PROMOTING ACCOUNTABILITY
Chheang Chuo
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
PTI0063
PTI0063
|
|
Name :
ឈ្មោះ :
|
ឈាង ជួ
|
|
Last Name :
នាមត្រកូល :
|
Chheang Chuo
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៦៥ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
?????
?????ខេត្ដពោធិសាត់
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1970????
១៩៧០????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល១១៧ ក្រចេះ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
តំបន់៥០៥ ក្រចេះ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
ស៊ូ ម៉េត ឈ្មោះ រុំ។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
ភីធីអាយ០០៦៣២០១១០៥២១,ភូមិប្រមោយ ឃុំប្រមោយ ស្រុក វាលវែង ខេត្តពោធិសាត់។ សំភាសន៍ដោយៈ ឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ឈាង ជួ ភេទប្រុស អាយុ៦៥ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ឈាង ជួ ភេទប្រុស អាយុ៦៥ឆ្នាំ ក្រៅប្រវត្ដិរូប។ ជួ មានប្រពន្ធ ឈ្មោះ នៀត មានកូនចំនួន៣នាក់ប្រុស២ ស្រី១ សព្វថៃ្ងប្រកប មុខរបរធ្វើស្រែចម្ការ រស់នៅភូមិប្រមោយ ឃុំប្រមោយ ស្រុកវាលវែង ខេត្ដពោធិសាត់។ ជួ មានឪពុកឈ្មោះ ហេង ឈាង ម្ដាយឈ្មោះ អ៊ួង ហ៊ាន។ ជួ មានបងប្អូន៤នាក់ស្រី១ប្រុស៣ មាន ស្រុកកំណើតនៅភូមិជៃ្រ ឃុំពៃ្រឡឹក ស្រុកពារាំង ខេត្ដពៃ្រវែង។ ជួ ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី៧ឪចាស់ឱ នៅសាលាបឋមសិក្សា ជៃ្រ។ នៅឆ្នាំ១៩៦២ ឈប់រៀនដោយសារឪពុកម្ដាយមានជីវ ភាពខ្វះខាតនៅផ្ទះជួយ ឃ្វាលគោក្របី។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើត មានសង្គ្រាម ពេល នោះប្រជាជននាំគ្នាធ្វើបាតុកម្មប្រឆាំងនិងរដ្ឋា ភិបាលលោកលន់ នល់។ នៅក្នុងឆ្នាំ១៩៧០ សមេ្ដចសីហនុ បាន ប្រកាសឱ្យកូនចៅចូលពៃ្រម៉ាគីតស៊ូប្រឆាំងនិងអាមេរិចកាំង។ នៅឆ្នាំ១៩៧០ ជួ បានស្ម័គ្រចិត្ដចូលបម្រើចលនា ខែ្មរក្រហម តាមការអំពាវនាវរបស់សមេ្ដចសីហនុ ពេលចូលមុនដំបូងអង្គ ការបញ្ជូនទៅហាត់យោធានៅខាងស្រុក ចម្ការលើ ខេត្ដកំពង់ ចាម។ ជួ បានចូលរួមជាមួយយួនខាងជើងដែលហៅថា យួន យៀកកុងមានរាប់ពាន់នាក់ ចូលមកបង្ហាត់រៀនក្បួនយោធានិងជួយ ក្រុមចលនាខែ្មរក្រហម។ នៅឆ្នាំ១៩៧២ អង្គការបញ្ជូនមក សមរភូមិនៅ ខាងខេត្ដកំពង់ឆ្នាំង នៅក្នុងកងពលទី១ ប្រធានវរសេនាធំឈ្មោះ សឿង ឈ្មោះ កែវ សាន។ នៅឆ្នាំ១៩៧៣ កម្លាំងកងទ័ពយួនបានវិញត្រឡប់ទៅ ប្រទេសគេវិញដោយសារសមេ្ដចប្រកាសឱ្យចេញទៅវិញ ព្រោះកម្លាំងចល នាខែ្មរក្រហមមានគ្រប់គ្រាន់ហើយ។ ពេលនោះកម្លាំងខែ្មរក្រហមបានវាយជាមួយទាហានលន់ នល់ ឈ្នះជាបន្ដ បន្ទាបរហូតចូលដល់ទីក្រុងភ្នំពេញ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥។ នៅឆ្នាំ១៩៧៥ កងពលទី១ អង្គការបាន បំបែកកម្លាំងមួយចំនួនឱ្យមកបន្ទាយលង្វែក មួយចំនួន ចូលទៅកងទ័ពអាកាសដែលមានឈ្មោះ ស៊ូ ម៉េត ជា ប្រធានកងពល៥០២។ ជួ អង្គការបញ្ជូនមកបន្ទាយលង្វែកមានឋានៈ ជាប្រធានវរសេនាតូច ជាកងពលរបស់ មជ្ឈិម ដែលមានឈ្មោះ តាប៉ាល ជួ ជេត ជាគណៈភូមិភាគបស្ចឹម។ នៅឆ្នាំ១៩៧៧ ជួ អង្គការចាត់តាំងឱ្យ ទៅធ្វើជាយោធានៅខេត្ដក្រចេះតំបន់៥០៥ នៅក្នុងកងពលរបស់មជ្ឈិមលេខ១១៧។ កាលនោះគណៈតំបន់ ឈ្មោះ យី ឈ្មោះ គួន អង្គការមិនទាន់ចាប់ខ្លួននៅឡើយទេ មួយរយៈក្រោយមកទៀតបានអង្គការហៅទៅ រៀនសូត្រ បាត់ខ្លួនតែម្ដង។ នៅពាក់កណ្ដាលឆ្នាំ១៩៧៧ ចាប់ផេ្ដីមធ្វើ សង្គ្រាមជាមួយប្រទេសវៀតណាមតាម ព្រំដែនជាបន្ដបន្ទាប់។ នៅឆ្នាំ១៩៧៩ កម្លាំងខែ្មរក្រហមបាក់ទ័ពរត់ចូលពៃ្រតែម្ដង កាលនោះមិនហ៊ានរត់សំដៅ ទៅផ្ទះទេ ព្រោះវត្ដមានកងទ័ព វៀតណាមចាប់បានយកទៅសម្លាប់ចោល។ នៅឆ្នាំ១៩៧៩ បានរត់ទៅដល់ ប្រាសាទតាមាន់ ប្រាសាទតាក្របី រួចហើយចេះ តែស្កាាត់រកគ្នារហូតមកដល់ខេត្ដបៃ៉លិន ជួបជាកងពលចាស់ ជួបជាមួយឈ្មោះ អ៊ី ឈាន ចេញពីបៃ៉លិនមកដល់រហូតមកដល់ ស្រុកសំឡូតមករស់នៅជាមួយប្រធានកងពល ឈ្មោះ ស៊ូ ម៉េត វិញធ្វើសង្គ្រាមប្រឆាំងជាមួយរដ្ឋាភិបាលរហូតដល់ឆ្នាំ១៩៩៨ កើតមានសមាហរណ៍កម្ម មិន បានទៅនៅស្រុកកំណើតវិញទេ មករស់នៅស្រុកវាលវែង ខេត្ដពោធិសាត់វិញ ព្រោះមានដី សម្រាប់ធ្វើស្រែ ចម្ការ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”