Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
OMI0038
Name :
ឈ្មោះ :
ចាប ប៊ុនធឿន
Last Name :
នាមត្រកូល :
Chap Bunthoeun
Status :
ស្ថានភាព :
Alive
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៦០ឆ្នាំ។
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាតំបន់ស្វយ័តឪ៥០៥ឱ ខេត្ដក្រចេះ។
DK Zone 75-79 :
តំបន់ DK 75-79 :
តំបន់ស្វ័យត«៥០៥»
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
ចែប, គួន
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
អូអឹមអាយ០០៣៨២០១២០២២៤,ភូមិទួលត្បែង ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈផាត កុសល។ កំណត់សម្គាល់ៈជួបជាមួយឈ្មោះ ចាប ប៊ុនធឿន ភេទប្រុស អាយុ៦០ឆ្នាំ ក្រៅប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ចាប ប៊ុនធឿន ភេទប្រុស អាយុ៦០ឆ្នាំ ក្រៅប្រវត្ដិរូប។ ប៊ុនធឿន ប្រពន្ធ្ធ មានកូនចំនួន៩នាក់សព្វថៃ្ងប្រកប មុខរបរធ្វើស្រែចម្ការ រស់នៅភូមិទួលត្បែង ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ប៊ុនធឿន មានស្រុកកំណើតនៅភូមិស្នួល ឃុំស្លួល ស្រុកស្នួល ខេត្ដក្រចេះ។ ប៊ុនធឿន ធ្លាប់រៀនសូត្រ ចប់សាលាបឋម សិក្សាស្នួលនិងបន្ដមករៀនសូត្រសាលាវិទ្យាល័យ ព្រះកុសមៈខេត្ដក្រចេះរហូតដល់ថ្នាក់ទី៣ឪចាស់ឱ ឈប់រៀននៅ ពេលប្រទេសជាតិកើតមានរដ្ឋប្រហារឆ្នាំ១៩៧០ ប្រទេសជាតិកើតមានសង្គ្រាម។ ប៊ុនធឿន បានត្រឡប់មក ស្រុកកំណើតវិញ ហើយបានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម ព្រោះតែមានទឹកចិត្ដស្រឡាញ់សម្លាប់សីហនុ និងខឹងនិងរបបលោកលន់ នល់ ដែលបានមកទម្លាក់គ្រាប់បែក ធ្វើឱ្យប្រជាជនរស់នៅតាមស្រុកស្រែចម្ការមាន គ្រោះថ្នាក់ឆេះ ផ្ទះសំបែង។ នៅឆ្នាំ១៩៧០ ពេលចូលដំបូងឃើញទាហាន យួនចូលមក ជួយកម្លាំងសេ្នហាជាតិនៅ ក្នុងពៃ្រដែលមាន ទឹកចិត្ដស្រឡាញ់សមេ្ដចសីហនុ កាលនោះមិនបានដឹងថា ជាខែ្មរក្រហមស្អីទេ ដឹងថា កម្លាំងរណ សិរ្សរំដោះជាតិ។ ប៊ុនធឿន ត្រូវបានទាហានយួនយៀកកុងបង្ហាត់ក្បួនយោធាហាត់លូនក្រាបបាញ់ជាដើម ពេលរៀនចប់ចូលសមរភូមិវាយជា មួយទាហានលន់ នល់។ នៅពេលរស់នៅក្នុងសមរភូមិជា មួយកងទ័ពយួន យូរៗទៅហាក់ដូចជាមានអារម្មណ៍មិនទុក្ខចិត្ដ ទាហានយួនក៏រត់មកចូលរួមប្រយុទ្ធជាមួយមិត្ដភក្ដិនៅខាងស្រុកសំបូរ វិញ ក្រោយមកទៀតបានឡើងប្រធានវរសេនាតូច។ សង្គ្រាម បានធ្វើឱ្យជីវិតមនុស្សស្លាប់ជារៀងរាល់ថៃ្ងទំរាំ បានទទួលជ័យជម្នះនៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥។ នៅពេលរបបខែ្មរក្រហមឡើងកាន់អំណាច ប៊ុនធឿន អង្គការចាត់តាំងឱ្យមកនៅខាងតំបន់៥០៥ដែលមានគណៈតំបន់ឈ្មោះ ចែប។ នៅឆ្នាំ១៩៧៦ ចែប ត្រូវបាន អង្គការចាប់ខ្លួនដោយសារខុសសីលធម៌។ ប៊ុនធឿន មានតួនាទីដឹកនាំកម្លាំងយោធាប្រហែលជា១០០នាក់ នៅក្នុងតំបន់ហើយបានធ្វើជាប្រធានសេដ្ឋកិច្ចតំបន់៥០៥។ នៅឆ្នាំ១៩៧៧៧៨ មានរឿងរ៉ាវជាច្រើនកើត ឡើងនៅពេលកម្លាំងកម្មាភិបាលមកពីភូមិភាគនិរតីមកគ្រប់គ្រងនៅតំបន់៥០៥ គណៈតំបន់គណៈភូមិភាគមួយ ចំនួនត្រូវអង្គការចោទថា ក្បត់ចូលដៃជើងជាមួយវៀតណាម ខ្លះក៏រត់ទៅប្រទេសវៀតណាម ខ្លះក៏ត្រូវអង្គការ ចាប់ខ្លួនយកទៅបាត់។ នៅឆ្នាំ១៩៧៨ សង្គ្រាមជាមួយ ប្រទេសវៀតណាមកើតមានឡើង ធ្វើឱ្យកម្លាំងខែ្មរ ក្រហមបាក់បែក ផៃ្ទក្នុងអស់ហើយ មិនយូរប៉ុន្មានកម្លាំងខែ្មរក្រហមត្រូវចាញ់សង្គ្រាម វៀតណាមនាំគ្នារត់ចូលពៃ្រ អស់។ ប៊ុនធឿន និងកម្លាំងខែ្មរ ក្រហមបានបើកបររថយន្ដធំចំនួនបួនគ្រៀងចេញពីទីរួមខេត្ដក្រចេះរហូតមកដល់ ខេត្ដស្ទឹងត្រែង ទុករថយន្ដចោល នាំគ្នាចូលពៃ្របន្ដទៀត រហូតទៅដល់ព្រំដែនថៃ រស់នៅតំបន់១០០១១០០៣តំបន់លើភ្នំក្នុងទឹកដីថៃ។ ក្រោយឆ្នាំ១៩៧៩ ថ្នាក់ដឹកនាំកម្លាំងខែ្មរក្រហមដូចជាតាម៉ុក ដឹកនាំកម្លាំង យោធាខែ្មរក្រហមជាច្រើនពាន់នាក់រហូតដល់ រាប់មុឺននាក់និងជាច្រើនកងពលនៅតំបន់ស្រុកអន្លង់វែង ហើយបាន ធ្វើសង្គ្រាមប្រឆាំងនិងវត្ដមានកងទ័ពយួននិងកងទ័ពរដ្ឋាភិបាលភ្នំពេញ។ កម្លាំងខែ្មរក្រហមមានការជួយគាំទ្រពី ប្រទេសចិនទាំង សំភារៈយោធានិងស្បៀងអាហារជាដើម។ សង្គ្រាមស្លាប់ខែ្មរ គ្នាឯងបានកើតមានឡើងសារជា ថ្មីដូចជំនាន់លោកលន់ នល់ ចឹង។ ប៊ុនធឿន មានសំណាងបន្ដិច ព្រោះតាម៉ុក មិនឱ្យទៅសមរភូមិមុខទេ ឱ្យនៅ រៀបចំឯកសារ មានរោងពុម្ពសម្រាប់បោះឯកសារ ផេ្សងៗនិយាយពីគោលនយោបាយខែ្មរក្រហម ប៊ុនធឿន ជាអ្នកសរសេរផងនិងចាំយកឯកសារពីថ្នាក់លើមកបោះពុម្ពផង។ នៅឆ្នាំ១៩៩០ ប៊ុនធឿន ត្រូវបានតាម៉ុក ចាត់តាំងឱ្យនៅ កាន់ឃ្លាំងសំភារៈម្ដង ពេលនោះតាម៉ុក បានធ្វើផ្លូវពីលើភ្នំដងរែក នាំគ្រួសារកងទ័ពឱ្យមករស់នៅ តាមជើងភ្នំនិងបង្កើតភូមិបានមួយ ចំនួន។ នៅឆ្នាំ១៩៩៣ កម្លាំងខែ្មរក្រហម មិនបានចូលរួមបោះ ឆ្នោតទេ ដូចនេះសង្គ្រាមក្រោយបោះឆ្នោតកើតឡើងសារ ជាថ្មីម្ដងទៀត ប្រជាជនរត់ឡើងលើភ្នំវិញ ខ្លះរត់មកចូលរួមជា មួយខាងរដ្ឋាភិបាល។ នៅឆ្នាំ១៩៩៨ កម្លាំងខែ្មរក្រហម ធ្វើសមាហរណ៍កម្មជាមួយរដ្ឋាភិបាល ទើបប្រជាជន រស់បានសុខឈប់ភ័យរឿងសង្គ្រាម។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហម មានចាប់មនុស្ស។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា