Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PTI0062
PTI0062
ឈ្មោះ :
កែវ សាន
Last Name :
Keo san
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៧៨ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
?????
??????ខេត្ដពោធិសាត់
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០?????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពកម្មាភិបាលខែ្មរក្រហម
តំបន់ DK 75-79 :
ភូមិភាគនិរតី«៤០៥» ខេត្ដកំពង់ស្ពឺ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
គណៈតំបន់៣៣
ថ្នាក់លើ :
ជូ ជេត។
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
ភីធីអាយ០០៦២២០១១០៥២១,ភូមិប្រមោយ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិសាត់។ សំភាសន៍ដោយៈឡុង ដានី។ កំណត់សម្គាល់ៈជួបជាមួយឈ្មោះ កែវ សាន ភេទប្រុស អាយុ៧៨ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
កែវ សាន ភេទប្រុស អាយុ៧៨ឆ្នាំ ក្រៅប្រវត្ដិរូប។ សាន មានប្រពន្ធឈ្មោះ ហាន មានកូនចំនួន៤នាក់ ប្រុស១ស្រី៣ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិប្រមោយ ឃុំប្រមោយ ស្រុកវាលវែង ខេត្ដ ពោធិសាត់។ សាន មានឪពុកឈ្មោះ កែវ អឿ ម្ដាយឈ្មោះ កែវ មួង។ សាន មានបងប្អូន៨នាក់ស្រី៣ ប្រុស៥ មានស្រុកកំណើតនៅភូមិតាំងពោធិ៍ ឃុំ៨មុំ ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ។ សាន ធ្លាប់រៀនសូត្របានពីរបី ឆ្នាំនៅសាលាវត្ដតាំងគោក ពេលឈប់រៀនបានមកបួសជា ព្រះសង្ឃនៅវត្ដតាំងគោកបានពីរឆ្នាំទៀត រួចសឹកមក វិញជួយធ្វើស្រែចម្ការឪពុកម្ដាយ។ បន្ទាប់មកទៀតបានឪពុកម្ដាយ រៀចបំឱ្យមានគ្រួសារឈ្មោះ ជិន ជុំ រស់នៅ ភូមិជាមួយគ្នា។ បន្ទាប់ពីរៀបការហើយប្រកបមុខរបរធ្វើស្រែចម្ការ។ កាលជំនាន់នោះយើងរស់នៅក្រោមការ គ្រប់គ្រងរបស់បារាំង ប្រជាជនមិនសូវជាពេញចិត្ដទេ។ សាន ដោយមានសញ្ញាពី សមេ្ដចសីហនុ បានបង្កើត កម្លាំងការពារភូមិឃុំនិងមានបំណង ប្រឆាំងនិងបារាំងផងក៏បង្កើតក្រុមយុវជនជាង១៨០នាក់ មានអាវុធគ្រប់គ្នា ដាក់ឈ្មោះថា កម្លាំងយុវ័ន្ដដែលមានឈ្មោះ សាន ជាប្រធាន។ នៅឆ្នាំ១៩៥៤ ទោះបីប្រទេសយើងបានរួម ផុតរបបអាណានិគមបារាំងហើយក៏ក្រុមយុវ័ន្ដនៅដំណើរការដដែល។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាមក្រុមយុវន្ដមួយចំនួនបានរត់ចូលពៃ្រជាង៦០នាក់ ដែលមានឈ្មោះ សាន ជាប្រធានដដែល។ នៅឆ្នាំ១៩៧០ ក្រុមនេះបានចូលរួមចលនាខែ្មរក្រហម តាមការប្រកាសរបស់ សមេ្ដចសីហនុ សាន បានដឹកនាំកម្លាំង ប្រឆាំងនិងរបបលន់ នល់ នៅម្ដុំកោះស្លា។ នៅឆ្នាំ១៩៧១ បានកសាង កម្លាំងកាន់តែច្រើនឡើងៗហើយ សាន បានគ្រប់គ្រងយោធាបីវរសេនាតូច ដឹកនាំកម្លាំងវាយជាមួយទាហាន លន់ នល់។ សាន ដឹកនាំកម្លាំងវាយចល័តរហូតចូលដល់ខេត្ដតាកែង ចេញមកស្រុកកណ្ដាលសឹ្ទង កាលហ្នឹងមាន ក្រុមតាម៉ុក មានមាស មុត មានសំប៊ិត។ នៅឆ្នាំ១៩៧៤ សាន ដឹកនាំកម្លាំងវាយចូល ទីក្រុងភ្នំពេញតាមផ្លូវ ជាតិលេខ៤ ភូមិភាគឧត្ដរនៅក្នុងកងពលទី១ នៅជាមួយឈ្មោះ ជូ ជេត គណៈភូមិភាគបស្ចឹម។ នៅឆ្នាំ១៩ ៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការបានជម្លៀសប្រជាជន ចេញពីទីក្រុងទាំងអស់។ សាន អង្គការបញ្ជូនមកបន្ទាយលង្វែក កាន់យោធាដែលតែមានតួនាទីគ្រប់គ្រងក្រុមតម្បាញនិងកាន់ដេរ។ នៅឆ្នាំ១៩ ៧៧ មានកម្មាភិបាលមួយចំនួនអង្គការ ចាប់ខ្លួនជាបន្ដបន្ទាប់។ នៅក្នុងឆ្នាំ១៩៧៨ សាន បានមកធ្វើជាលេខា តំបន់៣៣ ព្រោះគណៈតំនប់មុនៗធ្វើបាប ប្រជាជនឱ្យហូបមិនឆែ្អត គ្រាន់តែឃ្លានគាស់ដំឡូងហូបក៏ឱ្យ កងឈ្លបយក ទៅវាយចោលដែរ។ សាន បានមកធ្វើជាលេខាតំបន់ ៣៣ រហូតដល់ឆ្នាំ១៩៧៩ រត់ចូលពៃ្រជាមួយកម្មាភិ បាលខែ្មរ ក្រហមជាច្រើនទៀត។ សាន រត់ទៅដល់ព្រំដែនថៃ និងបានបន្ដ សង្គ្រាមជាមួយរដ្ឋាភិបាលបន្ដទៀត សង្គ្រាមកាប់សម្លាប់គ្នាកើត មានជាបន្ដបន្ទាប់ទៀត។ នៅឆ្នាំ១៩៩៨ កម្លាំងខែ្មរក្រហម នៅខាងស្រុកសំឡូត ខាងបៃ៉លិនធ្វើសមាហរណ៍កម្មជាមួយ រដ្ឋាភិបាល ទើបប្រទេសជាតិលែងមានសង្គ្រាម សាន បានមករស់នៅភូមិ ប្រមោយ។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមមានសម្លាប់មនុស្ស។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា