PROMOTING ACCOUNTABILITY
Touch Nim
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0027
OMI0027
|
|
ឈ្មោះ :
|
ទូច នីម
|
|
Last Name :
|
Touch Nim
|
|
Status :
|
Alive
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៦០ឆ្នាំ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1970????
១៩៧០????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពយោធាមជ្ឈិម។
|
|
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
យោធា
|
|
ថ្នាក់លើ :
|
សុន សេន
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០០២៦២០១១០៩,ភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈផាត កុសល។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ទូច នឹម ភេទប្រុស អាយុ៦០ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
ទូច នីម ភេទប្រុស អាយុ៦០ឆ្នាំ ក្រៅប្រវត្ដិរូប។ នីម មានប្រពន្ធ មានកូនប្រកបមុខរបរធ្វើស្រែចម្ការ សព្វ ថៃ្ងរស់នៅភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ នីម ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ ទី១០ឪចាស់ឱ ឈប់រៀនដោយ សារកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើត មានសង្គ្រាម មានយន្ដហោះទម្លាក់គ្រាប់បែកពីសំណាក់ខាង រដ្ឋាភិបាលលោកលន់ នល់ ដែលមានការជួយគាំទ្រពីសហរដ្ឋអាមេ រិច។ នៅខែ៧ ឆ្នាំ១៩៧០ នីម បានស្ម័គ្រចិត្ដចូលបម្រើចលនា ខែ្មរក្រហម ដោយបានស្ដាប់វិទ្យុសមេ្ដចសីហនុ ពីទីក្រុងប៉េកាំង ប្រទេសចិន ឱ្យកូនចៅចូលពៃ្រម៉ាគីដើម្បីរំដោះជាតិ។ កាលចូលរួមចលនាដើម្បីរំដោះជាតិដឹងថា មានសមេ្ដចសីហនុ ជាប្រធាន មានលោកហ៊ូ យន់ ហ៊ូ នឹម លោកខៀវ សំផនជាដើម។ សង្គ្រាម៥ឆ្នាំបាន កើតមានឡើងធ្វើឱ្យប្រជាជនខែ្មរស្លាប់និងរបួស ជាបន្ដបន្ទាប់។ នីម បានចូលសមរភូមិវាយជាមួយទាហានលន់ នល់ រហូតបានទទួលជ័យជម្នះនៅឆ្នាំ១៩៧៥។ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច អង្គការបានជម្លៀស ប្រជាជនឱ្យចេញ ពីទីក្រុងនិងទីប្រជុំជនឱ្យទៅរស់នៅធ្វើស្រែចម្ការតាមជនបទ។ នៅក្នុងរបបខែ្មរក្រហមជាងបីឆ្នាំ សំភារៈដូចជាអាវុធគ្រាប់រំសេវ ប្រទេសចិនជាអ្នកផ្ដល់ឱ្យហើយខាងប្រទេសចិនដឹកយកកៅស៊ូ ពៃ្រឈើ ស្រូវ អង្ការ ពោតសណែ្ដកពីប្រទេសយើងទៅវិញ។ នៅឆ្នាំ១៩៧៧ សង្គ្រាមបានចាប់ផេ្ដីមជាថ្មីវាយជាមួយប្រទេស វៀតណាមធ្វើឱ្យយោធាខែ្មរក្រហមស្លាប់ជាបន្ដបន្ទាប់។ នៅឆ្នាំ១៩៧៩ កម្លាំងខែ្មរក្រហមចាញ់សង្គ្រាមវៀត ណាមក៏នាំគ្នារត់ចូលពៃ្រទៅដល់ព្រំដែនថៃ និងរស់នៅលើទឹកដីមួយ រយៈពេលខ្លី។ នីម មករស់នៅខាងតំបន់អន្លង់ វែង ជាមួយតាម៉ុក ធ្វើសង្គ្រាមប្រឆាំងនិងវត្ដមានកងទ័ពវៀតណាម រហូតក្លាយជាជន ពិកាជើងហើយប្រពន្ធពិកា ដនៃិងមានរបួសពេញខ្លួន។ នៅឆ្នាំ១៩៩៣ ទោះបីមានអង្គការសហប្រជាជាតិមករៀប ចំការបោះឆ្នោត តែ កម្លាំងខាងខែ្មរក្រហមមិនបានចូលរួម បោះឆ្នោតទេ។ ក្រោយបោះឆ្នោតកម្លាំងយោធាខាងរដ្ឋាភិបាល ភ្នំពេញមក វាយតំបន់អន្លង់វែងម្ដងទៀតធ្វើឱ្យប្រជាជននាំគ្នា រត់ឡើងភ្នំម្ដងទៀត។ នៅឆ្នាំ១៩៩៨ ទើបកម្លាំងចលនាខែ្មរ ក្រហមព្រមធ្វើសមាហរណ៍កម្មជាមួយរដ្ឋាភិបាល ទើបប្រជាជនរស់នៅបានសុខសប្បាយ។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”