Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PTI0073
PTI0073
ឈ្មោះ :
អ៊ុក ទុំ
Last Name :
Uk Tum
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៥ឆ្នាំ។
ភូមិកំណើត/ទីលំនៅ :
??????ខេត្ដពោធិសាត់។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធាភូមិភាគនិរតី ខេត្ដតាកែវ។
តំបន់ DK 75-79 :
ភូមិភាគនិរតី«៤០៥» ខេត្ដតាកែវ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
ថ្នាក់លើ :
តាម៉ុក
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
ភីធីអាយ០០៧៣២០១១០៥២២,ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់។ សំភាសន៍ដោយៈសោម ប៊ុនថន។ កំណត់សម្គាល់ៈជួបជាមួយឈ្មោះ អ៊ុក ទុំ ភេទប្រុស អាយុ៥៥ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
អ៊ុក ទុំ ភេទប្រុស អាយុ៥៥ឆ្នាំ ក្រៅប្រវត្ដិរូប។ ទុំ មានប្រពន្ធ កូនសព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្ដពោធិសាត់។ ទុំ មានបងប្អូនចំនួន ៦នាក់ស្រី២ប្រុស៤ មាន ស្រុកកំណើតនៅភូមិទួលកណ្ដាល ឃុំពៃ្រខ្លា ស្រុកកោះអណែ្ដត ខេត្ដតាកែវ។ ទុំ ធ្លាប់រៀនសូត្រ បានត្រឹមថ្នាក់ ទី៧ឪចាស់ឱ ឈប់រៀនដោយសារកើតមានរដ្ឋប្រហារ ទម្លាក់សមេ្ដចសីហុន ប្រទេសជាតិកើតមានសង្គ្រាម កម្លាំង ទាហានលន់ នល់ បាញ់ផ្លោងកាំភ្លើងធំចូលក្នុងភូមិនិងមាន យន្ដហោះមកទម្លាក់គ្រាប់បែកថែមទៀត ប្រជាជនរស់ នៅតែក្នុងត្រង់សេ ព្រោះខ្លាចមានគ្រោះថ្នាក់។ នៅឆ្នាំ១៩៧២ ទុំ បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម មុនដំបូងនៅក្នុង ភូមិជួយសែងយោធារបួសមកពីសមរភូមិមុខនិងជួយយកសេ្បÓងអាហារគ្រាប់រំសេវឱ្យយោធា នៅសមរភូមិមុខបន្ទាប់មក ទៀត បានចូលធ្វើជាយោធាខែ្មរក្រហមវាយជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩ ៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច ទុំ អង្គការបញ្ជូនមកខាងមន្ទីរស្រុកលេខ១០៨ឪស្រុកកោះ អណែ្ដតឱ ភូមិភាគនិរតី តំបន់១៣។ នៅឆ្នាំ១៩៧៦ អង្គការបញ្ជូនទៅ ព្រំដែនវៀតណាម ដើម្បីការពារទឹកដី នៅក្នុងកងពល២៧០ មុនដំបូងទៅដល់ព្រំដែនវៀតណាម យោធាខែ្មរក្រហមនិង ទាហានវៀតណាមអាចនិយាយ ទាក់ទងគ្នាបានរឿងព្រំដែន។ កាលនោះគ្មានប្រជាជនរស់នៅជិតព្រំដែនវៀតណាមទេ មានតែយោធាខែ្មរក្រហម ចុះធ្វើស្រែដោយខ្លួនឯង។ នៅឆ្នាំ១៩៧៧៧៨ យោធាខែ្មរក្រហមបានធ្វើសង្គ្រាម ជាមួយកងទ័ពវៀតណាម មុនដំបូងកម្លាំងយោធាខែ្មរក្រហមវាយ សម្រុកខ្លាំងដល់ទិឹកដីវៀតណាម។ នៅឆ្នាំ១៩៧៩ កម្លាំងកងទ័ព វៀត ណាមវាយសម្រុកចូលមកវិញ ធ្វើឱ្យកម្លាំងយោធាខែ្មរក្រហម បាក់ទ័ពរត់ចូលពៃ្រ។ ទុំ មិនបានរត់ចូលស្រុក កំណើតទេ រត់ទៅដល់ព្រំដែនថៃ ហើយខាងកម្លាំងយោធាខែ្មរក្រហមបាន បង្កើតកងទ័ពឡើងវិញវាយជាមួយរដ្ឋា ភិបាលលោកហេង សំរិន និងកម្លាំងកងទ័ពវៀតណាម។ ទុំ បានមកស្នាក់នៅស្រុកសំឡូត បន្ទាប់មកទៀត អង្គ ការបានរៀបចំមែនការឱ្យចុះធ្វើសកម្មភាព រហូតដល់ទីរួមខេត្ដមួយចំនួនដូចជាខេត្ដពោធិសាត ខេត្ដកំពង់ ឆ្នាំងជា ដើម។ ទុំ បាននៅក្នុងកងពល១៨ ប្រធានកងពលឈ្មោះ កែវ ពង្ស ធ្វើសកម្មភាពប្រឆាំងជាមួយរដ្ឋាភិបាល តាមផ្លូវជាតិ លេខ៤ ខាងខេត្ដកំពង់ស្ពឺ។ នៅឆ្នាំ១៩៧៣ ពេលមានការ បោះឆ្នោត មានអ៊ុនតាក់ ទុំ បានត្រឡប់ ទៅស្រុកសំឡូតវិញ ជួនណាបានចល័តទៅដល់ស្រុកម៉ាឡៃ។ នៅឆ្នាំ១៩៩៩ កម្លាំងខែ្មរក្រហមធ្វើសមាហរណ៍ កម្មបានត្រឡប់មក រស់នៅស្រុកវាលវែង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា