Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PTI0075
PTI0075
ឈ្មោះ :
សួន សែម
Last Name :
Soun Sem
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៦០ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
??????
??????ខេត្ដពោធិសាត់។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៤៥០ មជ្ឈិម។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
ថ្នាក់លើ :
សួង
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
ភីធីអាយ០០៧៥២០១១០៥២២,ភូមិដីក្រហម ឃុំអន្លុងរាប ស្រុកវាលវែង ខេត្តពោធិតាស់។ សំភាសន៍ដោយៈសោម ប៊ុនថន។ កំណត់សម្គាល់ៈជួបជាមួយឈ្មោះ សួន សែម អាយុ៦០ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
សួន សែម ភេទប្រុស អាយុ៦០ឆ្នាំ ក្រៅប្រវត្ដិរូប។ សែម មានប្រពន្ធមានកូនចំនួន៥នាក់ សព្វថៃ្ងប្រកបមុខ របរធ្វើស្រែចម្ការ រស់នៅភូមិដីក្រហម ឃុំអន្លុងរាប ស្រុកវាលវែង ខេត្ដពោធិសាត់។ សែម មានស្រុក កំណើតនៅភូមិឈើទាល ឃុំផេ្ដៅ ស្រុកជើងពៃ្រ ខេត្ដកំពង់ចាម។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ ប្រទេសជាកើតមានសង្គ្រាម ពេលនោះឃើញ មានវត្ដមានទាហានយួនយៀកកុងចូលជួយក្រុម ចលនាខែ្មរក្រហម ហើយខាងទាហានលន់ នល់ មានទាហានយួនធីវគីចូលមកជួយធ្វើ អន្ដរាគមន៍ដែរ។ ពេលនោះ យន្ដហោះខាងទាហានលន់ នល់ បើកការវាយប្រហារមកលើតំបន់រំដោះដែលមានយួនយៀកកុងចូលរួមជាមួយ ធ្វើឱ្យប្រជាជនរស់នៅក្នុងតំបន់រំដោះមានគ្រោះថ្នាក់។ នៅឆ្នាំ១៩៧២ សែម បានស្ម័គ្រចិត្ដចូលបម្រើចលនា ខែ្មរក្រហម ដោយបានស្ដាប់ការប្រកាសរបស់សមេ្ដចសីហនុឱ្យកូនចៅចូល
ពៃ្រម៉ាគីដើម្បីរំដោះជាតិ។ សែម បានចូលជាយោធាតំបន់ ហើយបានបន្ដទៅភូមិភាគចូលសមរភូមិវាយជាមួយទាហានលន់ នល់។ សែម នៅក្នុង កងពល៤៥០ ប្រធានកងពលឈ្មោះ សួង កាលនោះគណៈតំនប់ឈ្មោះ កែ ពក គណៈភូមិភាគឈ្មោះ ធុច។ សែម បានចូលសមរភូមិវាយជាមួយទាហានលន់ នល់ ចូលតាមផ្លូវជាតិលេខ៧ និងឆ្លងមកខាងព្រែកក្កាាម ព្រែកព្នៅ ទំរាំវាយឈ្នះទាហានលន់ នល់ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ យោធាខែ្មរក្រហមស្លាប់មិនអស់តិច ទេ។ សែម បានឃើញប្រជា ជនត្រូវបានអង្គការជម្លៀសចេញពីទីក្រុងឱ្យទៅរស់នៅតាមជនបទ។ ពេលប្រជា ជនចេញអស់ទីក្រុងភ្នំពេញ មានសភាពស្ងាត់ឈឹង ឃើញមានយោធាខែ្មរក្រហមយាមតាមផ្លូវមួយៗហើយគ្មាន រថយន្ដបើកទេ មានតែកម្មាភិបាលជាន់ខ្ពស់រថយន្ដម្ដងម្កាល។ សែម ស្នាក់នៅជិតស្ពាយជ្រោយចង្វា។ នៅឆ្នាំ ១៩៧៦ នៅក្នុងជួរកងទ័ពមានរឿងរ៉ាវជាច្រើន ដោយចោទគ្នាទៅវិញ ទៅមកថា ក្បត់អង្គការចង់ធ្វើរដ្ឋប្រហារ ម្ដាងទៀត ដោយឡែក កម្លាំងយោធាដែលមានឋានៈតូចទាបមិនបានដឹងរឿងអ្វីទាំងអស់។ នៅឆ្នាំ១៩៧៦ ប្រធានកងពលឈ្មោះ ចាន់ ចក្រី ឈ្មោះ សួង ហើយប្រធានវរសេនាធំវរសេនាតូចជាច្រើនត្រូវបានចាប់ខ្លួន។ នៅឆ្នាំ១៩៧៦ សែម អង្គការបញ្ជូនទៅការពារព្រំដែនខាង ខេត្ដតាកែវ ភូមិភាគនិរតី។ នៅឆ្នាំ១៩៧៧ អង្គ ការបញ្ជូនមក ព្រំដែនខាងភូមិភាគបូព៌ាវិញ នៅម្ដុំសួង មេមត់ ពេលនោះ មានចលនាបះបោលភូមិភាគបូព៌ាមាន ទំនាស់ជាមួយភូមិភាគនិរតី ពេលនោះប្រធានកងពលឈ្មោះ សោ ភឹម ប្រពន្ធសោ ភឹម ឈ្មោះ យាយរ៉ូ អង្គ ការចាប់ខ្លួនទាំងអស់ រួមទាំងប្រធានកងពលឈ្មោះ អឿន ហើយរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មឈ្មោះ ធុច។ នៅ ក្នុងឆ្នាំ១៩៧៨ ពេលសង្គ្រាមចាប់ផេ្ដីមវាយជាទ្រង់ទ្រាយធំ ពេលនោះ សែម បានឃើញវត្ដមានឈ្មោះ សុន សេន ជាញឹកញាប់ចុះទៅសមរភូមិមុខដែរ។ នៅពាក់កណ្ដាល ឆ្នាំ១៩៧៨ សែម ត្រូវរបួសធ្ងន់អង្គការបញ្ជូន តាមយន្ដហោះមក ដេកសម្រាកនៅមន្ទីរពេទ្យភ្នំពេញ។ នៅឆ្នាំ១៩៧៩ សែម មិនទាន់ជាស្រួលបួលផង អង្គការ ឱ្យឡើងរថភ្លើងដើម្បីគេចផុត ពីកម្លាំងកងទ័ពវៀតណាម។ សែម និងមានរាប់រយនាក់ទាំង កម្មាភិបាលខែ្មរក្រហម និងអ្នកមានរបួសមិនជាស្លាប់តាម រថភ្លើងអស់ជាច្រើននាក់។ សែម បានធ្វើដំណើរចូលពៃ្រ បន្ដទៅដល់ស្រុក សំឡូត ជួនកាលរត់ចូលទៅដល់ទឹកដីថៃ។ ក្រោយឆ្នាំ១៩៧៩ កម្លាំងខែ្មរក្រហមបានប្រមូលគ្នាឡើងវិញ បង្កើត ជាកងពល នៅសំឡូតរួមមានឈ្មោះ មាស មុត ឈ្មោះ សូ ម៉េត មានតាម៉ុកនិងកម្មាភិបាលខែ្មរក្រហមជា ច្រើនផេ្សងទៀត បានរៀបចំកម្លាំងឡើងវិញវាយជាមួយកម្លាំងរដ្ឋាភិបាលនិងទាហានយួន។ សែម ជាជនពិកា អង្គការឱ្យនៅសមរភូមិក្រោយ ដឹកនាំកម្លាំងនារីនិងមើលការខុសត្រូវខាងឃ្លាំង សំភារដែលបានមកដូចជាអាវុធ សេ្បÓងអាហារជាជំនួយ របស់ប្រទេសចិន។ នៅឆ្នាំ១៩៧៣ ពេលមានការបោះឆ្នោត កម្លាំងចលនាខែ្មរក្រហម ត្រូវប្រទេសចិនឈប់ផ្ដល់ជំនួយឱ្យ បើឱ្យក៏តិចតួចដែរ ពេលនោះប្រធានកងពលមានសមេ្រចចិត្ដ កាប់ឈើលក់ឱ្យ ប្រទេសថៃជាបន្ដបន្ទាប់ដើម្បីបានលុយ ចឹញ្ចឹមគ្រួសារកងទ័ព។ ពេលនោះ មាស មុត បានប្រាប់ទៅក្រុម ហ៊ុនថៃ ថា កុំឱ្យកាប់ឈើតូចៗឱ្យសោះ កាប់យកតែអាធំៗបាន ហើយ កុំឱ្យកេ្មងជំនាន់ក្រោយចោទយើងថាបានកាប់ ឈើលក់ លក់ជាតិ ជាដើម។ នៅឆ្នាំ១៩៩៩ សែម និងប្រពន្ធកូនបានចុះពី ស្រុកសំឡូតមករស់នៅស្រុកវាល វែងវិញ ព្រោះសម្បូរដីច្រើន។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សយកទៅសម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា