PROMOTING ACCOUNTABILITY
You Thy
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
PTI0069
PTI0069
|
|
Name :
ឈ្មោះ :
|
យូ ធី
|
|
Last Name :
នាមត្រកូល :
|
You Thy
|
|
Other Name :
ឈ្មោះផ្សេង :
|
នៅរស់
|
|
Status :
ស្ថានភាព :
|
Alive
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៤៩ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
??????
??????ខេត្ដពោធិសាត់។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1974????
១៩៧៤????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពមន្ទីរតំបន់ ខេត្ដកោះកុង
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
ភូមិភាគបស្ចឹម«៤០១» ស្រុកស្រែអំបិល។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
ចុងភៅ
|
|
Superiors :
ថ្នាក់លើ :
|
ឈ្មោះ សឿង ឈ្មោះ ផល
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
ភីធីអាយ០០៦៩២០១១០៥២១,ភូមិប្រមោយ ឃុំប្រមោយ ស្រុក វាលវែង ខេត្តពោធិសាត់។ សំភាសន៍ដោយៈ សោម ប៊ុនថន។ កំណត់ សម្គាល់ៈ ជួបជាមួយឈ្មោះ យូ ធី ភេទស្រី អាយុ៤៩ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
យូ ធី ភេទស្រី អាយុ៤៩ឆ្នាំ ក្រៅប្រវត្ដិរូប។ ធី មានប្ដីមានកូន ចំនួន៥នាក់ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែ ចម្ការ រស់នៅភូមិ ប្រមោយ ឃុំប្រមោយ ស្រុកវាលវែង ខេត្ដពោធិសាត់។ ធី មានបងប្អូនចំនួន៤នាក់ បាត់ ខ្លួននៅក្នុងសម័យខែ្មរក្រហមចំនួន ពីរនាក់ មានស្រុកកំណើតនៅភូមិដងពែង ឃុំដងពែង ស្រុកស្រែ អំបិល ខេត្ដ កោះកុង។ ធី កាលពីតូចមិនបានរៀនសូត្រទេ នៅផ្ទះជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ កើត មានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម។ នៅឆ្នាំ១៩៧៤ ធី រស់នៅក្នុងតំបន់រំដោះ អង្គការចាត់តាំងឱ្យ ចូលកងកុមារយោធាស្រុកស្រែអំពិល បន្ទាប់មកទៀតហាត់ រៀនសិល្បៈដើរសំដែងជារបៀប ឃោនាឱ្យកម្លាំងយុវជនយុវនារី មានទឹកចិត្ដក្លាហានប្រឆាំងនិងទាហានលន់ នល់។ កាលនោះប្រធាន ដឹកនាំកុមារ ឈ្មោះ សុខា ឈ្មោះ អ៊ីម ត្រូវបានអង្គការចាប់យក ទៅវាលចោលអស់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើង កាន់អំណាច អង្គការបញ្ជូនមកខាងមន្ទីរស្រុកធ្វើជាអ្នកទទួលភ្ញៀវនិង រៀបចំបាយទឹកឱ្យកម្មាភិបាល ខែ្មរក្រហមឡើងពីមូលដ្ឋានមក ប្រជុំម្ដងៗ។ កាលនោះគណៈស្រុកស្រែអំបិលឈ្មោះ ផល ឈ្មោះ សឿង នៅ ក្នុងតំបន់៣៧។ នៅឆ្នាំ១៩៧៨ ធី អង្គការបញ្ជូនមក ធ្វើការងារនៅមន្ទីរតំបន់វិញ កាលនោះគណៈស្រុកឈ្មោះ ផល បានឡើងធ្វើជាគណៈតំបន់វិញ។ ធី មកនៅមន្ទីរតំបន់ក៏ជាអ្នក ចាំទទួលភ្ញៀវ និងរៀបចំបាយទឹកឱ្យកម្មាភិ បាលខែ្មរក្រហមឡើង មកពីមូលដ្ឋានដើម្បីប្រជុំ។ នៅឆ្នាំ១៩៧៩ ធី បានរត់ជាមួយ គណៈតំបន់ឈ្មោះ ផល រហូតដល់បឹងទនេ្លសាប ពេលនោះ គណៈតំបន់ឈ្មោះ ផល បានធ្វើជាប្រធានវរសេនាធំដឹកនាំកង ទ័ពខែ្មរក្រហម ប្រឆាំងជាមួយរដ្ឋាភិបាលនិងកងទ័ពយួន។ ពេលនោះជួបការលំបាកខ្លាំងណាស់ ធី បានរត់បែកពីឈ្មោះ ផល ទៅដល់ព្រំដែនថៃ ហើយបានទៅរស់នៅជំរំ១០០១ខាងភ្នំដង រែកជាមួយក្រុមតាម៉ុក បានមួយរយៈពេលខ្លីក៏ ត្រឡប់រស់នៅខាង ថ្មដាខាងកោះកុងវិញ។ ធី និងនារីយោធាខែ្មរក្រហមរាប់រយនាក់ជា ក្រុមដឹកជញ្ជូនស្បៀងអា ហារនិងគ្រាប់រំសេវឱ្យយោធាខែ្មរ ក្រហមនៅសមរភូមិមុខ កាលនោះប្រធានឈ្មោះ សេង ឈ្មោះ សំអាត។ នៅឆ្នាំ១៩៨៨ បានមករស់នៅក្នុងកងដឹកជញ្ជូនខាង សំឡូតវិញ ពេលនោះ ធី បានរៀបការប្ដីហើយលែងចុះ ទៅសមរភូមិទៀតហើយ។ នៅឆ្នាំ១៩៩៩ ពេលកម្លាំងយោធាខែ្មរក្រហមធ្វើសមាហរណ៍កម្ម ពេលនោះបាន ចុះមករស់នៅស្រុកវាលវែង ខេត្ដពោធិសាត់ អត់វិញទៅស្រុកកំណើតវិញទេ យូរៗបានទៅលេងម្ដង។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមសម្លាប់មនុស្ស។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”