Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PTI0077
PTI0077
ឈ្មោះ :
សាយ រឹម
Last Name :
Say Roem
Status :
Alive
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៣ឆ្នាំ។
ភូមិកំណើត/ទីលំនៅ :
??????ខេត្ដពោធិសាត់។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធា ខេត្ដកោះកុង។
តំបន់ DK 75-79 :
ភូមិភាគបស្ចឹម«៤០១» ខេត្ដកោះកុង។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
ថ្នាក់លើ :
ផូ។
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
ភីធីអាយ០០៧៧២០១១០៥២២ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិសាត់។ សំភាសន៍ដោយៈ សុខ វណ្ណះ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ សាយ រឹម អាយុ៥៣ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
សាយ រឹម ភេទប្រុស អាយុ៥៣ឆ្នាំ ក្រៅប្រវត្ដិរូប។ រឹម មានប្រពន្ធឈ្មោះ ឈួន ម៉ៅ មានកូនចំនួន៣នាក់ ស្រី២ប្រុស១ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្ដពោធិ៍ សាត់។ រឹម មានឪពុកឈ្មោះ ប្រាក់ ម្ដាយឈ្មោះ ពុច។ រឹម មានបងប្អូនចំនួន៧នាក់ មានស្រុកកំណើតនៅ ភូមិពាមរវា ឃុំត្រពាំងជូរ ស្រុកឧិរ៉ាល់ ខេត្ដកំពង់ស្ពឺ។ រឹម ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី១២ឪចាស់ឱ រៀន មិនទាន់បានមួយឆ្នាំផង ប្រទេសជាតិកើតមានសង្គ្រាម មានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ នៅឆ្នាំ១៩៧០។ ពេលឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៣ រឹម បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរ ក្រហម មុនដំបូងអង្គការបញ្ជូនទៅស្រុកឧិរ៉ាល់ នៅក្នុងតំបន់៣២ ភូមិភាគបស្ចឹម ធ្វើជានិរសានៅក្នុងមន្ទីរសិប្ប កម្មស្រុក កាលនោះគណៈតំបន់ ឈ្មោះ ប៉ាល់ ហើយតាសាន គាត់នៅខាងកងទ័ព។ នៅឆ្នាំ១៩៧៥ ពេលរបប ខែ្មរក្រហមឡើងកាន់អំណាច រឹម ត្រូវបានអង្គការផ្លាស់ឱ្យធ្វើការក្នុងកងចល័តស្រុកមានគ្នាប្រហែល១០០ទៅ ១៥០នាក់ ប្រធានកងចល័តឈ្មោះ ផូ។ រឹម ធ្វើការងារនៅក្នុងកងចល័តរ៉ែកដី លើកទំនប់ជីកប្រឡាយធ្វើស្រែ មិនមានអាហារគ្រប់គ្រាន់ទេ មានរបបវាល់ចែកគ្នា។ នៅឆ្នាំ១៩៧៧ រឹម បានដឹងថា មានមនុស្សមួយចំនួន បាត់ខ្លួននិងបានដឹងថា មានការសម្លាប់មនុស្សមែន។ នៅឆ្នាំ១៩៧៧ រឹម ត្រូវបានជ្រើសរើសចេញពីកងចល័ត ស្រុកឱ្យទៅធ្វើជា យោធាការពារព្រំដែន ខាងស្រុកស្រែអំបិល ខាងខេត្ដកោះកុង។ រឹម មានតួនាទីមួយទៀត សម្រាប់មើលប្រជាជននៅក្នុងខេត្ដកោះកុង ពេលនោះប្រជាជនបានសរសើរពួក រឹម ថា ពួកកូនៗមកពីណាចិត្ដ ល្អមេ្លះ ឱ្យប្រជាជនមានជីវភាពល្អជាងពួកកម្មាភិបាលមុនៗ។ រឹម បានទៅមើលម៉ាស៊ីនកិនស្រូវបានអង្កាច្រើន យកទៅឱ្យខាង កចល័តផងនិងប្រជាជនរស់នៅតាមសហករណ៍ផង។ នៅឆ្នាំ១៩៧៨ ជិតចូលដល់ឆ្នាំ១៩៧៩ ហើយ រឹម ត្រូវបានអង្គការបញ្ជូនមកខាងខេត្ដកំពង់ចាមវិញ ដើម្បីច្បាំងជាមួយប្រទេសវៀតណាម។ រឹម មិនទាន់បានធ្វើ សង្គ្រាមជាមួយកងទ័ពយួនផង ស្រាប់តែកងទ័ពយួនវាយចូលមក តែម្ដង ពេលនោះអង្គភាព រឹម បានរត់ត្រឡប់មកព្រំដែនថវៃិញ ពេលមកដល់ស្រុកឧិរ៉ាល់ ខេត្ដកំពង់ស្ពឺ មិនបានចូលស្រុកកំណើតទេ គឺរត់តាម អង្គភាពមកដល់ទល់ដែនថៃ និងបានចុះមកបង្កើតកង ទ័ពសារជាថ្មី ដើម្បីវាយជាមួយកងទ័ពរដ្ឋាភិបាលនិងកងទ័ព យួន នៅម្ដុំថ្មដា ជាប់ខេត្ដកោះកុងនិងខេត្ដពោធិ៍សាត់។ នៅឆ្នាំ១៩៨១ បានរត់ទៅដល់ស្រុកម៉ាឡៃ រួចហើយ ចុះមកថ្មដាវិញ មករស់ នៅក្នុងអង្គភាព ជាមួយអៀង ផាន ជាប្រធានកងពល ជាមួយឈ្មោះ រ៉ែន ដែលជាកូន ប្រសារតាម៉ុក។ នៅឆ្នាំ១៩៨៥ រឹម បានមក ធ្វើជាយោធានៅស្រុកសំឡូត អង្គការចាត់តាំងឱ្យកាន់ខាងឃ្លាំង សំភារៈ ដែលមានឈ្មោះ មាស មុត ជាប្រធានកងពល។ នៅឆ្នាំ១៩៩៣ មានខាងអង្គការសហប្រជាជាតិ ចូលមក ជួយដោះស្រាយបពា្ហាសង្គ្រាមស៊ីវិល តែខាងក្រុមខែ្មរក្រហម មិនបានចូលរួមក្នុងការបោះឆ្នោតទេ។ នៅឆ្នាំ១៩៩៨៩៩ ក្រុមខែ្មរក្រហមបានធ្វើសមាហរណ៍កម្មជាមួយរដ្ឋាភិបាល។
សកម្មភាពដែលបានឃើញ :
ដឹងថា នៅក្នុងសម័យខែ្មរក្រហម មានចាប់ខ្លួននិងចាប់យកទៅសម្លាប់ ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា