Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0022
OMI0022
ឈ្មោះ :
សុក បូ
Last Name :
Sok Bo
Status :
Alive
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥៦ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
ក្រសួងឧស្សាហ៍កម្ម ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កម្មករ
ថ្នាក់លើ :
ឈ្មោះ ខន
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០២២២០១១០៩០៩,ភូមិស្រះឈូក ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង។ សំភាសន៍ដោយៈ ផាត កុសល។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ សុក បូ ភេទប្រុស អាយុ៥៦ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
សុក បូ ភេទប្រុស អាយុ៥៦ឆ្នាំ ក្រៅប្រវត្ដិរូប។ បូ មានប្រពន្ធ មានកូនចំនួន២នាក់ ប្រកបមុខរបរធ្វើស្រែ ចម្ការ សព្វថៃ្ងរស់នៅ ភូមិស្រះឈូក ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ បូ មានបងប្អូន៧ នាក់ប្រុស៣ស្រី៤ មានស្រុកកំណើតនៅ ភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្ដកណ្ដាល។ បូ ធ្លាប់រៀន សូត្របានត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀនដោយសារកើតមាន រដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ នៅឆ្នាំ១៩៧០ ប្រទេសជាតិកើត មានសង្គ្រាម។ នៅពេលលោកសេនាប្រមុខលោកលន់ នល់ ឡើងកាន់អំណាច ហើយមាន ក្រុមចលនាខែ្មររំដោះជាតិនៅក្នុងពៃ្រ ពេលនោះហើយមានយន្ដហោះអាមេរិចកាំងមកទម្លាក់គ្រាប់បែកនៅក្នុង ពៃ្រនិងក្បែរៗភូមិធ្វើឱ្យប្រជាជនស៊ីវិលរងគ្រោះ។ នៅឆ្នាំ១៩៧៣ បូ បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរ ក្រហមដោយសារខឹងនិងទាហានលន់ នល់ ទម្លាក់គ្រាប់បែក ណាមួយសមេ្ដចសីហនុ ប្រកាសឱ្យកូនចៅចូលពៃ្រ ម៉ាគីដើម្បីរំដោះជាតិ។ បូ ចូលដំបូងនៅតាមមន្ទីរសិល្បៈភូមិភាគ និរតីដើរចេ្រÃៈងឃោសនាឱ្យប្រជាជនយល់ពីមា គ៌ាបដិវត្ដន៍។ បូ នៅក្នុងអង្គភាពសិល្បៈផងនិងធ្វើជានិរសាផង កាលនោះស្ពាយ កាំភ្លើងមិនទាន់ផុតពីដីស្រួលបួល ផង។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច បូ ត្រូវបានអង្គការបញ្ជូនមកភ្នំពេញ ធ្វើការងារ នៅក្នុងរោងចក្រកែវ ដែលមានកម្មកររាប់ពាន់នាក់។ នៅក្នុងឆ្នាំ១៩៧៦ បានឃើញលោកខៀវ សំផន មក ទស្សនៈកិច្ចនៅក្នុងរោងចក្រម្ដង មិនសូវជាមកញឹកញាប់ទេ។ នៅក្នុងសម័យខែ្មរក្រហម មានសិល្បៈសមែ្ដងឱ្យ មើលម្ដងម្កាលនិងមានឡានក្រុងដឹកមកលេង មុខវាំងដើម្បីអូតទឹកលេង។ នៅក្នុងឆ្នាំ១៩៧៧៧៨ បានដឹងថា មានកម្មាភិបាលខែ្មរក្រហមធំៗមួយចំនួនក្បត់ គេថា ជាសេអ៊ីអា កាសេបេ ជាដើម។ នៅឆ្នាំ១៩៧៩ បូ មិន បានរត់មករក ស្រុកកំណើតទេ រត់មកដល់ព្រំដែនថៃ រស់នៅក្នុងជុំរំបានមួយរយៈ គ្មានបំណងចេញទៅប្រទេស ក្រៅទេ សុខចិត្ដនៅធ្វើជាយោធា ខែ្មរក្រហមបន្ដទៀត ព្រោះថ្នាក់ដឹកនាំធំៗពន្យល់ថា យួនវាមាន បំណងលេបទឹក ដីខែ្មរយើង កាលនោះមានកំហឹងខឹងខ្លាំងជាង ជំនាន់លោកលន់ នល់ ទៀត ព្រោះថា កាលនោះអាមេរិចកាំងវា គ្រាន់តែយកអំណាចមកដាក់ពីលើទេ មិនដូចយួនទេ។ ក្រោយឆ្នាំ១៩៧៩ សង្គ្រាមបានកើតឡើងម្ដងទៀត ធ្វើឱ្យប្រជាជនស្លាប់បន្ដទៀត។ នៅឆ្នាំ១៩៨៥ កាលនោះសមេ្ដចសីហនុ យាងចូលមកសួរសុខទុក្ខកូនចៅនៅ តាមព្រំដែនថៃ ពេលនោះ បូ មានតួនាទីចុះការពារក្រែងមានទាហាន យួននិងទាហានរដ្ឋាភិបាលមកក្បែរក៏ដើរការ ពារកុំឱ្យសមេ្ដចសីហនុ មានគ្រោះថ្នាក់ ពេលនោះ បូ ដើរល្បាតក៏ជាន់ម៉ីនដាច់ជើងទាំង ពីរតែម្ដង។ បូ រស់នៅ ក្រោមការគ្រប់គ្រងរបស់តាម៉ុក ជាអ្នកទទួលខុសត្រូវប្រជាជននិងយោធានៅលើភ្នំដងរែក ក្នុងស្រុកអ្នលង់វែង។ នៅឆ្នាំ១៩៩៣ មានការបោះឆ្នោតមែន តែសង្គ្រាមមិនទាន់ចប់នៅឡើយទេ រហូតដល់ឆ្នាំ១៩៩៨ បានក្រុម ចលនាខែ្មរក្រហមធ្វើសមាហរន៍កម្មជាមួយរដ្ឋាភិបាល ទើបប្រជា ជនរស់នៅបានសុខសប្បាយ។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមមានមនុស្សបាត់ខ្លួន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា