Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0016
Name :
ឈ្មោះ :
សំ ភីន
Last Name :
នាមត្រកូល :
Sam Phin
Status :
ស្ថានភាព :
Alive
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៦ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល១៦៤ កំពង់សោម។
DK Zone 75-79 :
តំបន់ DK 75-79 :
កំពង់សោម
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
មាស មុត
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០១៦២០១២០២១៤ ភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ ឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ សំ ភីន ភេទប្រុស អាយុ៥៦ឆ្នាំ ក្រៅប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
សំ ភីន ភេទប្រុស អាយុ៥៦ឆ្នាំ ក្រៅប្រវត្ដិរូប។ ភីន មានប្រពន្ធឈ្មោះ ណន មានកូនចំនួន៣នាក់ សព្វថៃ្ង ប្រកបមុខ របរធ្វើស្រែចម្ការ រស់នៅភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ភីន មានឪពុកឈ្មោះ ខាន់ ម្ដាយឈ្មោះ មុត មានបងប្អូន៥នាក់ស្រី៣ប្រុស២ មានស្រុក កំណើតនៅភូមិត្រឡាច ឃុំត្រឡាច ស្រុកទ្រាំង ខេត្ដតាកែវ។ ភីន ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី១០ឪចាស់ឱ នៅសាលាបឋមសិក្សា វត្ដត្រឡាច ខេត្ដកំពង់ឆ្នាំង។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋ ប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមាន សង្គ្រាម សមេ្ដចសីហនុ គង់នៅប្រទេសចិន ហើយសមេ្ដចបានប្រកាសតាម វិទ្យុឱ្យកូនចៅចូលពៃ្រម៉ាគី ដើម្បី រំដោះជាតិ។ នៅឆ្នាំ១៩៧១ បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម ស្ដាប់តាមការ អំពាវនាវរបស់សមេ្ដច សីហនុ កាលនោះមានទាហានយួនយៀកកុង មកជួយខាងកម្លាំងចលនាខែ្មរក្រហមដែរ រហូតដល់ឆ្នាំ១៩៧៣ កម្លាំងទាហានយួនដកត្រឡប់ទៅស្រុកវិញ ដោយសារ កម្លាំងយោធាខែ្មរក្រហម មានកម្លាំងគ្រប់គ្រាន់វាយ ប្រឆាំងនិងរបបលោកលន់ នល់។ កាលនោះខាងទាហានលន់ នល់ មានទាំងយន្ដហោះមកទម្លាក់គ្រាប់បែកក្នុង ពៃ្រនិងក្បែរៗភូមិធ្វើឱ្យ ប្រជាជននិងកម្លាំងចលនាខែ្មរក្រហមរងគ្រោះថ្នាក់។ ភីន នៅតស៊ូនៅក្នុងតំបន់១៣ ភូមិ ភាគនិរតី ចូលសមរភូមិវាយ ជាមួយទាហានលន់ នល់ ចល័តគ្រប់កនែ្លងទៅដល់ខេត្ដ កំពតតំបន់៣៥ ជាដើម។ នៅឆ្នាំ១៩៧៤ ភីន ត្រូវរបួសនៅពេលឡើងសមរភូមិវាយជាមួយទាហានលន់ នល់ ត្រូវដេកសម្រាកព្យាបាល នៅមន្ទីរពេទ្យយោធារោងចក្រីទីងនៅ ខេត្ដកំពត។ ភីន មិនបានវាយចូលរំដោះទីក្រុងភ្នំពេញ ហើយក៏មិនបាន ឃើញសកម្មភាពក្នុងការជម្លៀសដែរ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច ភីន ជាមុខ របួស អង្គការបញ្ជូនទៅក្រុងកំពង់សោម នៅក្នុងកងពល១៦៤ ប្រធានកងពលឈ្មោះ មាស មុត។ ភីន ជា អ្នកពិការអង្គការ ចាត់តាំងឱ្យមើលការខុសត្រូវសំភារនិងស្បៀងអាហារ នៅខាងសេដ្ឋកិច្ចប្រធានឈ្មោះ តាក្រិន តាឡូញ។ ភីន បានដឹងថា នៅក្នុងកងពល១៦៤ មាននាវាប្រឆាំងមីនជាច្រើនគ្រៀងសល់ ពីជំនាន់លោកលន់ នល់ រហូតដល់ឆ្នាំ១៩៧៧ មាននាវាចម្បាំង របស់ប្រទេសចិនជាច្រើនគ្រៀងបនែ្ថមទៀត។ នៅឆ្នាំ១៩៧៩ ភីន មិនបានរត់ត្រឡប់មករលស្រុកកំណើតវិញទេ គឺរត់ចូលពៃ្រជាមួយ កម្មាភិបាលខែ្មរក្រហមដូចគ្នាបន្ដទៀត។ ភីន បានចូលពៃ្រជួបការ លំបាកខ្លាំងណាស់ ទំរាំមកដល់ព្រំដែនថៃ និងរស់នៅជំរំមួយ រយៈក៏បានស្ម័គ្រចិត្ដចូល បម្រើចលនាខែ្មរក្រហម មករស់នៅជា មួយតាម៉ុក នៅខាងស្រុកអន្លង់វែង រស់នៅលើភ្នំដងរែក។ សង្គ្រាមបាន បន្ដវាយគ្នាជាមួយកងកម្លាំងទាហានវៀតណាម និងកម្លាំងរដ្ឋាភិបាល ធ្វើឱ្យកូនខែ្មរស្លាប់ជាបន្ដបន្ទាប់។ នៅឆ្នាំ ១៩៩៨ កម្លាំងចលនាខែ្មរក្រហមចុងក្រោយនៅតំបន់អន្លង់វែង បានធ្វើសមាហរណ៍កម្មជាមួយរដ្ឋាភិបាល ភ្នំពេញ បានធ្វើឱ្យប្រជាជនរស់នៅស្រុកអន្លង់វែង លែងភ័យព្រួយ រឿងសង្គ្រាម។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា