PROMOTING ACCOUNTABILITY
Mech Savet
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0040
|
|
Name :
ឈ្មោះ :
|
ម៉ិច សាវ៉េត
|
|
Last Name :
នាមត្រកូល :
|
Mech Savet
|
|
Status :
ស្ថានភាព :
|
Alive
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៥៥ឆ្នាំ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពមន្ទីរ៨៧០ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
អ្នកទទួលភ្ញៀវ
|
|
Superiors :
ថ្នាក់លើ :
|
ប៉ុល ពត ,នួន ជា ,ខៀវ សំផន។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០០៤០២០១២០២២៥,ភូមិទឹកជុំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយឈ្មោះ ម៉ិច សាវ៉េត ភេទស្រី អាយុ៥៥ ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ម៉ិច សាវ៉េត ភេទស្រី អាយុ៥៥ឆ្នាំ ក្រៅប្រវត្ដិរូប។ សាវ៉េត មានប្ដីឈ្មោះ ប៊ុន ពៅ មានកូនចំនួន៥នាក់ ស្រី២ប្រុស៣ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិទឹកជុំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្ដឧត្ដរ មានជ័យ។ សាវ៉េត មានឪពុកឈ្មោះ ម៉ាន ម្ដាយឈ្មោះ ស៊ុន។ សាវ៉េត មានបង
ប្អូនបង្កើតចំនួន៥នាក់ស្រី៣ ប្រុស២ មានស្រុកកំណើតនៅភូមិដូង ឃុំញ៉ែញញ៉ង ស្រុកត្រាំកក់ ខេត្ដតាកែវ។ សាវ៉េត ធ្លាប់រៀន សូត្របាន ត្រឹមថ្នាក់ទី១១ឪចាស់ឱ ឈប់រៀនដោយសារកើត មានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ឆ្នាំ១៩៧០។ កាលនោះ សាវ៉េត មិនសូវដឹងរឿងប្រទេសជាតិអីទេ ព្រោះនៅកេ្មងកុមារ នៅឡើយ។ គ្រាន់ដឹងថា សម័យសង្គ្រាមឃើញ មានទាហានយួន យៀកកុងចូលមកក្នុងភូមិ ហើយចាស់ៗប្រាប់ថា កុំឱ្យដើរលេង ផេ្ដះផ្ដាស់ ព្រោះខ្លាចទាហានយួន ចាប់។ នៅក្នុងភូមិប្រជា ជនរស់នៅ ក្នុងទឹកដីរំដោះតំបន់ខែ្មរក្រហមគ្រប់គ្រង មិនឃើញមានទាហានលន់ នល់ ចូលមកដល់ទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច សាវ៉េត ត្រូវអង្គការ ជ្រើសរើសចូល កងកុមារ រស់នៅបែកពីឪពុកម្ដាយ ហើយអង្គការឱ្យរៀនសូត្រនៅក្រោមដើមឈើក្នុងមួយថៃ្ងបានមួយម៉ោង ក្រៅពីរៀនសូត្រចុះធ្វើការរហូតដល់ល្ងាចម៉ោង៥។ នៅឆ្នាំ១៩៧៦ សាវ៉េត រាងធំបន្ដិច អង្គការជ្រើសរើស ឱ្យចូលកងនារី ធ្វើការងារលើកទំនប់ជីកប្រឡាយនៅក្នុងតំបន់១៣ ភូមិភាគនិរតី ប្រធានភូមិភាគឈ្មោះតាម៉ុក។ នៅឆ្នាំ១៩៧៧ អង្គការជ្រើសរើសឱ្យមកធ្វើការងារនៅភ្នំពេញ ពេលចេញ ដំណើរពីភូមិមកដល់ទីរួមខេត្ដតាកែវ ឃើញមានយុវជន យុវនារីរាប់រយនាក់ចាំឡើងឡានទៅភ្នំពេញ។ សាវ៉េត សម្រាប់បានប្រហែលជាពីរម៉ោងអង្គ ការហៅទៅប្រជុំជា មួយតាម៉ុក ប្រាប់ឱ្យកម្លាំងយុវជនយុវនារីទៅធ្វើការងារ បម្រើអង្គការឱ្យបានល្អ។ ពេលមក ដល់ភ្នំពេញ សាវ៉េត ធ្វើការងារនៅក្នុងក្រសួង៨៧០ ជាមន្ទីររបស់លោកប៉ុល ពត និងនួន ជា ខៀវ សំផន។ សាវ៉េត មានតួនាទីទទួលភ្ញៀវបរទេសផង និងទទួលភ្ញៀវមកពីតំបន់ ភូមិភាគទាំងអស់ទូទាំងប្រទេស។ នៅឆ្នាំ ១៩៧៩ ពេលកងទ័ពវៀតណាមចូលមកដល់ត្រឹមអ្នកលឿង មន្ទីរ៨៧០ មានគ្នារាប់រយនាក់បានឡើងជិះ រថភ្លើងមក ដល់ស្រុកបរវេល ខេត្ដបាត់បង។ បន្ទាប់មកទៀតនាំគ្នាចុះដើររត ់ចូលពៃ្របែកខ្ញែកគ្នាអស់ លែងមាន ពីណាទទួលខុសត្រូវ ខ្លះរត់ស្លាប់តាមផ្លូវ ខ្លះមានវាសនាទៅដល់ព្រំដែនថៃ មានអង្គការសហប្រជាជាតិចាំជួយ សេង្គ្រាះ ខ្លះបានឡើង យន្ដហោះទៅប្រទេសក្រៅបាត់អស់ជាច្រើន។ ខ្លះវិញត្រឡប់ ទៅរស់នៅក្នុងជំរំនិងរស់លើ ដីខែ្មរវិញ។ នៅឆ្នាំ១៩៨១ សាវ៉េត បានមករស់នៅជាមួយតាម៉ុក នៅលើភ្នំដងរែក ហើយបានចូលបម្រើ ចលនាខែ្មរក្រហមបន្ដទៀត ចូលខាងវិទ្យុ របបកម្ពុជាប្រជាធិតេយ្យ ខ្លះនៅខាងនិយាយពត៌មាន ខ្លះនៅខាងចំរៀង ខាងភេ្លង មានសិល្បៈជាដើម។ សាវ៉េត មានវាសនានៅខាងសិល្បៈរាំចេ្រÃៈងមិនបានទៅសមរភូមិមុខវាយ ជា មួយកងកម្លាំងកងទ័ពយួននិងកងទ័ពរដ្ឋាភិបាលភ្នំពេញទេ។ នៅឆ្នាំ១៩៩៨ កម្លាំងចលនាខែ្មរក្រហមបានធ្វើសមា ហរណ៍កម្មជាមួយរដ្ឋាភិបាល ទើបប្រជាជននិងកងទ័ពខែ្មរក្រហម រស់នៅបានសុខសប្បាយ។ |
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”