Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PTI0087
PTI0087
ឈ្មោះ :
ជ័យ ខន
Last Name :
Chey Khan
Status :
Alive
ភេទ :
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៩ឆ្នាំ។
ភូមិកំណើត/ទីលំនៅ :
??????ខេត្ដពោធិសាត់។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធា មជ្ឈឹម។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
ប្រធានអនុសេនាធំ
ថ្នាក់លើ :
នី កន ,សុន សេន។
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
ភីធីអាយ០០៨៧២០១១០៥២៣,ភូមិចម្ការជៃ្រខាងត្បូង ឃុំអន្លង់វែង ស្រុកវាលវែង ខេត្តពោធិ៍សាត់។ សំភាសន៍ដោយៈ សោម ប៊ុនថន។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ជ័យ ខន ភេទប្រុស អាយុ៥៩ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
ជ័យ ខន ភេទប្រុស អាយុ៥៩ឆ្នាំ ក្រៅប្រវត្ដិរូប។ ខន សព្វថៃ្ងមានប្រពន្ធកូន ប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅ ភូមិចម្ការជៃ្រខាងត្បូង ឃុំអន្លង់រាប ស្រុកអន្លង់វែង ខេត្ដ ពោធិ៍សាត់។ ខន មានបងប្អូន១២នាក់ ស្លាប់ ក្នុងសង្គ្រាម៥ ឆ្នាំអស់ចំនួន៣នាក់និងក្រោយឆ្នាំ១៩៧៩ចំនួន៣នាក់ សព្វថៃ្ងនៅសល់៦នាក់ មានស្រុកកំណើត នៅភូមិពៃ្រវែង ឃុំក្រាំងនីវ៉ាយ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។ ខន ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី១២ឪចាស់ឱ ឈប់រៀនមក បួសជាព្រះសង្ឃបានមួយឆ្នាំ ទទួលកើតមានរដ្ឋប្រហារទម្លាក់សមេ្ដច សីហនុ ប្រទេសជាតិចាប់កើត មានសង្គ្រាម មានយន្ដហោះទម្លាក់ គ្រាប់បែកឪអាបេ៥២ឱ ទាំងយប់ទាំងថៃ្ង។ នៅឆ្នាំ១៩៧០ ខន បានស្ម័គ្រ ចិត្ដចូលបម្រើចលនាខែ្មរក្រហម មុនដំបូងអង្គការ ចាត់តាំងឱ្យធ្វើជាកងឈ្លបភូមិឃុំ។ នៅឆ្នាំ១៩៧១ អង្គការ បញ្ជូនឱ្យទៅធ្វើជាយោធាស្រុកភ្នំស្រួច តំបន់៣២ ភូមិភាគ បស្ចឹម។ កាលនោះមានក្រុមយុវជនជាច្រើនបានចូល ជាមួយ ចលនាខែ្មរក្រហម រួចហើយអង្គការចាត់តាំងឱ្យរៀនសូត្រក្បួន យោធាចប់បញ្ជូនទៅសមរភូមិវាយជាមួយ ទាហានលន់ នល់ តាមផ្លូវជាតិលេខ៤។ នៅឆ្នាំ១៩៧២ ខន បានឡើងជាបក្សជន និងមានតួនាទីជាប្រធានអនុ សេនាធំ ហើយបែកចែកជាវរសេតូច ជាច្រើនមិនទាន់មានកងពលទេ។ ខន បានដឹកនាំកម្លាំងយោធាខែ្មរ ក្រហម តាមផ្លូវជាតិលេខ៤ ចាប់ពីថ្នល់ទទឹងខាងកើតថ្នល់និងមុខ ព្រួញភ្នំស្រួលវាយជាមួយទាហានលន់ នល់។ សង្គ្រាម បានផ្ទុះ ឡើងធ្វើឱ្យកងទ័ពខែ្មរទាំងសងស្លាប់ច្រើនដូចគ្នា តែកម្លាំង ខាងខែ្មរក្រហមចេះតែមានទឹកចិត្ដនិងវាយដណ្ដើម បន្ទាយលន់ នល់ បានជាបន្ដបន្ទាប់។ កាលនោះគណៈតំបន់៣២ មានឈ្មោះ តាប៉ាវ តាកន តាសែ។ នៅថៃ្ង ទី១៧មេសា ឆ្នាំ១៩៧៥ ខន និងកម្លាំង យោធានៅក្នុងវរសេនាធំមួយចំនួនមិនបានឡើងដល់ទីក្រុងភ្នំពេញទាំង អស់ទេ គឺវរសេនាធំខ្លះចាំវាយចូលទីប្រជុំនៅតាមខេត្ដ ព្រោះក្នុងខេត្ដនីមួយៗ អង្គការក៏មិនឱ្យប្រជាជនរស់នៅ ដែរ ឱ្យជម្លៀសប្រជាជនទៅរស់នៅតាមជនបទស្រុកស្រែចម្ការទាំងអស់។ ក្រោយឆ្នាំ១៩៧៥ អង្គភាព ខន មិនឋិតនៅក្រោមការគ្រប់គ្រង របស់ភូមិភាគបស្ចឹមទេ គឺនៅក្រោមការគ្រប់គ្រងរបស់មជ្ឈិម នៅក្រោមសេនា ធិការ។ ក្រោយឆ្នាំ១៩៧៥ ខន នៅតែមាន តំណែងជាប្រធានអនុសេនាធំដដែល ដឹកនាំកម្លាំងយោធាការពារ ខេត្ដកំពង់ស្ពឺ កំពង់ឆ្នាំង គីរីរម្យ ចំបក់ មានបីវរសេនាធំ។ នៅឆ្នាំ១៩៧៧៧៨ មានកម្មាភិបាលខែ្មរក្រហម មួយចំនួន ត្រូវបានអង្គការចាប់ខ្លួនយកទៅបាត់អស់ជាច្រើននាក់។ នៅក្នុងសម័យខែ្មរក្រហមក៏មានភ្ញៀវជាជន ជាតិកូរ៉េខាង ជើងនិងជនជាតិចិន ចូលមកលេងស្រុកយើងដែរ តែភាគច្រើនមក តែប្រទេសកុម្មុយនីស្ដ។ នៅឆ្នាំ ១៩៧៩ ខន នៅជាប្រធាន អនុសេនាធំដឹកនាំកម្លាំងយោធាជិត១០០០នាក់ ប្រឆាំងជាមួយកងទ័ពវៀតណាម ហើយបានដោះខ្លួនទៅដល់ ព្រំដែនថៃ បង្កើតបានជាកម្លាំងចលនាតស៊ូខែ្មរក្រហមជាបន្ដទៀត មានមេៗដូចជា តាម៉ុក សុន សេន ប៉ុល ពត នួន ជា ខៀវ សំផន អៀង សារី បន្ដរស់នៅក្នុងពៃ្រជាយដែនខែ្មរថៃ បន្ដធ្វើ សង្គ្រាមប្រឆាំងជាមួយរដ្ឋាភិបាលនិងវត្ដមានកងទ័ពវៀតណាម រហូតកើតមានសមាហរណ៍កម្មនៅឆ្នាំ១៩៩៨៩៩ បានប្រទេសជាតិមានសន្ដិភាព។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្ស។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា