Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0012
OMI0012
ឈ្មោះ :
សោម ចាន់
Last Name :
Saom Chhann
Status :
Alive
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៦១ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៨០១។
តំបន់ DK 75-79 :
ភូមិភាគឥសាន ខេត្ដរតនគិរី។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
ថ្នាក់លើ :
សូរ សារឿន។
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០១២២០១១០៨២៤,ភូមិទំនប់លើ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ ផាត កុសល។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ សោម ចាន់ ភេទប្រុស អាយុ៦១ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
សោម ចាន់ ភេទប្រុស អាយុ៦១ឆ្នាំ ក្រៅប្រវត្ដិរូប។ ចាន់ មានប្រពន្ធកូនប្រកបមុខរបរធ្វើស្រែចម្ការ សព្វ ថៃ្ងរស់នៅ ភូមិទំនប់លើ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ចាន់ មានស្រុកកំណើតនៅភូមិ តាម៉ូង ឃុំពៃ្រផេ្ដៅ ស្រុកពៃ្រ កប្បាស ខេត្ដតាកែវ។ ចាន់ ធ្លាប់រៀនសូត្រនៅសាលាបឋម សិក្សាក្នុងភូមិ នៅ ពេលមានអាយុ១៦ឆ្នាំ ឈប់រៀនមកវិញ ដោយសារឪពុកម្ដាយមានជីវភាពខ្វះខាត។ នៅឆ្នាំ១៩៧០ កើត មានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម មានបាតុកម្មប្រឆាំងនិងរបបលោកលន់ នល់។ នៅឆ្នាំ១៩៧០ ឃើញមានទាហានយួនខាងជើងចូលមកចូលមកជួយខាងយោធាខែ្មរក្រហមហើយឃើញ មានទាហានយួនធៀវគីមកជួយខាងទាហានលន់ នល់។ នៅពេលនោះក៏មានយន្ដហោះទម្លាក់គ្រាប់បែកពីសំណាក់ ទាហានលន់ នល់ ធ្វើឱ្យប្រជាជនរងគ្រោះថ្នាក់ជាបន្ដបន្ទាប់។ ចាន់ កាលនោះនៅកេ្មងដែរ ហើយមិនមានការ ភ័យខ្លាចអីទេ នៅពេលបានឮគ្រាប់កាំភ្លើងវាងគ្នារវាងកម្លាំងយោធាខែ្មរក្រហមនិងទាហានលន់ នល់ ហើយថែម ទាំងទៅប្រមូលសាកសពនៅក្នុងសមរភូមិថែមទៀត។ នៅឆ្នាំ១៩៧២ ចាន់ បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរ ក្រហម តាមការអំពាវនាវរបស់សមេ្ដចសីហនុ ឱ្យកូនចៅចូលពៃ្រម៉ាគីដើម្បីរំដោះជាតិ។ ចាន់ ខិតខំតស៊ូកន្លង មកវាយជាមួយទាហានលន់ នល់ មិនស្រណោះស្ដាយអាយុជីវិត មិននឹកស្មានថា ចុងក្រោយរបបខែ្មរក្រហម ឡើងកាន់អំណាចនៅឆ្នាំ១៩៧៥ ស្រាប់តែមានលោកប៉ុល ពត លោក នួន ជា លោក ខៀវ សំផន លោក អៀង សារីទៅវិញ។ ចាន់ បានមកស្នាក់នៅទីក្រុងភ្នំពេញបានមួយរយៈពេលខ្លីទេ នៅខែ១១ឆ្នាំ១៩៧៥ អង្គ ការបានបញ្ជូនយោធាខែ្មរក្រហមមួយចំនួនរួមទាំងឈ្មោះ ចាន់ ផង អង្គការចាត់តាំងឱ្យទៅការពារព្រំដែនខាង ខេត្ដរតនគិរី នៅក្នុងកងពល៨០១ ប្រធានកងពលឈ្មោះ សូរ សារឿន។ នៅឆ្នាំ១៩៧៧ ប្រទេសយើងមាន ជមេ្លាះជាមួយប្រទេសវៀតណាម ពេលនោះយោធាខែ្មរក្រហមនៅក្នុងកងពល៨០១ បានវាយចូលដល់ទឹកដី វៀតណាមបានយ៉ាងជ្រៅ តែក្រោយមកត្រូវកម្លាំងវៀតណាមរុញច្រានមកវិញ។ នៅឆ្នាំ១៩៧៩ កម្លាំង យោធាខាងខេត្ដរតនគិរីនៅទប់ទល់បាន ដោយឡែកយោធាខាងភូមិភាគបូព៌ាត្រូវចាញ់សង្គ្រាមវៀតណាមមុខ ធ្វើឱ្យយោធានៅខាងខេត្ដរតនគិរី ចាញ់សង្គ្រាមវៀតណាម រត់ចូលពៃ្រដែរ។ នៅពេលធ្វើសង្គ្រាម ចាន់ មាន ឋានៈជាប្រធានអនុសេនាតូចដឹកនាំកម្លាំងយោធាខែ្មរក្រហមប្រឆាំងនិងកងទ័ពវៀតណាម។ នៅឆ្នាំ១៩៨០ ចាន់ បានឡើងមកដល់កំពូលភ្នំដងរែកនិងចេញចូលទឹកដីថៃ នៅក្រោមបញ្ជារបស់តាម៉ុក។ ក្រោយឆ្នាំ១៩៧៩ សង្គ្រាម បានចាប់ផេ្ដីមម្ដងទៀតប្រឆាំងជាមួយវត្ដមានកងទ័ពវៀតណាមឈ្លានពាននិងកម្លាំងរដ្ឋាភិបាលភ្នំពេញ។ នៅឆ្នាំ១៩៩១ តាម៉ុក បានកោះហៅយោធាដែលចុះមកតស៊ូនៅតាមបណ្ដាលខេត្ដឱ្យឡើងមកលើភ្នំដងរែកក្នុង ស្រុកអន្លង់វែងវិញ។ នៅឆ្នាំ១៩៩៣ មានការបោះឆ្នោះរៀបចំដោយអង្គការសហប្រជាជាតិ កម្លាំងខែ្មរ ក្រហមមិនបានចូលរួមបោះឆ្នោតទេ ដូចនេះសង្គ្រាមនៅតែកើតមានឡើងជាបន្ដបន្ទាប់។ នៅក្នុងឆ្នាំ១៩៩៣ ហ្នឹងដែរ ចាន់ ជាន់មីនដាច់ជើង ត្រូវបានអង្គការចាត់តាំងឱ្យនៅសមរភូមិក្រោយនិងក្លាយជាអង្គរក្សរបស់តាម៉ុក ថែមទៀត។ នៅឆ្នាំ១៩៩៨៩៩ មានសហរណ៍កម្ម ទើបប្រទេសជាតិមានសុខសន្ដិភាព។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា