PROMOTING ACCOUNTABILITY
Touch Chhum
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
PTI0082
PTI0082
|
|
ឈ្មោះ :
|
ទូច ឈុំ
|
|
Last Name :
|
Touch Chhum
|
|
Status :
|
Alive
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៦១ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
??????
??????ខេត្ដពោធិសាត់។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1970????
១៩៧០????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល៥០២ ភ្នំពេញ។
|
|
តំបន់ DK 75-79 :
|
មជ្ឈឹម«១២»ភ្នំពេញ។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
យោធា
|
|
ថ្នាក់លើ :
|
ស៊ូ ម៉េត, តារវៃ, សឿង។
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
ភីធីអាយ០០៨២២០១១០៥២៣,ភូមិចម្ការជៃ្រត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ សំភាសន៍ដោយៈ ឡុង ដានី។ កំណត់ សម្គាល់ៈ ជួបជាមួយឈ្មោះ ទូច ឈុំ ភេទប្រុស អាយុ៦១ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
ទូច ឈុំ ភេទប្រុស អាយុ៦១ឆ្នាំ ក្រៅប្រវត្ដិរូប។ ឈុំ មានប្រពន្ធឈ្មោះ ថេន មានកូនចំនួន៨នាក់ស្រី៤ ប្រុស៤ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិចម្ការជៃ្រត្បូង ឃុំអន្ងង់រាប ស្រុកវាលវែង ខេត្ដពោធិ៍ សាត់។ ឈុំ មានឪពុក ឈ្មោះ សឿង ម្ដាយឈ្មោះ ឆាយ ប៊ូ។ ឈុំ មានបងប្អូន៧នាក់ ប្រុស៦ស្រី១ មាន ស្រុកកំណើតនៅភូមិទំនាប ឃុំអមលាំង ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ។ ឈុំ ធ្លាប់រៀនសូត្រនៅសាលាបឋម សិក្សា អមលាំងបានត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀននៅ ឆ្នាំ១៩៦៥ ដោយសារម្ដាយស្លាប់ចោលមកនៅផ្ទះជួយរក ស៊ីនិងធ្វើស្រែចម្ការមើលគោក្របីដើម្បីបានប្រាក់ចឹញ្ចឹមបងប្អូន។ នៅឆ្នាំ១៩៦៧ ឈុំ បានទៅបួសជាព្រះសង្ឃ បានមួយវស្សា ក៏សឹកមកវិញ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដច សីហនុ មានក្រុមចលនាខែ្មរ ក្រហមចូលមកក្នុងភូមិដើម្បីអូស ទាញកម្លាំងយុវជនឱ្យចូលបម្រើជាយោធា។ ឈុំ នៅឆ្នាំ១៩៧០ ក៏បានស្ម័គ្រ ចិត្ដចូលធ្វើជាកងឈ្លបអមលាំងមុនដំបូងមាន គ្នា១១នាក់។ នៅពាក់កណ្ដាលឆ្នាំ១៩៧០ ឈុំ ឡើងធ្វើជាយោធា ស្រុកហើយបានដឹកនាកម្លាំងយោធា៣០នាក់។ នៅឆ្នាំ១៩៧១ ឈុំ បានទៅធ្វើជាយោធាតំបន់៣២ មានគ្នា ប្រហែល ជា៣០០នាក់។ នៅឆ្នាំ១៩៧២ បានឡើងធ្វើជាយោធា