Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0036
OMI0036
ឈ្មោះ :
ប៊ុន ពៅ
Last Name :
Bun Peou
Status :
Alive
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៥១ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពកងពល៨០១ ខេត្ដរតនគិរី។
តំបន់ DK 75-79 :
ភូមិភាគឥសាន ខេត្ដរតនគិរី។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
ថ្នាក់លើ :
សូរ សារឿន
Current Information
Current Occupation :
No
Current Attribute :
No
សម្ភាសន៍ និង សេចក្ដីសង្ខេប
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០៣៦២០១១១០,ភូមិទឹកជុំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈផាត កុសល។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ប៊ុន ពៅ អាយុ៥១ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
ប៊ុន ពៅ ភេទប្រុស អាយុ៥១ឆ្នាំ ក្រៅប្រវត្ដិរូប។ ពៅ មានប្រពន្ធកូនប្រកបមុខរបរធ្វើស្រែចម្ការ សព្វថៃ្ង រស់នៅភូមិទឹកជុំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ពៅ មានបងប្អូន៩នាក់ មានស្រុក កំណើតនៅភូមិព្រែកតូច ឃុំព្រែកទន្លាប ស្រុកលើកដែក ខេត្ដកណ្ដាល។ ពៅ ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី ១០ឪចាស់ឱ ឈប់រៀនដោយ សារកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ឆ្នាំ១៩៧០ ប្រទេសជាតិកើតមាន សង្គ្រាម។ ពៅ កាលនោះនៅតូចមាន អាយុប្រហែលជា១៤ឆ្នាំ មិនសូវចេះគិតប៉ុន្មានទេ ពេលមានយន្ដ ហោះ ទម្លាក់គ្រាប់បែកឆេះផ្ទះឬត្រូវមនុស្សស្លាប់នាំគ្នា កេ្មងៗដូចគ្នារត់ទៅមើល ទោះបីឪពុកម្ដាយហាមឃាត់ក៏ដោយ។ នៅឆ្នាំ១៩៧១៧២ នៅតាមបណេ្ដាយព្រំដែនវៀតណាម ខាងកើតនេះ មានយន្ដហោះទម្លាក់គ្រាប់ច្រើនណាស់ ផ្ទះឆេះសឹងទាំងអស់រហូតដល់អ្នកលឿង ប្រជាជននៅក្នុង ភូមិព្រែកតូច ព្រែកទន្លាបនាំគ្នារត់មកនៅជិតស្រុកកោះ ធំនេះវិញ ព្រោះខ្លាចយន្ដហោះ។ នៅឆ្នាំ១៩៧៤ ពៅ បានស្ម័គ្រចិត្ដចូល ធ្វើជាយោធាខែ្មរក្រហម ដោយមិន បានគិតអ្វីវ្រែងឆ្លាយទេ ពេលចូលទៅដល់ស្រុកលើកដែក អង្គការបញ្ជូនទៅហាត់រៀនក្បួន យុទ្ធសាស្រ្ដយោធានិង បញ្ជូនទៅក្នុងកងពលលេខ១១ ប្រធានកងពលឈ្មោះសោម នៅក្នុងភូមិភាគនិរតី។ នៅឆ្នាំ១៩៧៥ ពៅ បាន វាយចូលដល់ទីក្រុងភ្នំពេញ ពេលនោះឃើញប្រជាជនជម្លៀសចេញអស់ នៅសល់តែ យោធានិងកម្មាភិបាលជាន់ ខ្ពស់។ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាចភ្លាម អង្គការបានកោះហៅប្រធានកងពល និងយោធាទាំងអស់ឱ្យ ទៅចូលរួមប្រជុំនៅស្ដាត ពេលនោះ បានឃើញលោកខៀវ សំផន លោកនួន ជា លោកសុន សេន តាម៉ុក ជាដើម។ នៅឆ្នាំ១៩៧៦ ពៅ ត្រូវបានអង្គការបញ្ជូនទៅខេត្ដ រតនគិរី ការពារព្រំដែនវៀតណាម នៅក្នុងកង ពល៨០១ ប្រធានកងពលឈ្មោះ សូរ សារឿន។ នៅក្នុងសម័យខែ្មរក្រហម មានរឿងរ៉ាវជាច្រើន ជាពិសេស យោធាភូមិភាគបូព៌ា អង្គការ ចោទថា ក្បត់ចូលដៃជើងជាមួយយួនប្រុងធ្វើរដ្ឋប្រហារលោកប៉ុល ពត ដូចនេះទាំង ប្រធានកងពលទាំងប្រធានវរសេនាធំវរសេនាតូច ខាងភូមិភាគបូព៌ាត្រូវបាត់ខ្លួនសេ្ទីរតែទាំងអស់។ នៅឆ្នាំ១៩ ៧៧ នៅតាមបណេ្ដាយព្រំដែនវៀតណាម កើតមានសង្គ្រាមជាមួយ ប្រទេសវៀតណាម ធ្វើឱ្យកម្លាំងយោធាខែ្មរ ក្រហមមានកាន់តែតិច ហើយបាក់ទឹកចិត្ដមួយចំនួនធំទៀត ដល់ធ្វើសង្គ្រាមជាមួយ ប្រទេសវៀតណាមមិនបានពីរ ឆ្នាំផង កងទ័ពវៀតណាមចូល ដល់ប្រទេសកម្ពុជាតែម្ដង ធ្វើឱ្យកម្មាភិបាលខែ្មរក្រហម រត់ចូលពៃ្ររហូតដល់ព្រំដែន ថនៃិងរស់នៅលើទឹកទឹកថមៃួយ រយៈទៀត។ ក្រោយឆ្នាំ១៩៧៩ សង្គ្រាមបានចាប់ផេ្ដីមសារ ជាថ្មីម្ដងទៀត ប្រឆាំងនិងវត្ដមានកងទ័ពវៀតណាម។ ពៅ មានសំណាងមិនបានចូលសមរភូមិទេ នៅខាងវិទ្យុខែ្មរក្រហមបន្ដ ផ្សាយចេញពីព្រំដែនខាងស្រុកអន្ល់ងវែង ពៅ នៅខាងចំរៀងចេ្រÃៈង លើកទឹកចិត្ដយោធានៅសមរភូមិមុខ។ ទោះបីយ៉ាងណា សង្គ្រាមបាន ធ្វើឱ្យជិវិតមនុស្សស្លាប់និងពិកាជារៀងរាល់ថៃ្ង។ នៅឆ្នាំ១៩៩៨៩៩ ទើបកម្លាំង ខែ្មរក្រហមព្រមធ្វើ សមាហរណ៍កម្មជាមួយរដ្ឋាភិបាលភ្នំពេញ ធ្វើឱ្យប្រជាជន រស់នៅបានសុខសប្បាយលែងភ័យ ព្រួយរឿងសង្គ្រាម។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមមានមនុស្សបាត់ខ្លួន។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា