Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0032
Name :
ឈ្មោះ :
ប៊ី សម
Last Name :
នាមត្រកូល :
Bi Sam
Status :
ស្ថានភាព :
Alive
Gender :
ភេទ :
Male
ប្រុស
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពសេដ្ឋកិច្ច
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគបូព៌ា«២០៣» ស្រុកមុខកំពូល។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
សេដ្ឋកិច្ច
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០៣២២០១១០៩,ភូមិឈើទាល ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ ថា ពិសិដ្ឋ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ប៊ី សម ភេទប្រុស ក្រៅប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ប៊ី សម ភេទប្រុស ក្រៅប្រវត្ដិរូប។ សម មានប្រពន្ធមានកូន ១សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិ ឈើទាលជ្រុំ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ សម មានស្រុក កំណើតនៅភូមិព្រែកតាម៉ាក់ ឃុំជ័យ ស្រុកមុខកំពូល ខេត្ដកណ្ដាល។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដច សីហនុ ប្រទេសជាតិ កើតមានសង្គ្រាម។ នៅឆ្នាំ១៩៧០ សម ចុះចោលប្រពន្គកូន ដើម្បីបានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម ដោយសារខឹងនិងរបបលន់ នល់ ជិះជាន់។ នៅក្នុងសង្គ្រាម៥ឆ្នាំ បានរបបខែ្មរក្រហមឡើងកាន់អំណាច ពេល នោះសម បានត្រឡប់មកស្រុកកំណើតវិញ រស់នៅក្នុងសហករណ៍ហូបបាយ រួមជាមួយប្រជាជនចាស់ថ្មី។ សម ត្រូវបានអង្គការចាត់តាំងឱ្យធ្វើ ការងារខាងសេដ្ឋកិច្ច ដូចជាចិញ្ចឹមជ្រូក មាន ទា ដើម្បីជួយ ដល់សហករណ៍ហូប រួមនិងមួយចំនួនទៀតសេ្រចតែអង្គការ ត្រូវការ។ នៅឆ្នាំ១៩៧៩ សម និងកម្មាភិបាលខែ្មរក្រហមមួយ ចំនួន ទៀតបាននាំគ្នារត់មកព្រំដែនថៃ ព្រោះខ្លាចវត្ដមានកងទ័ព វៀតណាម។ សម បានមករស់នៅព្រំដែនថនៃិងបន្ដ មករស់នៅ លើភ្នំដងរែកជាមួយតាម៉ុក។ ក្រោយឆ្នាំ១៩៧៩ សង្គ្រាម បានចាប់ផេ្ដីមសារជាថ្មីម្ដងទៀត ធ្វើឱ្យ ប្រជាជនខែ្មរយើងស្លាប់ជា បន្ដបន្ទាប់។ នៅឆ្នាំ១៩៩៣ ទោះមានអង្គការសហប្រជា ជាតិមកជួយរៀបចំឱ្យមាន ការបោះឆ្នោត តែខាងកម្លាំង ខែ្មរក្រហមមិនព្រមចូលរួម ធ្វើឱ្យសង្គ្រាមចេះតែបន្ដកើតមាន ឡើងទៀត។ នៅឆ្នាំ ១៩៩៨៩៩ កម្លាំងខែ្មរក្រហមបាន ធ្វើសមាហរណ៍កម្ម ទើបប្រជាជនរស់នៅបានសុខ សប្បាយអាចទៅលេង ស្រុកកំណើតវិញបាន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា