Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PTI0070
PTI0070
Name :
ឈ្មោះ :
សួន ខុត
Last Name :
នាមត្រកូល :
Suon Khut
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៥ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
??????ខេត្ដពោធិសាត់។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាការពារព្រំដែនវៀតណាម ខេត្ដតាកែវ។
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគនិរតី«៤០៥»ស្រុកគីរីវង្ស
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
តាម៉ុក ,សុន សេន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
ភីធីអាយ០០៧០២០១១០៥២១,ភូមិប្រមោយ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិសាត់។ សំភាសន៍ដោយៈ សោម ប៊ុនថន។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ សួន ខុត ភេទប្រុស អាយុ៥៥ឆ្នាំ ក្រៅប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
សួន ខុត ភេទប្រុស អាយុ៥៥ឆ្នាំ ក្រៅប្រវត្ដិរូប។ ខុត មាន ប្រពន្ធមានកូនចំនួន៥នាក់ សព្វថៃ្ងប្រកបមុខរបរ ធ្វើស្រែចម្ការ រស់នៅភូមិប្រមោយ ឃុំប្រមោយ ស្រុកវាលវែង ខេត្ដ ពោធិសាត់។ ខុត មានបងប្អូន៤នាក់ មានស្រុកកំណើតនៅភូមិ អញ្ចាញ ឃុំជើងកួន ស្រុកសំរោង ខេត្ដតាកែវ។ ខុត ធ្លាប់រៀន សូត្របានត្រឹមថ្នាក់ទី ៩ឪចាស់ឱនៅសាលាបឋមសិក្សាក្ដីតាទឹម។ ខុត ឈប់រៀនដោយសារកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ នៅឆ្នាំ១៩៧០ ប្រទេសជាកើតមានសង្គ្រាមរវាងកម្លាំងចលនា ខែ្មរក្រហមដែលមាននិន្នាការទៅរកសមេ្ដចសីហនុ ប្រឆាំងជា មួយរបបសាធារណរដ្ឋលោកលន់ នល់។ នៅឆ្នាំ១៩៧៣ ខុត បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរ ក្រហម ដោយសារ ខុត មានមាឌល្អិតអង្គការមិនបានឱ្យកាន់ភ្លើងឡើងវាយនៅក្នុង សមរភូមិទេ អង្គការចាត់តាំង ឱ្យធ្វើជានិរសាឱ្យប្រធានវរសេនាធំ ឈ្មោះ ឃុន ជួនណារែកបាយស្មុគយកទៅសមរភូមិផងនិង នៅខាងដាំបាយ និយាយរួមការងារនៅសមរភូមិក្រោយ ធ្វើសប់បែបយ៉ាង។ យោធាភូមិភាគនិរតីឡើងវាយជាមួយ ទាហានលន់ នល់ តាមផ្លូវជាតិលេខ២ ហើយឆ្លងមកខេត្ដកំពង់ ស្ពឺតាមផ្លូវជាតិលេខ៤ ពេលវាយចូលជិតទីក្រុងភ្នំពេញមែន ទែន យោធាខែ្មរក្រហមមានរបួសស្លាប់កាន់តែច្រើន។ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ទទួលបានជ័យជម្នះ ខុត មិនបានចូលដល់ទីក្រុងភ្នំពេញទេ។ អង្គការបញ្ជូនមកព្រំដែនវៀតណាមខាងខេត្ដតាកែវ វិញ។ នៅព្រំដែនវៀតណាមមុនដំបូង មិនមានអីបែ្លកទេ ទាហានយួននិងយោធាខែ្មរក្រហមអាចនិយាយគ្នាលេង បានធម្មតា ហើយយោធាខែ្មរក្រហមពេលអត់មានសង្គ្រាមនាំគ្នាចុះធ្វើស្រែដូចជាប្រជាជនដែរ។ នៅឆ្នាំ១៩ ៧៧៧៨ ប្រទេសយើង បានធ្វើសង្គ្រាមជាមួយប្រទេសវៀតណាម សង្គ្រាមបានធ្វើឱ្យ យោធាខែ្មរក្រហមមាន របួសស្លាប់បញ្ជូនមកភ្នំពេញជាបន្ដទៀត។ នៅឆ្នាំ១៩៧៩ ខុត រត់តាមអង្គភាពយោធាសំដៅទៅព្រំដែនថៃ កាលនោះមានចិត្ដចង់រត់មកស្រុកកំណើតវិញដែរ តែរកផ្លូវមក មិនឃើញ ព្រោះទៅដល់ព្រំដែនផ្លូវសុទ្ធតែពៃ្រ ក្រាស់ៗ។ ក្រោយឆ្នាំ១៩៧៩ ខុត បានចូលរួមជាមួយក្រុមចលនាខែ្មរ ក្រហមបន្ដទៀត កាលនោះសង្គ្រាម ចាប់ផេ្ដីមបន្ដទៀត ព្រោះមេដឹកនាំខែ្មរក្រហមបានប្រជុំប្រាប់ប្រជាជនថា កងទ័ពយួនមានបំណងឈ្លានពានទឹកដី ខែ្មរ ដូននេះហើយកម្លាំង ចលនាខែ្មរក្រហមបានកើតឡើងភ្លាមៗមានមនុស្សរាប់ពាន់នាក់ យូរទៅឡើងដល់មុឺន នាក់មានកងពលជាច្រើន ហើយមាន អាវុធថ្មីៗជាជំនួយរបស់ប្រទេសចិន។ ខុត បានមករស់នៅ ខាងស្រុកសំឡូត បានដឹងថា មាស មុត ក្រោយឆ្នាំ១៩៧៩ គាត់បានធ្វើជាប្រធានកងពលម្ដងទៀតចាប់ពីខេត្ដពោធិសាត់កោះ កុង សំឡូត។ ខុត ដោយសារកើតមានជំងឺឫសដូងបាតធ្លាក់ឈាម ជាបន្ដបន្ទាប់ អង្គការចាត់តាំងឱ្យនៅសមរភូមិ ក្រោយដឹកនាំប្រជា ជនឱ្យជួយធ្វើការងារដើម្បីយកទៅយោធានៅសមរភូមិមុខ ដូចជាការងារបិទចំរ៉ូងជាដើម។ សង្គ្រាមចេះតែបន្ដវាយគ្នាទៅ វិញទៅមក ទោះបីកងទ័ពយួនដកចេញពីប្រទេសកម្ពុជាក៏ដោយ ទោះបីមានការ បោះឆ្នោតសង្គ្រាមក៏មិនទាន់ចប់ដែរ។ នៅឆ្នាំ១៩ ៩៩ បានកម្លាំងខែ្មរក្រហមធ្វើសមាហរណ៍កម្មជាមួយរដ្ឋាភិ បាលលែងមានសង្គ្រាមទៅ ប្រជាជននាំគ្នាចែកដីគ្នារស់នៅខ្លះមាន ១០ហិចតាខ្លះមាន១០០ហិចតា កាលនោះដី សម្បូរណាស់ តែមានមីនក៏ច្រើនដែរ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា