PROMOTING ACCOUNTABILITY
Sok Chhay
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
OMI0043
OMI0043
|
|
ឈ្មោះ :
|
សុក ឆាយ
|
|
Last Name :
|
Sok Chhay
|
|
Status :
|
Alive
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
ថ្ងៃខែឆ្នាំកំណើត :
|
កើតឆ្នាំ១៩៥៣។
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1970????
១៩៧០????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងទ័ពអាកាសកងពល៥០២ ភ្នំពេញ។
|
|
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
យោធា
|
|
ថ្នាក់លើ :
|
ស៊ូ ម៉េត,សុន សេន។
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
ប្រភពសម្ភាសន៍ :
|
អូអឹមអាយ០០៤៣២០១២០២២៩,ភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សំភាសន៍ដោយៈផាត កុសស។ កំណត់សម្គាល់ៈជួបជាមួយឈ្មោះ សុក ឆាយ កើតឆ្នាំ១៩៥៣ ក្រៅប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
សុក ឆាយ ភេទប្រុស កើតឆ្នាំ១៩៥៣ ក្រៅប្រវត្ដិរូប។ ឆាយ មានប្រពន្ធកូនប្រកបមុខរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិ អភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។ ឆាយ មានស្រុកកំណើតនៅភូមិ ល្វា ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្ដកំពង់ចាម។ ឆាយ ធ្លាប់រៀនសូត្រនៅសាលាបឋមសិក្សាល្វា រហូត ប្រឡងជាប់ឌីប្លូម ក៊ឪពុកម្ដាយឱ្យមករៀនបន្ដនៅ សាលាបចេ្ចកទេសឫស្សីកែវ ហៅថា សាលាដែក ហើយរៀន យកផ្នែកអគ្គីសនី។ នៅឆ្នាំ១៩៦៨ ឆាយ រៀនបណ្ដើរឆេ្លÃៈត ចូលរួមជាមួយចលនាសម្ងាត់មិនទាន់មួយឆ្នាំផង ត្រូវបានរាជ ការចាប់ខ្លួនយកទៅដាក់គុកងងឹតនៅភ្នំពេញ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដច សីហនុ ពេលនោះកើតមាន រដ្ឋាភិបាលថ្មី គឺរបបសាធាណៈរដ្ឋលោកសេនាប្រមុខលន់ នល់។ ពេលនោះហើយ អ្នកទោសនយោបាយត្រូវរដ្ឋាភិបាលថ្មីដោះ លែងទាំងអស់។ ឆាយ ត្រូវបានក្រុមចលនាខែ្មរក្រហមមកទទួលយក ទៅតំបន់ភូមិភាគពិសេសហើយបានជួបតាម៉ុក តាម៉ុក ដឹងថា ឆាយ ចេះខាងអគ្គីសនីក៏ចាត់តាំងរៀនខាងវិទ្យុ ទាក់ទងឪតេអូឱ។ កាលនោះសង្គ្រាមចាប់ផេ្ដីមវាយប្រយុទ្ធជាមួយរបបលោកលន់ នល់ នៅខាងស្រុកកំពង់ ត្រឡាច ខេត្ដកំពង់ឆ្នាំង។ នៅឆ្នាំ១៩៧០ ឆាយ មានអាយុប្រហែលជា១៨ឆ្នាំ នៅក្រោមការគ្រប់គ្រងរបស់ វន វ៉េត កាលនោះសង្គ្រាមជាមួយទាហានលន់ នល់ បានគ្នា សាហាវណាស់ ស្លាប់របួសជាច្រើនដូចគ្នាទំរាំទទួល បានជ័យជម្នះ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥។ ឆាយ បានវាយចូលដល់ទីក្រុង ភ្នំពេញ ស្នាក់នៅត្រឹមព្រលាន យន្ដហោះពោធិ៍ចិនតុង ឃើញ ប្រជាជនជម្លៀសចេញទៅតាមផ្លូវមានមនុស្សច្រើនកុះករ។ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច ឆាយ អង្គការចាត់ តាំងឱ្យធ្វើការងារនៅព្រលានយន្ដហោះពោធិ៍ចិនតុង ប្រធានកង ពលឈ្មោះ ស៊ូ ម៉េត រដ្ឋមន្រ្ដីការពារជាតិឈ្មោះសុន សេន។ ឆាយ ធ្វើការងារនៅក្នុងព្រលានយន្ដហោះខាងផ្នែកជួសជុល វិទ្យុទាក់ទង និងមានក្រុមចំនួនចំនួនទៀតធ្វើការងារបោសសម្អាតនិងចុះ ធ្វើស្រែចម្ការនៅជិតព្រលានយន្ដហោះ។ នៅក្នុងសម័យ ខែ្មរក្រហមព្រលានយន្ដហោះអន្ដរជាតិពោធិ៍ចិនតុង ភាគច្រើន ឃើញតែយន្ដហោះចិនចុះឡើងញឹក ជាគេ ក្រៅពីនោះមានវៀត ណាម មានសាំងហ្គាពួ រ៉ូម៉ានី មានកូរ៉េ ជាដើម។ នៅឆ្នាំ១៩៧៧៧៨ មានកម្មា ភិបាលខែ្មរក្រហមជាន់ខ្ពស់មួយចំនួនត្រូវអង្គការ ចាប់ខ្លួន ដូចជាលោក វន វ៉េត ជាដើម។ នៅឆ្នាំ១៩៧៩ ឆាយ មិនបានរត់ទៅស្រុកកំណើតទេ ព្រោះខ្លាចវត្ដមានកងទ័ពវៀតណាម សុខចិត្ដរត់ចូលពៃ្រទាំងគ្មានគោលដៅ រត់រហូតបានទៅ ដល់ខេត្ដកំពង់ស្ពឺ បានជួបប្រធានកងពលឈ្មោះ ស៊ូ ម៉េត និងថ្នាក់ដឹកនាំមួយចំនួនទៀតកាត់ពៃ្រ រហូតដល់ជាយដែនថៃ ចូលដល់ស្រុកថរសៃ់នៅជំរំនិងត្រឡប់មករស់នៅលើទឹកដីខែ្មរវិញ តាមជាយដែន ដើម្បី ធ្វើសង្គ្រាមប្រឆាំងជាមួយវៀតណាម កងទ័ពវៀតណាម។ នៅឆ្នាំ១៩៨២ ធ្វើការងារខាងវិទ្យុខែ្មរ ក្រហមដើម្បី ផ្សព្វផ្សាយពត៌មានឱ្យប្រជាជនបានដឹងពីកម្លាំង ចលនាខែ្មរក្រហមរស់ឡើងវិញ។ ឆាយ ធ្វើការងារនៅខាងវិទ្យុ ខែ្មរក្រហមនៅខាងបៃ៉លិន បានឃើញលោកប៉ុល ពត លោកអៀង សារីនិងថ្នាក់ដឹកនាំជាច្រើនទៀត។ នៅឆ្នាំ ១៩៩៤ បានវិទ្យុខែ្មរ ក្រហមនៅខាងបៃ៉លិន ផ្លាស់មកខាងស្រុកអន្លង់វែងវិញ ជាមួយតាម៉ុក តាប៉ុល ពត តាសុន សេន តានួន ជា តាខៀវ សំផន។ កម្លាំងចលនាខែ្មរក្រហមនៅខាងស្រុកអន្លង់វែង បន្ដធ្វើសង្គ្រាមជា មួយរដ្ឋាភិបាលភ្នំពេញរហូតដល់ឆ្នាំ១៩៩៨ កម្លាំងខែ្មរក្រហម ព្រមធ្វើសមាហរណ៍កម្ម ទើបប្រជាជនរស់នៅបាន សុខសប្បាយ ដូចសព្វថៃ្ងនេះ។
|
|
សកម្មភាពដែលបានឃើញ :
|
ដឹងថា នៅឆ្នាំ១៩៧៧៧៨ មានចាប់មនុស្សច្រើនយកទៅបាត់។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”