱ្យចាត់តាំងឱ្យជួយព្យាបាល នៅក្នុងភូមិឃុំដងពែង។ នៅពាក់កណ្ដាលឆ្នាំ១៩៧៣ អង្គការ
បញ្ជូនទៅធ្វើការងារនៅក្នុងមន្ទីរស្រុកស្រែអំពិល។ កាលនោះសង្គ្រាមវាយជាមួយទាហានលន់ នល់ យោធាខែ្មរក្រហម មានគ្រោះថ្នាក់ច្រើន ហើយបុគ្គលិកមន្ទីរពេទ្យមានគ្នាតែ១០នាក់ ហើយព្យាបាលយោធារាប់ រយនាក់ ខ្លះត្រូវរបួស ខ្លះមានជំងឺគ្រុន ចាញ់ ព្យាបាលទាំងយប់ព្យាបាលទាំងថៃ្ង ហើយកាលនោះមាន យន្ដហោះ ទម្លាក់ថែមទៀត ទម្លាក់ត្រូវអ្នកជំងឺម្នាក់និងបុគ្គលិក ពេទ្យម្នាក់ដែរ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើង កាន់អំណាច ណៃ អង្គការផ្លាស់មកធ្វើការងារនៅមន្ទីរពេទ្យ តំបន់វិញ។ នៅមន្ទីរពេទ្យតំបន់ជួយព្យាបាលប្រជា ជននិង ជួយព្យាបាលប្រជាជននៅតាមកងចល័ត។ នៅឆ្នាំ១៩៧៦ ណៃ ធ្លាប់បានឡើងមកភ្នំពេញ ដើម្បីបើក ថ្នាំយកមកព្យាបាលប្រជាជន ហើយបានជួបប្រធានមន្ទីរពេទ្យឈ្មោះ ជួន ជឿន។ នៅឆ្នាំ១៩៧៧ គណៈតំបន់ ឈ្មោះ ទីន អង្គការចាប់ខ្លួនយក ទៅបាត់ ហើយ កាលនោះឪពុកឈ្មោះ សៀង ប្អូនស្រីឈ្មោះ ដេត ក៏អង្គការ ចាប់យកទៅសម្លាប់ចោលដែរ កាលនោះសម្លាប់មនុស្ស ចោលច្រើនណាស់ មិនថាប្រជាជនចាស់ប្រជាជនថ្មីទេ។ ឈ្មោះ វ៉ាន់ ប្រធានមន្ទីរពេទ្យ ខុសសីលធម៌ត្រូវបានយោធាខែ្មរក្រហម យកទៅសម្លាប់ចោលដោយវះពោះ។ នៅឆ្នាំ១៩៧៨ ណៃ បានដើរព្យាបាលនៅតាមកងចល័តបានដឹងថា យុវជន យុវនារីស្លាប់ច្រើនដោយសារខ្វះ ជាតិអាហារបណ្ដាលឱ្យកើតមាន ជំងឺហើយដៃជើងនិងមួយចំនួនទៀតយកទៅសម្លាប់ចោល។ នៅឆ្នាំ១៩៧៩ ណៃ បានរត់ចូលពៃ្រជាមួយកម្មាភិបាលខែ្មរក្រហម រហូតទៅដល់ព្រំដែនថៃ ស្រុកថៃ រស់នៅក្នុងជំរំ ហើយ មានឈ្មោះ បងឡៃ គាត់បបួលទៅរស់នៅសហរដ្ឋអាមេរិកហើយមិនព្រមទៅ ព្រោះខ្លាចបានឃើញឪពុកម្ដាយ បងប្អូនក៏បន្ដខ្លួនរស់នៅ ជាមួយក្រុមខែ្មរក្រហមបន្ដទៀត។ នៅឆ្នាំ១៩៨៣ បានចុះពីជំរំមករស់នៅស្រុកសំឡូត ផង រស់នៅខាងបៃ៉លិនផង។ នៅឆ្នាំ១៩៨៥ កម្លាំងរដ្ឋាភិបាលបានវាយសម្រុកខ្លាំង ធ្វើឱ្យកម្លាំងយោធាខែ្មរ ក្រហមរត់ទៅជ្រោកកោណនៅលើទឹក ដីថមៃួយរយៈ រួមហើយបានចុះមករស់នៅវិញ។ នៅឆ្នាំ១៩៩០ បាន ណៃ មករស់នៅស្រុកសំឡូត រហូតដល់មាន សមាហរណ៍កម្មនៅឆ្នាំ១៩៩៨ បានមករស់នៅស្រុកវាលវែង ខេត្ដពោធិសាត់វិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ជំនាន់ខែ្មរក្រហម មានសម្លាប់មនុស្សច្រើន ដូចជាឈ្មោះ វ៉ាន់ យោធា ខែ្មរក្រហមសម្លាប់ដោយវះពោះ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា