Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0144
KTI0144
ឈ្មោះ :
ឌុច ហួរ
Last Name :
Duch
First Name :
Huo
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
I00429
Gender :
ភេទ :
m
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Age in KR file: - 18 years old Age at time of inte
អាយុ ១៨ ឆ្នាំ អាយុ ៤៦ ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
06080208 Kampong Thom, Stung, Chamna Krom, Chi Ap
០៦០៨០២០៨ ខេត្ដកំពង់ធំ ស្រុកស្ទោង ឃុំចំណារក្រោម ភូម
Joining / Organization ការចូលរួម និង អង្គការ
ចូល KR :
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
was selected to join the revolution
គេរើសអោយចូលបំរើបដិវត្ដន៍
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
Zone: Central Zone no.: 12 Province: Phnom Penh
មជ្ឈិម, ១២, ភ្នំពេញ
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
ថ្នាក់លើ :
អឿន ,ញ៉។
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0144 20030116 Chy Ap village, Chamna Krom sub-district, Stung district, Kampong Thom province. Interviewed by Dara. P Vanthan. Notes: Interviewed with Duch Huo, biography owner.
ខេធីអាយ០១៤៤ ២០០៣០១១៦ ភូមិជីអាប់ ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយឌុច ហួរ ជាម្ចាស់ប្រវត្តិរូបផ្ទាល់។
សេចក្ដីសង្ខេប :
ឌុច ហួរ ភេទប្រុស អាយុ៤៦ឆ្នាំជាម្ចាស់ប្រវត្ដិរូប។ ហួរ មានប្រពន្ធឈ្មោះ ឌិង មានកូនចំនួន៥ នាក់ ប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិជីអាប់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្ដកំពង់ធំ។ ហួរ មានឪពុកឈ្មោះ គិន ឌុច ម្ដាយឈ្មោះ ទីវ ទង មានបងប្អូន៨នាក់ប្រុស៥ស្រី៣។ ហួរ ពេល ធំពេញវ័យ ឪពុកម្ដាយឱ្យបួសជាព្រះសង្ឃបានចំនួនពីរវស្សា បានសឹកមក រស់នៅជាមួយឪពុកម្ដាយវិញ។ នៅឆ្នាំ១៩៧៣ ហួរ បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហម ព្រោះអង្គការមក ឃោសនាអប់រំ និងបានឃើញយុវជនយុវនារីជាច្រើនបានចូល បម្រើចលនាខែ្មរក្រហមទាំងអស់គ្នា។ ហួរ ចូលដំបូងអង្គ ការ
បញ្ជូនឱ្យទៅធ្វើជាយោធានៅភូមិភាគឧត្ដរនិងអង្គការឱ្យ ហាត់រៀនក្បូនយោធានៅខេត្ដកំពង់ចាម ម្ដុំ ស្រុកស្គន់ បន្ទាប់មកអង្គការបញ្ជូនមកសមរភូមិខាងផ្លូវជាតិលេខ៥ ម្ដុំព្រែកក្ដាមនិងព្រែកព្នៅវាយជា មួយទាហានលន់ នល់ ជាសមរភូមិកេ្ដៅមានមនុស្សស្លាប់រស់ជាច្រើននាក់រាប់មិនអស់ទេ មុនដណ្ដើម បានទីក្រុងភ្នំពេញ។ ហួរ នៅក្នុងកងពល៣១០ ប្រធានកងពលឈ្មោះ តាអឿន។ ហួរ បានឃើញ ប្រជា ជនត្រូវបានអង្គការជម្លៀសចេញមានមនុស្សច្រើនកុះករ។ អង្គភាព ហួរ អង្គការឱ្យស្នាក់នៅម្ដុំ ផ្សារថ្មី បន្ទាប់មកអង្គការចាត់តាំងឱ្យចុះ ធ្វើស្រែនៅខ្មួយ នៅកប់ស្រូវ នៅបឹងប្រយាបជាដើម។ នៅ ពាក់កណ្ដាលឆ្នាំ១៩៧៦ អង្គការបានចាប់ប្រធានកងពលឈ្មោះ តាអឿន និងប្រធានអនុសេនាធំ ប្រធានអនុសេនាតូច ជាច្រើននាក់ផេ្សងទៀត។ បន្ទាប់ពីចាប់ប្រធានកងពល៣១០ហើយ អង្គការបាន កោះហៅយុទ្ធជននៅក្នុងកងពល៣១០ទាំងអស់ កំពង់តែធ្វើស្រែហៅឱ្យឡើងមកប្រជុំនៅស្ដាតអូរឡាំពិច ដើម្បីស្ដាប់អង្គការមានប្រសាសន៍។ ពេលមកដល់ ហួរ បានឃើញយោធាខាងភូមិភាគនិរតីចាប់ឆែក យុវជនកងពល ៣១០ទាំងអស់ម្ដងម្នាក់ៗទាល់តែអស់ ទើបចាប់មើលប្រជុំដោយ មានចាក់ខ្សែអាត់ សមេ្លងប្រធានកងពលឈ្មោះ តាអឿន ឱ្យស្ដាប់ តាអឿន បាននិយាយសារភាពចំពោះមុខអង្គការថា គាត់បានក្បត់ អង្គការចូលជាសេអ៊ីអា អាមេរិកកាំង តែកូនចៅមិនបានដឹង រឿងចូលជាសេអ៊ីអា ទេ។ ដឹងតែធ្វើស្រែ គ្មានអាហារហូបចុក គ្រប់គ្រាន់។ នៅឆ្នាំ១៩៧៧ អង្គការបានដកកម្លាំងយោធានៅកង ពល៣១០ចាស់មួយចំនួនធំ ឱ្យទៅព្រំដែនវៀតណាមដើម្បី ធ្វើសង្គ្រាម។ ហួរ បានផ្លាស់ទៅជាកងពល ២០៧ ប្រធានកង ពលឈ្មោះ ញ៉ ហូរ ឈរជើងជាប់ព្រំដែនស្រុកមេមត់ កាលនោះសង្គ្រាមចាប់ផេ្ដីម ឡើងជាមួយកងទ័ពវៀតណាម។ ហួរ ថា កម្លាំងយោធាខាងខែ្មរក្រហមលែងមានទឹកចិត្ដដើម្បីធ្វើ សង្គ្រាមទៅហើយ ព្រោះយើងខំក៏នៅតែអង្គការយកទៅ សម្លាប់ចោល ទីបញ្ចប់ត្រូវចាញ់សង្គ្រាមជា មួយកងទ័ពវៀត ណាមនៅឆ្នាំ១៩៧៩។ ហួរ បានរត់មកជាមួយប្រជាជនទម្លាក់ អាវុធចោលទាំងអស់ ដើម្បីចង់ត្រឡប់ទៅស្រុកកំណើតវិញ បានជួបជុំបងប្អូន អ្នកស្រុកភូមិជាមួយគ្នាមានការតេ្រកអរដែល បានឃើញត្រឡប់មកវិញ។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្សយកទៅសម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា