Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0026
Name :
ឈ្មោះ :
ឈឹម រស់
Last Name :
នាមត្រកូល :
Chhim Ros
Status :
ស្ថានភាព :
Alive
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
កើតឆ្នាំ១៩៥១ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងវិស្វកម្ម ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០២៦២០១១០៩២៧, ភូមិឈើទាលជ្រុំ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ ផាត កុសល។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ឈឹម រស់ ភេទប្រុស កើតឆ្នាំ១៩៥១ ក្រៅប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ឈឹម រស់ ភេទប្រុស កើតឆ្នាំ១៩៥១ ក្រៅប្រវត្ដិរូប។ រស់ មានប្រពន្ធមានកូនចំនួន៤នាក់ ប្រកបមុខរបរ ធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិឈើទាល ឃុំថ្លាត ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ រស់ មានបងប្អូន៤ នាក់ប្រុស២ស្រី២ មានស្រុកកំណើតនៅខេត្ដកំពង់ចាម។ រស់ ធ្លាប់រៀនសូត្របាន ត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀនដោយសារប្រទេសជាតិកើត មានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ នៅឆ្នាំ១៩៧០ ប្រទេសកើតមាន សង្គ្រាម។ កាលនោះមានយន្ដហោះទម្លាក់គ្រាប់ បែកធ្វើឱ្យប្រជាជនរងគ្រោះ។ នៅឆ្នាំ១៩៧២ រស់ បានស្ម័គ្រ ចិត្ដចូលបម្រើចលនាខែ្មរក្រហម តាមការអំពាវនាវពីទីក្រុងប៉េ កាំងប្រទេសចិន របស់សមេ្ដចសីហនុ ប្រកាស ឱ្យកូនចៅចូលពៃ្រ ម៉ាគីដើម្បីរំដោះជាតិឱ្យរួមផុតពីអាណានិគមន៍បទេស។ ពេលចូលមុនដំបូងអង្គការចាត់តាំងឱ្យ ទៅធ្វើជាយោធា ស្រុកនិងបញ្ជូនទៅតំបន់ហាត់រៀនក្បួនយោធាចប់ បន្ទាប់មកទៀតចូលសមរភូមិវាយជាមួយ ទាហានលោកលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច មិនឃើញសមេ្ដចសីហនុ យាងមកកាន់អំណាចទេ បែរជាឃើញលោកប៉ុល ពត នួន ជា អៀង សារី គ្រប់គ្រងនឹកនាំប្រទេសជាតិទៅ វិញ ធ្វើឱ្យយុវជនមួយ ចំនួនដែលខំចូលពៃ្រតស៊ូខកចិត្ដជាខ្លាំងតែមិនហ៊ាននិយាយ។ រស់ នៅអង្គការចាត់តាំងឱ្យ ទៅធ្វើជាយោធាខាងវិស្វកម្មជួស ជុលផ្លូវលេខ៦ នៅក្នុងកងពល១៤។ រស់ នៅអង្គភាពវិស្វកម្ម មានអាហារ ហូបចុកគ្រប់គ្រាន់ហើយក៏មិនបានដឹងថា នៅតាមជនបទស្រែចម្ការប្រជាជនគ្មានអាហារគ្រប់គ្រាន់។ នៅឆ្នាំ១៩ ៧៩ រស់ បានរត់មកស្រុកកំណើតបានមួយរយៈខ្លីក៏រត់ ចូលពៃ្របន្ដទៀតរហូតដល់ព្រំដែនថៃ ហើយបានមករស់ នៅជា មួយតាម៉ុក ខាងស្រុកអន្លង់វែង បន្ដធ្វើសង្គ្រាមប្រឆាំងនិងវត្ដមាន កង ទ័ពយួននិងកម្លាំងរដ្ឋាភិបាលភ្នំពេញ ធ្វើឱ្យមនុស្ស ស្លាប់និងរបួសជាបន្ដបន្ទាប់ រស់ ក៏ក្លាយជាជនពិកាដមៃ្ខាងដោយ សារតែសង្គ្រាមស្លាប់ខែ្មរគ្នាឯង។ នៅឆ្នាំ១៩៩៨៩៩ ទើបកម្លាំងយោធាខែ្មរក្រហមដឹកនាំដោយលោក យឹម ផាន់ណានិងលោកយឹម ពឹម ធ្វើ សមាហរណ៍កម្មជាមួយរដ្ឋាភិបាល ទើបប្រជាជនរស់នៅខាងស្រុកអន្លង់វែង រស់នៅបានសុខ សប្បាយមានជីវ ភាពធូរធារទៅតាមគ្រួសារ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា