PROMOTING ACCOUNTABILITY
Ke On
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0024
|
|
Name :
ឈ្មោះ :
|
កែ អុន
|
|
Last Name :
នាមត្រកូល :
|
Ke On
|
|
Status :
ស្ថានភាព :
|
Alive
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៥៣ឆ្នាំ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1974????
១៩៧៤????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធា ខេត្ដសៀមរាប។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
តំបន់ស្វ័យត«១០៦» ខេត្ដសៀមរាប។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០០២៤២០១១០៩៣០,ភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ ផាត កុសល។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ កែ អ៊ុន ភេទប្រុស អាយុ៥៣ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
កែ អ៊ុន ហៅ សេង ចូវ ភេទប្រុស អាយុ៥៣ឆ្នាំ ក្រៅប្រវត្ដិរូប។ អ៊ុន មានប្រពន្ធមានកូនប្រកបមុខរបរធ្វើ ស្រែចម្ការ សព្វថៃ្ង រស់នៅភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្ដឧត្ដរ មានជ័យ។ អ៊ុន មានបងប្អូន៩នាក់ ស្រី៤ប្រុស៥ មានស្រុក កំណើតនៅខាងអូរស្មាច់ជាប់ព្រំដែនថៃ។ អ៊ុន មិនបានរៀនសូត្រទេ ព្រោះឪពុកម្ដាយ ក្រ មានជីវភាពខ្វះខាតនៅផ្ទះជួយធ្វើស្រែ ចម្ការនិងឃ្វាគោ។ នៅឆ្នាំ១៩៧០ អាយុប្រហែលជា១៣ឆ្នាំ ដឹងថា ប្រទេសជាតិកើតមានសង្គ្រាម មានយន្ដហោះទម្លាក់គ្រាប់ មានក្រុមចលនាខែ្មរក្រហមចូលមកឃោសនាក្នុងភូមិ ឱ្យយុវជនុយុវនារីចូលពៃ្រដើម្បីរំដោះជាតិ។ នៅឆ្នាំ១៩៧៤ អ៊ុន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម អង្គការបញ្ជូនមក វាយជាមួយទាហានលន់ នល់ នៅសមរភូមិខេត្ដសៀមរាប។ ពេលធ្វើសង្គ្រាមឃើញមាន ទាហានលន់ នល់ និងយោធា ខែ្មរក្រហមស្លាប់និងរបួសជាច្រើន។ នៅខែមេសា ឆ្នាំ១៩៧៥ កម្លាំងយោធាខែ្មរ ក្រហមបានវាយចូលខេត្ដសៀមរាប ពេលនោះ អង្គការបានជម្លៀសប្រជាជនឱ្យចេញទីខេត្ដឱ្យទៅរស់នៅតាម ជនបទស្រុកស្រែចម្ការ។ នៅពេលខែ្មរក្រហមឡើងកាន់អំណាច អ៊ុន និងយោធារាប់រយរាប់ពាន់នាក់ផេ្សងទៀត ត្រូវអង្គការ ចាត់តាំងឱ្យចុះធ្វើស្រែដូចជាប្រជាជនដែរ។ អ៊ុន អង្គការឱ្យចុះ ធ្វើស្រែនិងយាមការពារប្រាសាទអង្គរ វត្ដ ពេលនោះឃើញមាន ភ្ញៀវចិន កូរេ មកទស្សនកិច្ចនៅអង្គរវត្ដយើងនេះ។ នៅឆ្នាំ១៩ ៧៧៧៨ កម្មាភិ បាលខែ្មរក្រហមមានឋានៈធំៗត្រូវផ្លាស់ផ្ដូថ្មី ហើយកម្មាភិបាលមកពីភូមិភាគនិរតីមកជំនួសវិញ។ អ៊ុន គ្មានឋានៈអីទេ នៅជំនាន់ខែ្មរក្រហម នៅជាយុវជនចាំការពារ ប្រាសាទអង្គរវត្ដ។ នៅឆ្នាំ១៩៧៩ ដឹងថា កងទ័ព វាយចូលមក ដល់ក៏រត់ចូលពៃ្រជាមួយកម្មាភិបាលផេ្សងទៀតដល់ព្រំដែនថៃ ហើយបន្ទាប់មកបានទៅរស់នៅលើ ភ្នំដងរែក ជាមួយតាម៉ុក តាសុន សេន ដឹកនាំយោធាខែ្មរក្រហមវាយប្រយុទ្ធជាមួយ កងទ័ពវៀតណាមនិងកងទ័ព រដ្ឋាភិបាលភ្នំពេញ។ កាលនោះ អ៊ុន នៅក្នុងកងពល៤១៧ ប្រធានកងពលឈ្មោះ កែ ពក ប្រធានកងពល ទាំងអស់នៅក្រោមបញ្ជាតាម៉ុក។ នៅឆ្នាំ១៩៩៦ អ៊ុន ជាម៉ីនដាច់ជើងក៏នៅសមរភូមិក្រោយរស់នៅស្រុកអន្លង់ វែង ក្រោមការគ្រប់គ្រងរបស់តាម៉ុក។ សង្គ្រាមបានធ្វើឱ្យប្រជាជននិង យោធាស្លាប់និងរបួសសេ្ទីរតែរាល់ថៃ្ង រហូតដល់ឆ្នាំ១៩៩៨ បានកម្លាំងខែ្មរក្រហមនៅតំបន់អន្លង់វែង ធ្វើឱ្យប្រជាជន រស់នៅបានសុខសប្បាយមកដល់ ពេលនេះ មានដីស្រែចម្ការ រៀងៗខ្លួន។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”