PROMOTING ACCOUNTABILITY

Chhiet Ny ang Saom Saron

Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0035
Name :
ឈ្មោះ :
ឈៀត នី និង សោម សារ៉ន
Last Name :
នាមត្រកូល :
Chhiet Ny ang Saom Saron
Status :
ស្ថានភាព :
Alive
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥១។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០៣៥២០១១១០០៧,ស្រុកអន្លង់វែង ខេត្តឧត្តរមាន ជ័យ។ សំភាសន៍ដោយៈផាត កុសល។ កំណត់សម្គាល់ៈជួបជាមួយ ឈ្មោះ ឈៀត នី ភេទប្រុស អាយុ៥១ឆ្នាំ ក្រៅប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ឈៀត នី ភេទប្រុស អាយុ៥១ឆ្នាំ ក្រៅប្រវត្ដិរូប។ នី សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការនិងធ្វើការនៅ ការិយាល័យ ធម្មការស្រុកអន្លង់វែង។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច នី នៅតូចៗនៅ ឡើយទេ នៅក្នុងកងកុមារ ធ្វើការងារកើបអាចម៌គោយកទៅធ្វើជីដាក់ស្រែ។ នៅឆ្នាំ១៩៧៩ នៅពេលកងទ័ព វៀតណាមចូលវាយសម្រុកចូលមកដល់ប្រទេស យើង នី និងកម្មាភិបាលខែ្មរក្រហម(ានរត់ចូលពៃ្រមកដល់ ព្រំដែនថៃ។ ក្រោយឆ្នាំ១៩៧៩ កម្លាំងចលនាខែ្មរក្រហមនៅតាម តំបន់ជាយដែនបានប្រមូលផ្ដុំកម្លាំងឡើងវិញ ដើម្បីប្រឆាំងជា មួយវត្ដមានកងទ័ពវៀតណាមនិងកម្លាំងយោធារដ្ឋាភិបាលភ្នំពេញ។ នៅឆ្នាំ១៩៩៨៩៩ កម្លាំងចលនាខែ្មរក្រហមដឹកនាំដោយតាម៉ុក នៅតំបន់អន្លង់វែងបានធ្វើសមាហរណ៍កម្មជាមួយរដ្ឋាភិបាល ទើប ប្រជាជនស្រុកអន្លង់វែងបានសុខសប្បាយ មានវត្ដអារាមសម្រាប់ ធ្វើបុណ្យនិងគោរពសាសនាឡើងវិញ មិនមែន ដូចជាជំនាន់ខែ្មរ ក្រហមទេ។ នៅស្រុកអន្លង់វែង សព្វថៃ្ងមានវត្ដចំនួន១៤កនែ្លង ចាប់តាំងពីមានសមារណ៍កម្មមក ដល់ពេលនេះ។ វត្ដមានដំបូងគេ មានវត្ដស្រះឈូក វត្ដអូរគគីរកណ្ដាយ វត្ដអូរអង្រែ វត្ដទំនប់ថ្មី មានច្រើន ទៀតចេះតែកសាងជាបន្ដបន្ទាប់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា