PROMOTING ACCOUNTABILITY
Khiev Kuon
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0014
|
|
Name :
ឈ្មោះ :
|
ខៀវ គួន
|
|
Last Name :
នាមត្រកូល :
|
Khiev Kuon
|
|
Status :
ស្ថានភាព :
|
Alive
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៦៣ឆ្នាំ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1974????
១៩៧៤????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធា
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
តំបន់ស្វ័យយត ខេត្ដសៀមរាប។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
តារ៉ុង
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០០១៤២០១២០៦២៦ ភូមិអូរគគីរក្រោម ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ ហ៊ិន សុធានី។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ខៀវ គួន ភេទប្រុស អាយុ៦៣ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ខៀវ គួន ភេទប្រុស អាយុ៦៣ឆ្នាំ ក្រៅប្រវត្ដិរូប។ គួន មានប្រពន្ធឈ្មោះ រី មានកូនចំនួន៦នាក់ សព្វថៃ្ង ប្រកបមុខរបរ ធ្វើស្រែចម្ការ រស់នៅភូមិអូរគគីរក្រោម ឃុំលំទង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ គួន មានឪពុកឈ្មោះ ខៀវ កើត ម្ដាយឈ្មោះ សឿម មានបងប្អូន៣នាក់ស្រី១ប្រុស២ មានស្រុកកំណើតនៅភូមិ ឈូក ឃុំត្រីញ័រ ស្រុកពួក ខេត្ដសៀមរាប។ គួន មិនបានរៀនសូត្រ តាមសាលាទេ តែធ្លាប់បួសជាព្រះសង្ឃ បានចំនួនពីរវស្សា។ ពេលសឹកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ ប្រទេសជាតិកើតមាន សង្គ្រាម។ នៅឆ្នាំ១៩៧៤ បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរ ក្រហម តាមរយៈបងថៃ្ល ចូលមុនដំបូងអង្គការចាត់តាំងឱ្យធ្វើជា កងឈ្លបដើម្បីការពារភូមិឃុំកុំឱ្យខាងទាហានលន់ នល់ ចូលមក ដល់ភូមិ។ បន្ទាប់មកទៀត អង្គការបានបញ្ជូនឱ្យទៅសមរភូមិមុខ វាយជាមួយទាហានលន់ នល់ ពេលចូល ទៅដល់សមរភូមិមុខឃើញ មានយោធាខែ្មរក្រហមនិងទាហានលន់ នល់ របួសនិងស្លាប់ជាបន្ដ បន្ទាប់ភ័យខ្លាចជា រៀងរាល់ថៃ្ង តែមិនដឹងជារត់ទៅខាងណា។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការ ចាត់តាំងឱ្យនៅការពារប្រាសាទអង្គរវត្ដ ឈរជើងនៅមុខអង្គរធំ។ នៅឆ្នាំ១៩៧៦ អង្គការបញ្ជូនទៅធ្វើស្រែនៅ ស្រុកក្រឡាញ់ ហើយមានតួនាទីជាយោធាដដែល។ បន្ទាប់មកទៀត អង្គការបញ្ជូនទៅការពារព្រំដែនថៃ នៅខាង ស្រុកចុងកាល ស្រុកសំរោង ចល័តតាមក្រវ៉ាត់ព្រំដែន។ នៅឆ្នាំ១៩៧៧ គណៈស្រុក ឈ្មោះតារ៉ុង អង្គការចាប់ ខ្លួនយកទៅបាត់ រួមទាំងកម្មាភិបាល ខែ្មរក្រហមជាច្រើននាក់ផេ្សងទៀត។ នៅឆ្នាំ១៩៧៩ ពេលចាញ់សង្គ្រាម វៀតណាម គួន បានរត់ចូលពៃ្រជាមួយ កម្មាភិបាលយោធាជាច្រើនរយនាក់ ឡើងទៅព្រំដែនថនៃិង នៅលើភ្នំ ដងរែក ខាងស្រុកអន្លង់វែង បន្ទាប់មកបានឃើញតាម៉ុក នុងមេដឹកនាំខែ្មរក្រហមជាច្រើនទៀត ដូចជាលោក សុន សេន លោក កែ ពក ប្រមូលកម្លាំងយោធាខែ្មរក្រហមឡើងវិញ វាយប្រឆាំង ជាមួយវត្ដមានកងទ័ពវៀត ណាមនិងកម្លាំងទាហានរដ្ឋាភិបាល ភ្នំពេញ ជាបន្ដទៀតដោយសារកម្លាំងខែ្មរក្រហមមាន ជំនួយពីប្រទេសចិន។ នៅឆ្នាំ១៩៨៨៩៩ បានកម្លាំងខែ្មរក្រហមធ្វើសមាហរណ៍កម្មជាមួយរដ្ឋាភិបាលភ្នំពេញ ទើបសព្វថៃ្ងនេះប្រជា ជនរស់នៅសុខសប្បាយលែងមានសង្គ្រាម។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សយកទៅបាត់ៗ
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”