PROMOTING ACCOUNTABILITY
Chap Put
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
PTI0090
PTI0090
|
|
ឈ្មោះ :
|
ចាប ពុត
|
|
Last Name :
|
Chap Put
|
|
Status :
|
Alive
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៥៨ឆ្នាំ។
|
|
ភូមិកំណើត/ទីលំនៅ :
|
១៥០១០៣០២ ខេត្ដពោធិសាត់,ស្រុកបានកាន,ឃុំខ្នារទទឹង,ភូ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពក្រសួងពាណិជ្ជកម្ម តំបន់២ ខេត្ដពោធិសាត់។
|
|
តំបន់ DK 75-79 :
|
ភូមិភាគពាយ័ព្យ«៥៦០» តំបន់២។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
កម្មករ
|
|
ថ្នាក់លើ :
|
ឈ្មោះ អឿន ឈ្មោះ យ៉េន ឈ្មោះ សារុន។
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
ភីធីអាយ០០៩០២០១៥០៩០៥,ភូមិកោះស្វាយ ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិសាត់។ សំភាសន៍ដោយៈ ឡុង ដានី។ កំណត់ សម្គាល់ៈ ជួបជាមួយឈ្មោះ ចាប់ ពុត ភេទប្រុស អាយុ៥៨ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
ចាប ពុត ភេទប្រុស អាយុ៥៨ឆ្នាំ ក្រៅប្រវត្ដិរូប។ ពុត មាន ប្រពន្ធឈ្មោះ សារុន មានកូនចំនួន៨នាក់ សព្វ ថៃ្ងប្រកបមុខរបរធ្វើ ស្រែចម្ការ រស់នៅភូមិកោះស្វាយ ឃុំខ្នារទទឹង ស្រុកបាកាន ខេត្ដពោធិសាត់។ ពុត មាន ឪពុកឈ្មោះ ប្រាក់ ចាប ម្ដាយឈ្មោះ សឹម ស៊ឹម។ ពុត មានបងប្អូនចំនួន៦នាក់ប្រុស១ស្រី៤ មានស្រុក កំណើតនៅភូមិកោះស្វាយ ឃុំតាឡូ ស្រុកបាកាន ខេត្ដ ពោធិសាត់។ ពុត ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី៧ ឪចាស់ឱ ពេលឈប់រៀនមកបួសរៀនជាព្រះសង្ឃនៅវត្ដស្រោង រហូតដល់ឆ្នាំ១៩៧២ សឹកមកវិញដោយសារ ប្រទេសជាតិ កើតមានសង្គ្រាមរវាងក្រុមចលនាខែ្មរក្រហមនិងរដ្ឋាភិបាលលោកលន់ នល់។ នៅឆ្នាំ១៩៧៣ ពុត បានរស់នៅក្នុងតំបន់រំដោះ ហើយបានចូលធ្វើការងារនៅមន្ទីរសេដ្ឋកិច្ចយោធាស្រុក។ នៅឆ្នាំ១៩៧៥ ពេលរបប ខែ្មរក្រហមឡើងកាន់អំណាច អង្គការចាត់តាំងឱ្យធ្វើការងារខាងនេសាទត្រី នៅក្នុងតំបន់២ ភូមិភាគពាយ័ព្យ ខេត្ដពោធិសាត់។ ក្រៅពីនេសាទត្រី អង្គការបានប្រើឱ្យចុះធ្វើស្រែនៅត្រពាំងជង ក្នុងអង្គភាព យោធាតំបន់មាន ឈ្មោះ ខាន ឈ្មោះ សំអឿន ឈ្មោះ អ៊ីន ជាប្រធាន ក្រោយមកទៀតបងអ៊ីន ត្រូវខែ្មរក្រហមដូចគ្នាបាញ់ ទម្លាក់ពីលើផ្ទះថ្មក្នុងខេត្ដពោធិសាត់ អ្នកបាញ់មកពីភូមិភាគ ពាយ័ព្យដូចគ្នាតែដឹកនាំដោយកងទ័ពបស្ចឹមមកពីខេត្ដ កំពង់ឆ្នាំង។ នៅឆ្នាំ១៩៧៦ ពុត ត្រូវបានអង្គការចាត់តាំងឱ្យមកខាង ក្រសួងពាណិជ្ជកម្មតំបន់ជាអ្នកបើកបររថ យន្ដ ដែលមានឈ្មោះ យ៉េន ជាប្រធាន។ ពុត ជាអ្នកបើកបររថយន្ដនៅក្នុងក្រសួង
ពាណិជ្ជកម្មសម្រាប់ដឹក ស្បៀងដូចជាស្រូវអង្ការ អំបិលប្រហុក ត្រីសាច់ បនែ្លសម្រាប់យកមកផ្គត់ផ្គង់យោធានិងកម្មករ នៅក្នុងតំបន់ក្នុងទី រួមខេត្ដពោធិសាត់ មានឈ្មោះរ៉ែន ជាគណៈតំបន់ ឈ្មោះ ខាន។ នៅឆ្នាំ១៩៧៧ គណៈតំបន់ឈ្មោះ ខាន ឈ្មោះ អឿន អង្គការចាប់ខ្លួនយកទៅបាត់អស់ហើយបន្ទាប់ មកទៀតចាប់តាកឺ ចាប់រស់ ញឹម ជាគណៈភូមិភាគ ពាយ័ព្យ កាលនោះចាប់ច្រើនណាស់រាប់មិនអស់ទេ។ នៅក្នុងឆ្នាំ១៩៧៨ មានឈ្មោះ សារុន មកពីភូមិភាគ បស្ចឹមមកគ្រប់គ្រងទីនេះវិញ និងមានគណៈតំបន់ថ្មីជានារីឈ្មោះ យ៉ាន។ ពុត ជាកម្មករបើកឡាន ដូចនេះមិន សូវមានគ្រោះថ្នាក់ទេ គ្រោះថ្នាក់តែមេៗទេ។ កាលនោះប្រជាជនក៏ស្លាប់ច្រើនបងប្អូនខែ្មរកម្ពុជាក្រោមក៏ស្លាប់ ច្រើនដូចគ្នា។ នៅឆ្នាំ១៩៧៩ ពុត បានរត់ចូលពៃ្រជាមួយ ក្រុមខែ្មរក្រហមរហូតដល់ឆ្នាំ១៩៨០ បានវិល ត្រឡប់មកស្រុក កំណើតវិញ។ |
|
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សយកទៅសម្លាប់ចោល។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”