PROMOTING ACCOUNTABILITY
Tuy Sikhoeun
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0034
OMI0034
|
|
ឈ្មោះ :
|
ទុយ ស៊ីគឿន
|
|
Last Name :
|
Tuy Sikhoeun
|
|
Status :
|
Alive
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៥៣ឆ្នាំ។
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០០៣៤២០១១១០,ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈផាត កុសល។ កំណត់សម្គាល់ៈជួបជាមួយឈ្មោះ ទុយ ស៊ីគឿន ភេទប្រុស អាយុ៥៣ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
ទុយ ស៊ីគឿន ភេទប្រុស អាយុ៥៣ឆ្នាំ ក្រៅប្រវត្ដិរូប។ ស៊ីគឿន មានប្រពន្ធកូនប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ស៊ីគឿន មានស្រុកកំណើតនៅខាង ខេត្ដកំពង់ចាម។ នៅឆ្នាំ១៩ ៧០កើតមានរដ្ឋប្រហារទម្លាក់សមេ្ដច សីហនុ ប្រទេសជាតិកើតមានសង្គ្រាម មានខាងកម្លាំងចលនា ខែ្មរក្រហម មានខាងទាហានលន់ នល់ ប្រយុទ្ធប្រឆាំងគ្នាងស់រយៈ ពេល៥ឆ្នាំ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើង កាន់អំណាច អង្គការបញ្ជូនស៊ីគឿន ឱ្យមកធ្វើការងារនៅភ្នំពេញ ហើយមិនបានដឹងថា នៅស្រុកកំណើតឪពុក ម្ដាយរស់នៅ វេទនាដោយសារអត់មានអាហារទេ នៅជំនាន់ខែ្មរក្រហមអត់មាន ពត៌មានថ្នាក់ក្រោមបិទបាំងមិនឱ្យ ថ្នាក់លើដឹង ដូចនេះគ្មានណាដឹង ពត៌មានប្រជាជនរស់នៅតាមស្រុកស្រែចម្ការ រស់នៅវេទនា យ៉ាងណាទេ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយ ចូលមកដល់ ស៊ីគឿន និងកម្មាភិបាលខែ្មរក្រហមនាំគ្នារត់ចូលពៃ្រ ទៅជាយដែនថៃ។ ស៊ីគឿន បានមកដល់ព្រំដែនថៃ ហើយបានចូលបម្រើចលនាខែ្មរក្រហមបន្ដទៀត អត់មាន បំណងទៅរស់នៅសហរដ្ឋអាមេរិច កាលនោះឆ្នាំ១៩៨១៨២ មានខាងអន្ដរជាតិចុះមកជួយសង្គ្រាះមនុស្សឱ្យ ទៅ រស់នៅប្រទេសផេ្សងៗមួយចំនួន។ នៅឆ្នាំ១៩៨៥ កងកម្លាំងកងទ័ពយួននិងកម្លាំងរដ្ឋាភិបាលភ្នំពេញបាន វាយសម្រុកទ្រង់ទ្រាយធំធ្វើឱ្យកម្លាំងខែ្មរក្រហមរត់ទៅរស់នៅលើទឹកដីថៃ។ ស៊ីគឿន បានទៅរស់នៅជំរំសាយធូ អស់មួយ រយៈទើបមករស់នៅស្រុកអន្លង់វែងជាមួយតាម៉ុកវិញ។ នៅឆ្នាំ១៩៩៨៩៩ កម្លាំងចលនាខែ្មរ ក្រហមបាន ធ្វើសមាហរណ៍កម្មជាមួយរដ្ឋាភិបាល ទើបប្រជាជនមាន សិទ្ធសេរីភាព។ សព្វថៃ្ងស៊ីគឿន ជានាយក អង្គការពុទ្ធិក សមាគមខែ្មរ។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”