PROMOTING ACCOUNTABILITY
Saing Vy
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0041
|
|
Name :
ឈ្មោះ :
|
សាំង វី
|
|
Last Name :
នាមត្រកូល :
|
Saing Vy
|
|
Status :
ស្ថានភាព :
|
Alive
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៥៥ឆ្នាំ។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល៨០១
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
ភូមិភាគឥសាន«១០៨» ខេត្ដរតនគិរី
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
សូរ សារឿន
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០០៤១២០១២០២១៣,ភូមិកណ្តាលលើ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈផាត កុសល។ ជួបជាមួយឈ្មោះ សាំង វី ភេទប្រុស អាយុ៥៥ឆ្នាំ ក្រៅប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
សាំង វី ភេទប្រុស អាយុ៥៥ឆ្នាំ ក្រៅប្រវត្ដិរូប។ វី មានប្រពន្ធកូន ប្រកបមុខរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់ នៅភូមិកណ្ដាលលើ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ វី មានឪពុក ម្ដាយមានបងប្អូនចំនួន៧ នាក់ កាន់សាសនាព្រះពុទ្ធ មានស្រុក កំណើតនៅភូមិគោភ្នំ ឃុំវារិន ស្រុកវារិន ខេត្ដឧត្ដរមានជ័យ។ វី ធំពេញ វ័យនៅពេលប្រទេសជាតិកើតមានសង្គ្រាមរដ្ឋប្រហារ ឆ្នាំ១៩៧០ ពេលនោះកេ្មងមិនសូវបានដឹងរឿងនយោ បាយអីទេ។ ក្រោយឆ្នាំ១៩៧០ ប្រទេសកើតមានសង្គ្រាម មានយន្ដហោះ ទម្លាក់គ្រាប់ មានក្រុមចលនាខែ្មរ ក្រហមចូលមកឃោសនាឱ្យកម្លាំង យុវជនយុវនារីចូលពៃ្រម៉ាគីដើម្បីរំដោះជាតិ។ នៅឆ្នាំ១៩៧២ វី បានស្ម័គ្រ ចិត្ដចូលបម្រើចលនាខែ្មរក្រហម មុនដំបូងអង្គការ ចាត់តាំងឱ្យនៅខាងសិល្បៈរាំចេ្រÃៈងសប្បាយមិនចង់វិញមកផ្ទះ វិញទេ។ នៅឆ្នាំ១៩៧៣ អង្គការបញ្ជូនឱ្យទៅធ្វើជា យោធាស្រុកវារិន ហើយអង្គការបញ្ជូនទៅសមរភូមិវាយជា មួយទាហានលន់ នល់ រហូតដល់ព្រែកក្ដាម ព្រែកតាទែន។ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ ចូលដល់ទីក្រុង ភ្នំពេញតែម្ដង ពេលនោះឃើញប្រជាជនត្រូវអង្គការប្រកាសឱ្យចេញពីទីក្រុងមួយ
រយៈសិនដើម្បីបោសសម្អាត ខ្មាំង តាមពិតទៅប្រជាជន មិនបានវិលមកទីក្រុងវិញទេ ទីក្រុងមានតែកម្មាភិបាលខែ្មរក្រហម យោធា និងកម្មករ រស់នៅធ្វើការងារទៅតាមក្រសួងមន្ទីរ។ វី ដំបូង អង្គការចាត់តាំងឱ្យចុះធ្វើស្រែចម្ការនៅតាមតំបន់ជាយៗ ក្រុង ភ្នំពេញ។ នៅឆ្នាំ១៩៧៦ អង្គការបញ្ជូនឱ្យទៅខេត្ដរតនគិរី ដើម្បីការពារព្រំដែនលាវនិងវៀតណាម កម្ពុជានៅ កណ្ដាល។ វី នៅក្នុងកងពល៨០១ ប្រធានកងពលឈ្មោះ សូរ សារឿន យោធាខែ្មរក្រហមដែលអង្គការ បញ្ជូនឱ្យទៅការពារព្រំដែនរតនគិរី មានជំងឺគ្រុនចាញ់ស្លាប់អស់ជាច្រើន ព្រោះយោធាទាំងនោះរស់នៅ ក្នុងពៃ្រ ដូចសត្វ រស់នៅជាមួយសត្វខ្លា ដំរី ជាដើម។ នៅឆ្នាំ១៩ ៧៨ កើតមានសង្គ្រាមជាមួយប្រទេសវៀតណាម តែខាងខេត្ដរតនគិរី មិនសូវជាមានសង្គ្រាមខ្លាំងខ្លាប៉ុន្មានទេ សឹងថា មិនដឹងប្រទេសជាតិផ្លាស់ផ្ដូរបបទៀត។ នៅឆ្នាំ១៩៧៩ ជិតចូលឆ្នាំ៨០ហើយបានដឹងកម្លាំងខែ្មរក្រហមចាញ់សង្គ្រាមជាមួយប្រទេសវៀតណាម។ យោធានៅក្នុងកងពល៨០១ បានធ្វើដំណើរក្នុងពៃ្ររហូតមកដល់ព្រំដែនថៃ និងរស់នៅ លើទឹកដីថមៃួយរយៈអ្នក ខ្លះបានទៅប្រទេសអាមេរិច អូស្រ្ដាលី បារាំង ជាដើម។ វី មិនមានបំណងចង់ទៅប្រទេសក្រៅទេ សុខចិត្ដរស់ នៅជាមួយក្រុមខែ្មរក្រហម ដែលមានតាម៉ុក ជាអ្នករៀបចំកម្លាំងដើម្បីប្រឆាំងជាមួយកងទ័ពយួននិងកម្លាំងរដ្ឋា ភិបាលភ្នំពេញបន្ដទៀត។ ក្រោយឆ្នាំ១៩៧៩ សង្គ្រាមបាន ធ្វើឱ្យជីវិតមនុស្សរបួសពិការាប់ពាន់រាប់មុឺនរាប់ សែននាក់មក ដល់ពេលនេះ។ នៅឆ្នាំ១៩៩៨ កម្លាំងខែ្មរក្រហមបាន ធ្វើសមាហរណ៍កម្មជាមួយរដ្ឋាភិបាលភ្នំពេញ ទើបប្រជាជន នៅតំបន់អន្លង់វែង រស់នៅបានសុខសប្បាយហើយបានទៅ លេងស្រុកកំណើតដើម្បីជួបជុំបងប្អូន។ |
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”