ប្រចាំភូមិភាគ បស្ចឹមដឹកនាំកម្លាំងយោធាចូល សមរភូមិវាយជា មួយទាហានលន់ នល់ តាមផ្លូវជាលេខ៤ កាលនោះមិនវាយ ជាទ្រង់ទ្រាយធំទេ ជាសង្គ្រាម ឈ្លបនៅឡើយ។ នៅឆ្នាំ១៩៧៤ ឈុំ បានចូលទៅក្នុងកងពលទី១ ប្រធានកងពលឈ្មោះ ស៊ូ ម៉េត ឈ្មោះ សឿង ឈ្មោះ ប៉េង តារវៃ ដឹកនាំកម្លាំងវាយ ចូលទីក្រុងភ្នំពេញ។ ឈុំ មានតួនាទីជាប្រធានវរសេនាធំនៅ ក្នុងកងវរសេនាតូច១៣១ វរសេនាធំ៥២ មានមុខសញ្ញាវាយ ចូលទីក្រុងតាមភ្នំបាសិទ្ធ ចូលតាមព្រលានយន្ដ ហោះពោធិ៍ចិនតុង កាលហ្នឹងមានរបួស្លាប់ច្រើនទាំងសងខាង មិនខាងខាងខែ្មរក្រហម មិនថាខាងទាហានលន់ នល់ ទេ កាលជំនាន់ហ្នឹង។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច កងពលមួយចំនួនត្រូវ ផ្លាស់ផ្ដូកង ពលមួយចំនួន។ កាលនោះ ស៊ូ ម៉េត ជាប្រធានកង ពល៥០២ តាសឿង នៅកាន់ខាងសមុទ្រ។ ឈុំ នៅក្នុង កងពល៥០២ ដែលមានឈ្មោះ ស៊ូ ម៉េត ជាប្រធានកង ពលធ្វើការងារនៅពោធិ៍ចិនតុង។ បន្ទាប់មកទៀត យោធានៅ ក្នុងកងពល៥០២ ក៏ចុះធ្វើស្រែនៅម្ដុំជាយក្រុងនិងធ្វើនៅ តាំងក្រសាំង ធ្វើអង្គស្នួល ម្ដុំកប់ស្រូវជា ដើម។ ឈុំ ធ្លាប់ចូលប្រជុំនៅស្ដាតអូរឡាំពេជ្រ បានឃើញគណៈអចិៃន្រ្ដយ៍ ដូចជា នួន ជា ខៀវ សំផន សុន សេន ជាដើម។ នៅឆ្នាំ១៩៧៧ អង្គការបញ្ជូនទៅធ្វើព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង មាន ប្រធានកងពល ឈ្មោះ ស៊ូ ម៉េត ឈ្មោះ តារវៃ មានយោធា ខែ្មក្រហម កធ្វើព្រលានមនុស្សរាប់មុឺននាក់និងអ្នកបចេ្ចកទេសជា ជនជាតិចិន ហើយបានដឹងថា ព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង ធ្វើឡើងសម្រាប់ដាក់យន្ដហោះចម្បាំង។ នៅឆ្នាំ ១៩៧៨ អង្គការបញ្ជូនទៅឱ្យទៅសមរភូមិមុខវាយជាមួយកងទ័ព វៀតណាមតាមព្រំដែនខាងភូមិភាគបូព៌ាខាង ខេត្ដកំពង់ចាម ត្រង់ម្ដុំចម្ការកៅស៊ូជប់។ នៅឆ្នាំ១៩៧៩ កងទ័ព វៀតណាមបានវាយសម្រុកចូលមកដល់ធ្វើឱ្យ យោធាខែ្មរក្រហម បាក់ទ័ពស្លាប់រាប់ពាន់នាក់។ ឈុំ បានរត់ឆ្លងគ្រោះថ្នាក់ជាច្រើន មកដល់ស្រុកកំណើតហើយមិន ហ៊ានចូលភូមិក៏សុខចិត្ដរត់ជាមួយ អង្គភាពទ័ពរហូតមកដល់ព្រំដែនថៃ។ ឈុំ បានចូលធ្វើជាយោ ធាខែ្មរក្រហមបន្ដ ទៀតនៅជាមួយតាម៉ុក ខាងខេត្ដព្រះវិហារ នៅតំបន់១០០៣ វាយជាមួយកម្លាំងខាងរដ្ឋាភិបាល រហូតដល់ឆ្នាំ១៩ ៩៨៩៩ បានធ្វើសមាហរណ៍កម្មជាមួយ រដ្ឋាភិបាលក៏មករស់នៅទីនេះវិញ។ ឈុំ មិនដំណងទៅរស់នៅ ស្រុក កំណើតវិញទេ ព្រោះគ្មានដីស្រែចម្ការដូននៅទីនេះ។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”