Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0011
Name :
ឈ្មោះ :
ជា ទូច
Last Name :
នាមត្រកូល :
Chea Touch
Status :
ស្ថានភាព :
Alive
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយ៥៦ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពពេទ្យ ខេត្ដបាត់ដំបង។
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគពាយ័ព្យ«៥៦០» ខេត្ដបាត់ដំបង។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
ពេទ្យ
Superiors :
ថ្នាក់លើ :
តាម៉ុក
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០១១២០១១០៨២៤,ភូមិទំនប់លើ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ ផាត កុសល។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ជា ទូច ភេទប្រុស អាយុ៥៦ឆ្នាំ ក្រៅប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ជា ទូច ភេទប្រុស អាយុ៥៦ឆ្នាំ ក្រៅប្រវត្ដិរូប។ ទូច មានប្រពន្ធ កូនប្រកបមុខរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់ នៅភូមិទំនប់លើ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ទូច មានស្រុកកំណើតនៅភូមិក្បាលអូរ ឃុំជាងទង ស្រុកត្រាំកក់ ខេត្ដតាកែវ។ ទូច ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀននៅពេល កើតមានរដ្ឋប្រហារឆ្នាំ១៩៧០ ឈប់រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយវិញ។ នៅឆ្នាំ១៩៧១ មានយន្ដ ហោះទម្លាក់គ្រាប់បែកមកពីសំណាក់ទាហានល់ នល់ ដែលមានជួយគាំទ្រពីសហរដ្ឋអាមេរិច នៅក្នុងភូមិក្បាលអូរ មានគ្រាប់បែកទម្លាក់ធ្វើឱ្យប្រជាជនមានគ្រោះថ្នាក់និងបាត់បង់ផ្ទះសំបែង។ មានយន្ដហោះមកគ្រាប់ផង ទម្លាក់ ធុងសាំងផង ធ្វើឱ្យឆេះផ្ទះប្រជាជន។ នៅឆ្នាំ១៩៧៤ ទូច បានស្ម័គ្រចិត្ដចូល បម្រើចលនាខែ្មរក្រហម ចូលដំបូង ធ្វើជាពេទ្យឃុំ ជួយព្យាបាល ប្រជាជននិងយោធាខែ្មរក្រហម។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់ អំណាច អង្គការចាត់តាំងឱ្យមកធ្វើ ការងារពេទ្យនៅស្រុកត្រាំកក់ តំបន់១៣ ភូមិភាគនិរតី ប្រធានភូមិភាគឈ្មោះ តាម៉ុក។ នៅឆ្នាំ១៩៧៨ តាម៉ុក បានបញ្ជូនមកធ្វើការងារពេទ្យនៅភូមិភាគពាយ័ព្យ ខេត្ដបាត់ដំបង។ នៅឆ្នាំ ១៩៧៩ ពេលកងទ័ពវៀតណាមវាយចូលមកដល់ ទូច និងកម្មាភិបាលខែ្មរក្រហមជាច្រើនទៀតបានរត់ចូលពៃ្រ ទៅដល់ព្រំដែនថៃ និងបន្ដចូលទៅក្នុងទឹកដីថៃ។ នៅឆ្នាំ១៩៨០ ទូច បានរៀបការប្រពន្ធមានទាំងអស់១៥គូរ តែអត់មានការ ចាប់បង្ខំទេ យើងស្រឡាញ់គ្នា តែគ្មានលោកសង្ឃគ្មានឪពុកម្ដាយ មានចាស់ៗនៅក្នុងភូមិចូលរួម និងមានកម្មាភិបាលខែ្មរក្រហម ចូលរួមដែរ។ នៅឆ្នាំ១៩៨២ ទូច បានមករស់នៅលើភ្នំដងរែក រស់នៅក្រោម ការគ្រប់គ្រងរបស់តាម៉ុក។ ទូច បានចូលសមរភូមិ ប្រឆាំងនិងវត្ដមានកងទ័ពវៀតណាមនិងកម្លាំងរដ្ឋាភិបាល ភ្នំពេញ។ កម្លាំងខែ្មរក្រហមនៅពេលធ្វើសង្គ្រាមប្រឆាំងជាមួយរដ្ឋាភិបាលភ្នំពេញ បានជំនួយពីប្រទេសចិន។ នៅឆ្នាំ១៩៩៨៩៩ ទើបតំបន់ខែ្មរក្រហមចុងក្រោយធ្វើសមាហរណ៍កម្មជាមួយរដ្ឋាភិបាល ទើបប្រជាជននិង កម្លាំងយោធាខែ្មរក្រហម សព្វថៃ្ងនេះរស់នៅបានសុខសប្បាយប្រកបធ្វើស្រែចម្ការរកស៊ីរៀងៗខ្លួន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា